• Giloba

សម្ដេច​សង្ឃ ន​ន្ទ ង៉ែត ផ្ញើ​សារលិខិត​ថ្លែងអំណរគុណ សម្ដេច ហ៊ុន សែន ជុំវិញ​ករណី​បញ្ចប់រឿង​អាស្រូវ របស់លោក​សង្ឃ នៅ​ខេត្តបន្ទាយមានជ័យ​

2 ខែ កន្លងទៅ រក្សាមុន្នី

​ថ្មីៗ​នេះ​គណៈ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា ន​ន្ទ ង៉ែត នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​ផ្ញើ​សារលិខិត​ថ្លែងអំណរគុណ ជូន​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​បានផ្ដល់​អនុសាសន៍​ឲ្យ​បញ្ចប់​អធិករណ៍​ក្នុង​ពុទ្ធសាសនា ដែល​បាន​កើតឡើង​នៅ​ខេត្តបន្ទាយមានជ័យ រវាង​ភិក្ខុ​មួយអង្គ និង​នារី​ម្នាក់​។​

​យោងតាម​សារលិខិត​ថ្លែងអំណរគុណ សម្ដេច​សង្ឃ ន​ន្ទ ង៉ែត បាន​មាន​សង្ឃដីកា​យ៉ាង​ដូច្នេះ​ថា «​ក្នុងនាម​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះមហា​ថេរានុត្ថេរៈ​គ្រប់​អង្គ​ទូទាំងប្រទេស សូម​ចម្រើនពរ សម្ដែង​នូវ​មនោសញ្ចេតនា ប្រកបដោយ​ការ​អរគុណ និង​ការដឹក​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​តេ​ជោ កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​រំលត់​អធិករណ៍​ក្នុង​ពុទ្ធសាសនា ដែល​បាន​កើតឡើង​នៅ​ខេត្តបន្ទាយមានជ័យ រវាង​ភិក្ខុ​មួយអង្គ និង​នារី​ម្នាក់​»​។​

​សម្ដេច​សង្ឃ ន​ន្ទ ង៉ែត បាន​ចាត់​ទុក្ខ​ប្រកាស​ណែនាំ​របស់​សម្ដេច​តេ​ជោ ពិតជា​មានតម្លៃ​ធំធេង​ពុំ​អាច​កាត់ថ្លៃ​បានឡើយ ហើយ​អាច​រំលត់​នូវ​អធិករណ៍​នេះ ឲ្យ​ស្ងប់រម្ងាប់​ទាំងស្រុង និង​ពិតជា​ការនាំមក​នូវ​ការលើក​ដ​ម្កើ​ន និង​ការការពារ​តម្លៃ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ព្រមទាំង​បាន​លើក​ដ​ម្កើ​ន និង​ការពារ​តម្លៃ​ស្ដ្រី​ខ្មែរ ដ៏​ល្អ​ផូរផង់​យូរលង់​ណា​មកហើយ​។​

​គួរ​រម្លឹក​ដែរ កាលពីពេល​កន្លងទៅនេះ​ថា​មាន​ផ្ទុះ​រឿងអាស្រូវ​ផ្លូវភេទ រវាង​ព្រះសង្ឃ និង​នារី​នេះ បាន​កើតឡើង​នៅក្នុង​ខេត្តបន្ទាយមានជ័យ​។ ក្រោយ​បែក​រឿងអាស្រូវ​នេះ ព្រះសង្ឃ​អង្គ​នោះ​ត្រូវបាន​ចាប់​ផ្សឹក តាម​វិន័យ​សង្ឃ​ក្នុង​ព្រះពុទ្ធសាសនា​។ តែ​ទោះ​មានការ​ចាប់​ផ្សឹក ក៏​ករណីនេះ​នៅតែ​ត្រូវបាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក យកមក​បង្ហោះ​ក្នុងន័យ​ជេរប្រមាថ​ផ្សេងៗ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​នៃ​ព្រះពុទ្ធសាសនា ខ្លះទៀត​បាន​ជេរ​ខាង​នារី​ទៅតាម​ទស្សន​:​ការយល់ឃើញ​រៀងៗ​ខ្លួន​។​

​ជាមួយគ្នា​នោះដែរ​កាលពីពេល​ម្សិលមិញ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចិត្ត​ឱ្យ​ស្ងប់ និង បញ្ចប់​ការផ្សព្វផ្សាយ​រឿងរ៉ាវ​នេះ​តទៅទៀត​។ សម្រាប់​សម្តេច នាយករដ្ឋមន្ត្រី បើសិន​រឿងនេះ នៅតែ​មិន​ព្រម​ចប់ នោះ​វា​នឹង​ប៉ះពាល់​ដល់​ពុទ្ធសាសនា និង តម្លៃ​នៃ​ស្ត្រី​ខ្មែរ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...