• Giloba

ព័ត៌មាន​បន្ថែម​ជុំវិញ គ្រោះថ្នាក់​ចរាចរ​ បង្កដោយរថយន្តក្រុង​ដឹក​អ្នកដំណើរ​ប្រភេទ​៤៥​កៅអី​មួយគ្រឿង​បើក​ចូល​ក្រោម​ស្ពាន​

4 ខែ កន្លងទៅ នីតា

​នាពេល​ថ្មីៗ​នេះ មាន​ករណី​សោកនាដកម្ម​ផ្លូវជាតិ​លេខ​៦ រថយន្តក្រុង​ដឹក​អ្នកដំណើរ​ប្រភេទ​៤៥​កៅអី​មួយគ្រឿង ជា​របស់​ក្រុមហ៊ុន​ស៊ុន​អូ​ខុង​ដឹក​អ្នកដំណើរ ដែល​ផ្ទុក​មនុស្ស​ពេញ​បាន​រងគ្រោះថ្នាក់​ចរាចរ​ដោយ​ខ្លួនឯង គឺ​បាន​បើកបរ​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ស្ពានបេតុង ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ស្ពាន​ថ្នល់​ដាច់ ស្រុក​ជីក្រែង បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​ជិវិត​មនុស្ស​ចំនួន​៣​នាក់ របួសធ្ងន់​និង​ស្រាល​ចំនួន​២៦​នាក់​។​

​ហេតុការណ៍​នេះ គឺ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​១១ ខែមេសា​នេះ ស្ថិតនៅ​ចំនុច​ស្ពាន​ថ្នល់​ដាច់ ឃុំ​ដំរី​ឆ្លង ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​អធិការ​ស្រុក​ជីក្រែង លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន ឱ្យដឹងថា រថយន្តក្រុង​ដែល​ក្រឡាប់​ធ្លាក់​ស្ពាន​នេះ ជា​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ថេត ស៊ុន​អ៊ូ ដែល​បណ្តាលឱ្យ​អ្នករួមដំណើរ​ស្លាប់​៣​នាក់ ប្រុស​ទាំងអស់ របួសធ្ងន់​៦​នាក់ និង​របួសស្រាល​ចំនួន​១១​នាក់ ក្នុងនោះ​ក៏មាន​ជនបរទេស​២​នាក់​ផងដែរ​។​

​លោក​អធិការ​មិនទាន់​ដឹង​អំពី​មូលហេតុ​ច្បាស់លាស់ នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ នៅឡើយ​ទេ ប៉ុន្តែ​លោក​សន្និដ្ឋានថា អាច​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​ងងុយដេក​។​

​រហូតដល់​ពេលនេះ សមត្ថកិច្ច​ក៏​មិនទាន់​បញ្ជាក់​អំពី​អត្តសញ្ញាណ​អ្នកស្លាប់ និង​របួស ក្នុង​ហេតុការណ៍​ខាងលើ​នៅឡើយ​ទេ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ កំពុង​ចុះ​អន្តរាគមន៍​ដោះស្រាយ​នៅ​កន្លែងកើតហេតុ​។ ដោយឡែក​ជនរងគ្រោះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខណៈ​សព​ជនរងគ្រោះ រួមទាំង​រថយន្ត​ផងដែរ​។​

​គួរ​បញ្ជាក់ដែរថា​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​ជិត​ភ្លឺ​ឈានចូល​ថ្ងៃទី​១១ មេសា​នេះ ស្ថិតនៅលើ​ដងផ្លូវ​ជាតិ​លេខ​៦ ត្រង់ចំណុច​ស្ពាន​ថ្នល់​ដាច់ ក្នុងភូមិ​ថ្នល់​ដាច់ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប (​ចេញពី​ភ្នំពេញ ទៅ​អូរ​ស្មាច់​)​។ ជុំវិញ​ករណី​ខាងលើនេះ​បើ​យោងតាម​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​សង្ស័យថា​អ្នកបើកបរ​ងងុយដេក ៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...