• Giloba

ធនាគារជាតិ នៃ​កម្ពុជា នឹង​លេច​ជា​រូបរាង​ថ្មី​ដោយ​យក​លំនាំ​តាម​ប្រាសាទភ្នំ​នាពេលខាងមុខ​នេះ !

2 ខែ កន្លងទៅ ណូ​រ៉ា

​ធនាគារជាតិ នៃ​កម្ពុជា នឹង​សាងសង់​អគារ​ស្នាក់ការ​ថ្មី លើ​ទីតាំង​បច្ចុប្បន្ន ដោយ​យក​លំនាំ​តាម​ប្រាសាទភ្នំ ដែល​បង្ហាញ​ពី​ការរីកចម្រើន វិស័យ​ធនាគារ ។​

​នៅក្នុង​សេចក្ដីប្រកាស​ដដែល​នោះ បាន​បញ្ជាក់ថា អគារ​ស្នាក់ការ​ថ្មី​នេះ នៅ​ថ្ងៃទី​១២ មិថុនា​នេះ បាន​ឲ្យ​ដឹងថា "​នឹង​សាងសង់ អគារ​ស្នាក់ការ​ថ្មី លើ​ទីតាំង​បច្ចុប្បន្ន​នាពេល ឆាប់ៗ​ខាងមុខនេះ ។ អគារ​ស្នាក់ការ​ថ្មី​នេះ ត្រូវបាន​រចនា​ឡើង​តាម​លំនាំ​ប្រាសាទភ្នំ ដែល​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​យើង ហើយ​បង្ហាញ​ពី​ភាពរឹងមាំ ទំនើប និង​ការរីកចម្រើន​វិស័យ​ធនាគារ នាពេល​បច្ចុប្បន្ន​” ។

​ប្រវត្តិ​

​ធនាគារជាតិ​នៃ​កម្ពុ​ជាមាន​ប្រវត្តិ​យូរអង្វែង ដែល​អាច បែង​ចែកជា​បួន​ដំណាក់កាល​ដូចខាងក្រោម ៖

​ឆ្នាំ​១៩៥៤ ដល់​ឆ្នាំ​១៩៦៤:ប្រទេស​កម្ពុជា​បានទទួល​បាន​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង​ក្នុង​ឆ្នាំ​១៩៥៤ ហើយ​ធនាគារជាតិ​នៃ​កម្ពុជា​ក៏​ត្រូវបាន​បង្កើតឡើង ។ ធនាគារជាតិ​នៃ​កម្ពុជា​ទទួលភារៈ​ផ្តាច់​មុខជា​អ្នក​បោះពុម្ព​ប្រាក់រៀល ដែលជា​រូបិយវត្ថុ​ជាតិ និង​គ្រប់គ្រង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​។

​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩:ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបាន​បិទ​ដោយសារ​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) ។ អគារ​ស្នាក់ការ​ត្រូវបាន​កម្ទេច រូបិយវត្ថុ​ជាតិ​ត្រូវបាន​ឈប់​ប្រើប្រាស់ ហើយ​ប្រព័ន្ធ​ធនាគារ​ត្រូវបាន​លុបបំបាត់ចោល​ទាំងស្រុង ។

- ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៣: ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបាន​កសាងឡើង​វិញ​ពី​ចំណុចសូន្យ ។ ទន្ទឹមនេះ រូបិយវត្ថុ​ជាតិ​ក៏​ត្រូវបាន​បោះផ្សាយ​ឡើងវិញ​។ កម្ពុជា​បាន​ប្តូរ​ពី​សេដ្ឋកិច្ច​ផែនការ​ទៅជា​សេដ្ឋកិច្ច​ទីផ្សារសេរី ។

- ឆ្នាំ​១៩៩៣ ដល់​បច្ចុប្បន្ន​: ប្រព័ន្ធ​ធនាគារ​ត្រូវបាន​ពង្រឹង​និង​ធ្វើ​ទំនើបភាវូបនីយកម្ម​ជា​លំដាប់ ហើយ​កម្ពុជា​បានក្លាយ​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្លាំងជាងគេ​នៅលើ​ពិភពលោក ។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...