• Giloba

ខុទ្ទកាល័យ​សម្តេច ហ៊ុន សែន ថ្កោលទោស​ចំពោះ​សហរដ្ឋអាមេរិក ដែល​ដាក់ទណ្ឌកម្ម​លើ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង !

4 ថ្ងៃ កន្លងទៅ ណូ​រ៉ា

​កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ក្រសួង​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក បានចេញ​នូវ​សេចក្តីសម្រេច​មួយ​ដាក់​ពហិកា​មកលើ​រូប ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង មេបញ្ជាការ​អង្គរក្ស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដោយ​លើក​ហេតុផល​ថា លោក​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កន្លងមក​។​

​ដោយសារ​ពិនិត្យឃើញថា លោក ហ៊ីង ប៊ុន​ហៀ​ង មាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ខាងលើនេះ ទើប​អាមេរិក សម្រេច​ដូច្នេះ​ថា​៖«​តាមរយៈ​សកម្មភាព​ទាំងនេះ ហើយ​ទ្រព្យសម្បត្តិ​មួយចំនួន ឬ​ផលប្រយោជន៍​ពាក់ព័ន្ធ​ទាំងនោះ ដែល​ស្ថិតនៅក្រោម​យុ​ត្ដា​ធិ​ការ​អាមេរិក​ត្រូវបាន​ហាមឃាត់​។ បន្ថែម​ពីនេះ​ជនជាតិ​អាមេរិក​ទូទៅ​ក៏​មិនត្រូវ​ភ្ជាប់​ទំនាក់ទំនង​រកស៊ី​ជាមួយ​អ្នក​ដែល​ត្រូវបាន​ហាមឃាត់ រួមជាមួយ​ក្រុមហ៊ុនរ​ក​ស៊ី​ដែលមាន​ទុន​៥០​ភាគរយ ឬ​លើស​៥០​ភាគរយ​ជា​របស់​បុគ្គល​ដែល​ត្រូវបាន​ហាមឃាត់​ផងដែរ​»​។

​ជុំវិញ​បញ្ហា​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Freshnews បាន​ឲ្យ​ដឹងថា​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ជាបន្ទាន់​មួយ ដោយ​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្កា​ចំពោះ​ទង្វើ​របស់​សហរដ្ឋអាមេរិក ដែល​ដាក់ទណ្ឌកម្ម លើ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ខុទ្ទកាល័យ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សរសេរ​បញ្ជាក់ថា អ្វីដែល​អាមេរិក​ធ្វើ​នេះ​គឺជា​ការបំពាន​អធិបតេយ្យ​នៃ​ប្រទេស​ឯករាជ្យ​មួយ ដែល​ពុំ​ស្ថិតនៅក្រោម​ច្បាប់​របស់​សហរដ្ឋអាមេរិក​ឡើយ និង​សូម​រិះគន់​ដោយ​ត្រង់ៗ​ចំពោះ​វិធានការ​ដោយ​ខ្វះ​វិចារណញ្ញាណ និង​ជា​អំពើ​បំពាន​ទាំង​ក​ម្រោ​ង​ឥត​អៀនខ្មាស់ របស់​សហរដ្ឋអាមេរិក​មួយ​នេះ​។

​សូម​អាន​ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្តីថ្លែងការណ៍​៖

​សេចក្តីថ្លែងការណ៍​រប​ស់​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ក្រសួង​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក បានចេញ​នូវ​សេចក្តីសម្រេច​មួយ​ដាក់​ពហិកា​មកលើ​រូប ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង មេបញ្ជាការ​អង្គរក្ស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ចោទប្រកាន់​ពីបទ​រំលោភ​សិទ្ធិមនុស្ស ហើយ​អាមេរិក នឹងមិន​ផ្តល់​ទិដ្ឋាការ​ឱ្យចូល​ទៅកាន់ សហរដ្ឋអាមេរិក ព្រមទាំង​បង្កក​ទ្រព្យសម្បត្តិ​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ទៀត​។​

​ខុទ្ទកាល័យ​របស់​សម្តេច​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ធ្វើការ​ថ្កោលទោស​ចំពោះ​វិធានការ​របស់​អាមេរិក​នេះ ដែល​ធ្វើការ​ចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន មកលើ​រូប ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ ហ៊ីង ប៊ុន​ហៀ​ង ថែម​ជា​អ្នកប្រតិបត្តិ​ច្បាប់​ដ៏​ហ្មត់ចត់ និង​ជា​អ្នក​អនុវត្តន៍​កាតព្វកិច្ច​ដ៏​ថ្លៃថ្នូរ នៅក្នុង​ការការពារ​ស្ថិរភាព និង​សណ្តាប់ធ្នាប់​សង្គម​កម្ពុជា ដែល​ស្ថានភាព​នេះ​កំពុងតែ​រីកចម្រើន​ជាទី​គាប់ប្រសើរ​។​

​អ្វីដែល​អាមេរិក​ធ្វើ​នេះ គឺជា​ការបំពាន​អធិបតេយ្យ​នៃ​ប្រទេស​ឯករាជ្យ​មួយ ដែល​ពុំ​ស្ថិតនៅក្រោម​ច្បាប់​របស់​សហរដ្ឋអាមេរិក​ឡើយ​។ ហើយ​ម្យ៉ាងទៀត គួរតែ​សួរ​ទៅ​អាមេរិក​វិញ​ដែរ​ថា ចុះ​ការដែល​កងទ័ព​អាមេរិក​មក​សម្លាប់​ជនជាតិ​កម្ពុជា​រាប់លាន​នាក់​កាលពី​ទសវត្ស​ឆ្នាំ​១៩៧០ ដែល​គ្រាប់បែក​នៅតែ​រកឃើញរ​ហូត​មកដល់​សព្វ​ថ្ងៃនោះ តើ​នេះ​មិនមែនជា​ការរំលោភ​សិទ្ធិ​មនុស្ស​ពី​សំណាក់​អាមេរិក​ទេ​ឬ​។​

​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូម​រិះគន់​ដោយ​ត្រង់ៗ​ចំពោះ​វិធានការ​ដោយ​ខ្វះ​វិចារណញ្ញាណ និង​ជា​អំពើ​បំពាន​ទាំង​ក​ម្រោ​ង ឥត​អៀនខ្មាស​របស់​សហរដ្ឋ​អាមេរិក​មួយ​នេះ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...