• Flexa

លោក សុន ឆ័យ ត្រៀម​បញ្ជូន​លិខិត​ទៅកាន់​ក្រសួង​ព័ត៌មាន និង​ក្រសួងយុត្តិធម៌ ឲ្យ​ឆ្លើយបំភ្លឺ​ជុំវិញ​ការបិទ​វិទ្យុ ប្រព័ន្ធ​ផ្សព្វផ្សាយ និង ការចាប់ខ្លួន​លោក​កឹម សុខា​

2 ខែ កន្លងទៅ សម្បត្តិ

​នៅ​ព្រឹក​ថ្ងៃ​១២ កញ្ញា​នេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក សុន ឆ័យ បាន​និយាយថា គណបក្ស​លោក​នឹង​បញ្ជូន​លិខិត​ទៅកាន់​ក្រសួង​ព័ត៌មាន ដើម្បី​សុំ​ការបកស្រាយ​ពី រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឆ្លើយបំភ្លឺ​ជុំវិញ​ការបិទ​វិទ្យុ ប្រព័ន្ធ​ផ្សព្វផ្សាយ និង ការចាប់ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​

​គម្រោង​នេះ នៃ​ការដាក់​ញត្តិ​ទៅកាន់​រដ្ឋសភា​នេះ ត្រូវបាន​បញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ស្ថាន​ការ​នយោបាយ​នៅ​កម្ពុជា រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ៕

សុខភាព/បុរស/ស្ត្រី