• Giloba

លោក ស៊ិ​ក ប៊ុន​ហុក ធានា​អះអាងថា ការបោះឆ្នោត​នាពេលខាងមុខ គ្មាន​ខុសច្បាប់​...

3 ខែ កន្លងទៅ ណូ​រ៉ា

​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានប្រកាស​ដោយ​ធានា​អះអាងថា ការបោះឆ្នោត​នាពេលខាងមុខ គ្មាន​ខុសច្បាប់ ឬ​យុត្ដិសាស្ដ្រ​ណា​ទេ ហើយ​ក្នុង​ការដែល​លោក​បំភ្លឺ​ជុំវិញ​ភាពស្របច្បាប់​នៃ​ការបោះឆ្នោត នៅពេល​ដែលមាន​ការលើក​ឡើង​ថា អវត្តមាន​របស់ អតីត​គណបក្ស​សង្គ្រោះ​ជាតិ អត្រា​នៃ​ប្រជាពលរដ្ឋ​ដែល​ចេញទៅ​បោះឆ្នោត​មាន​ចំនួន​តិច និង​ការចូលរួម ឬ​មិន​ចូលរួម​របស់​សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុងការ​សង្កេតមើល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​។​

​នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨​នេះ ក្រោយ​បញ្ចប់​ការប្រកាស​ផ្សព្វផ្សាយ​ពី​ការចាប់ផ្ដើម​ដំណើរការ​រៀបចំ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨​នេះ​តទៅ​។​

​ដោយយោងលើ​ទិដ្ឋិ​ភាព​ច្បាប់ ប្រធាន​បាន​អះអាងថា គ​.​ជ​.​ប មាន​ធម្មនុញ្ញភាព​របស់ខ្លួន ដូច​ចែង​ក្នុង​មាត្រា ១៥០​ថ្មី (​ពីរ​) ជំពូក​ទី​១៥​ថ្មី (​ពីរ​) នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា "​គ​.​ជ​.​ប គឺជា​អង្គការ​ដែលមាន​សមត្ថ​កិច្ច​រៀបចំ​ចាត់ចែង និង​គ្រប់គ្រង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ព្រមទាំង​ការបោះឆ្នោត​ផ្សេងទៀត តាម​ការកំណត់​នៃ​ច្បាប់ ”…"​គ​.​ជប ត្រូវអនុវត្ត​សមត្ថកិច្ច​របស់ខ្លួន ប្រកបដោយ ឯករាជ្យ និង​អព្យាក្រឹត ដើម្បី​ធានា​ឱ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ” ។​​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...