• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

គ្រឿង​ស​ពា​វុ​ធ​មួយចំនួន ដែល​ត្រៀម​ក្នុងការ​ចូលរួម​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨ បាន​មកដល់​កម្ពុជា​ហើយ

2 ខែ កន្លងទៅ ណូ​រ៉ា

​ឧទ្ធម្ភាគចក្រ​យោធា​របស់​ចិន ចំនួន​៣​គ្រឿង បាន​ចុះចត​មកដល់​ប្រទេស​កម្ពុជា​ហើយ នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨​នេះ ដើម្បី​ចូលរួម​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨ រវាង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន នៅ​ភូមិសាស្ត្រ​ភ្នំ​ម្រះព្រៅ ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​។ នេះ​បើតាម​ការបញ្ជាក់​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ​។​

​លំ​ហាត់​សមយុទ្ធ​នាគ​មាស​ឆ្នាំ ២០១៨ រវាង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព រំដោះប្រជាជន​ចិន ក្រោម​ប្រធានបទ "​ប្រឆាំង​ភេរវកម្ម និង​ការងារ​មនុស្សធម៌​” នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ ខាងមុខនេះ នៅ​ភូមិសាស្ត្រ​តំបន់ភ្នំ​ធំ​ម្រះព្រៅ ស្ថិតនៅ​ភូមិ​ថ្លុក​ដូន​ស ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មការ​ដឹកនាំ​ធ្វើ​លំ​ហាត់​រួមគ្នា​រវាង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន នៃ​ក្រសួងមហាផ្ទៃ ដែល​ត្រូវបាន​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​០៧ ខែមីនា បាន​ប្រាប់​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ការភ្ញាក់ផ្អើល​ចំពោះ​សំឡេង​ស្នូរ​ផ្ទុះ និង​ការ​ចល័ត​យុទ្ធោបករណ៍​យោធា ចន្លោះ​ពីថ្ងៃ​ទី​១៥ ដល់​៣០ ខែមីនា​។​ដើម្បី​សុវត្ថិភាព​គណៈកម្មការ​ដឹកនាំ​លំ​ហាត់ សំណូមពរ​ដល់​រដ្ឋលេខា​ធិ​ការ​អាកាសចរណ៍​ស៊ីវិល និង​អាជ្ញាធរ​ដែនដី​ដែលមាន​ការពាក់ព័ន្ធ ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​លំ​ហាត់​បាញ់​គ្រាប់​ពិត​នេះ និង​ហាមឃាត់​ដល់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូលទៅក្នុង​តំបន់​នោះឡើយ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2