• Giloba

សំណុំរឿង​អតីតមន្ត្រី​ប៉ូលីស​ស័ក្តិ​៤ ទៅជា​យ៉ាងណា​ហើយ ?

5 ខែ កន្លងទៅ ដានីន

​លោក សៀង សុខ បានសម្រេច​ចោទប្រកាន់​ទៅលើ​ជន​ត្រូវ​ចោទ​នូវ​បទល្មើស «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សម្គាល់ ដែល​កំណត់ ដោយ​អាជ្ញាធរ​សាធារណៈ​» ប្រព្រឹត្តទៅ​នៅ​ចំណុច​ផ្លូវ​លេខ​៥៩៨ កែ​ផ្លូវ​លេខ​៣១៥ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៨ តាម​បញ្ញត្តិ​មាត្រា​២១៨ និង​មាត្រា​៦១៤ នៃ​ក្រមព្រហ្មទណ្ឌ​។ សម្រាប់​មាត្រា​២១៨ ត្រូវ​ប្រឈម​ជាប់ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី​៤​លាន ទៅ​១០​លាន និង​មាត្រា​៦១៤ ដែល​ប្រឈម​ជាប់ពន្ធនាគារ​ពី​១​ខែ ទៅ​១​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន ទៅ​២​លាន​រៀល​។ បើតាម​ការបញ្ជាក់​ពី​មន្ត្រី​តុលាការ តាមពិត​ជន​ត្រូវ​ចោទ​រូបនេះ មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ឯក (​ស័ក្តិ​៣) ប៉ុន្តែ​ជននេះ​បាន​ទិញ​ស័ក្តិ​ក្លែងក្លាយ​១​ទៀត ដើម្បី​ពាក់​លើ​ស្មា គឺ​ឡើង​ស័ក្តិ​៤​។​

​ក្រោយ​បញ្ចប់​ការសួរនាំ និង​ចោទប្រកាន់​រួចមក​លោក សៀង សុខ បាន​បញ្ជូន​ទៅកាន់​ដៃ​ចៅក្រម​ដើម្បី​ចាត់ការ​បន្តទៀត តើ​សម្រេច​ឃុំ​ឬ​មិន​ឃុំ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនដៃដល់​ដែល​ប្រើ​អំពើហិង្សា​ទៅលើ​មន្ដ្រី​ចរាចរណ៍​ជាប់កិច្ចសន្យា​នោះ មានឈ្មោះ សៅ បញ្ញា អាយុ​៣៣​ឆ្នាំ ដែល​បម្រើ​ការងារ​នៅ​ការិយាល័យ​រដ្ឋបាល​សរុប នៃ​នាយកដ្ឋាន​ប្រ​ឆាំ​បទល្មើស​បច្ចេកវិទ្យា របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។ រូបគេ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ប្រើ​អំពើហិង្សា និង​មានការ​បែកធ្លាយ​វីដេអូ​ភស្តុតាង​នៅតាម​បណ្តាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា សម្រាប់​មន្ដ្រីនគរបាល​ដែល​ប្រើ​អំពើហិង្សា​រូបនេះ យោងតាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន គឺ​ដាច់ខាត​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់ គ្មាន​ការលើកលែង​នោះឡើយ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បន្ថែមថា បន្ទាប់ពី​វីដេអូ​នៃ​ការប្រើ​អំពើហិង្សា​ទៅលើ​មន្ដ្រី​ចរាចរណ៍​ជាប់កិច្ចសន្យា​រួចមក លោក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ ស្រាវជ្រាវ​ហើយ ឈានទៅដល់​ការឃាត់ខ្លួន មន្ដ្រីនគរបាល​រូបនេះ​។​

​គួរ​បញ្ជាក់ដែរថា នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បាន​បញ្ជាក់ថា បន្ទាប់ពី​វីដេអូ​នៃ​ការប្រើ​អំពើហិង្សា​ទៅលើ​មន្ដ្រី​ចរាចរណ៍​ជាប់កិច្ចសន្យា​រួចមក លោក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ ស្រាវជ្រាវ​ហើយ ឈានទៅដល់​ការឃាត់ខ្លួន មន្ដ្រីនគរបាល​រូបនេះ ឈ្មោះ សៅ បញ្ញា អាយុ​៣៣​ឆ្នាំ ដែល​បម្រើ​ការងារ​នៅ​ការិយាល័យ​រដ្ឋបាល​សរុប នៃ​នាយកដ្ឋាន​ប្រ​ឆាំ​បទល្មើស​បច្ចេកវិទ្យា របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​មន្ដ្រី​ចរាចរណ៍​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ករណី​ប្រើ​អំពើហិង្សា​ពី​សំណាក់​នគរបាល​ពាក់​ស័ក្តិ​៤​រូបនេះ បានកើត​ឡើង នៅ​ស្ដុ​ប​ត្រឡោកបែក ដោយ​នគរបាល​រូបនេះ បាន​បើករថយន្ដ​ម៉ាក Ford ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-9099 ប៉ុន្ដែ​ដោយ​ខុសច្បាប់​ចរាចរណ៍ ក៏​ត្រូវបាន​ក្រុមមន្ដ្រី​ជាប់កិច្ចសន្យា​នោះ​ឃាត់​ដើម្បី​សួរនាំ​។ ប៉ុន្ដែ​ការអនុវត្ត​ច្បាប់​បែបនេះ ធ្វើ​ឲ្យ​នគរបាល​នោះ​ខឹង រហូត​ចុះ​ពីលើ​រថយន្ដ​ទាញ​កអាវ​អូស ថែមទាំង​ធាក់​ចំ​ដើមទ្រូង​មួយ​ជើង ផ្ងា​ទៅក្រោយ​បើទោះបី​ជនរងគ្រោះ បាន​លត់​ជង្គង់ និង​លើកដៃ​គោរព​ក្នុងន័យ​បង្ហាញថា សុំទោស​ក៏ដោយ​នោះ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...