• Giloba

ចំណីអាហារ​ខូចគុណភាព​-​ខុសច្បាប់​ជាង​១០០​តោន ត្រូវបាន​ដុត​កម្ទេចចោល​នៅ​ព្រឹក​នេះ !

3 ថ្ងៃ កន្លងទៅ ណូ​រ៉ា

​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ដុត​កម្ទេច​ចំណីអាហារ​ខូចគុណភាព​-​ខុសច្បាប់ ដោយមាន​សារធាតុ​គីមី​ជាង​១០០​តោន នៅ​ស្រុក​ឧ​ដ្តុ​ង្គ ខេត្តកំពង់ស្ពឺ​។​

​បើតាម​ការ​ឲ្យ​ដឹង​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បានឱ្យដឹងថា ទំនិញ​ខុសច្បាប់​ចំនួន ១៦​មុខ ទម្ងន់​ជាង ១០០​តោន​នេះ គឺ​ត្រូវ​បង្ក្រាបបាន​ក្នុងអំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ តាម​តួនាទី និង​ភារកិច្ច ដែល​ប្រគល់ជូន​ដោយ រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងមហាផ្ទៃ ក្នុងការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់ មាន​ហានិភ័យ​ខ្ពស់ ដល់​សុខភាព និង​សុវត្ថិភាព សង្គម ដោយ​តំកល់​ផលប្រយោជន៍​ជាតិ សុខុមាលភាព ប្រជាពលរដ្ឋ និង​សុវត្ថិភាព​អ្នកប្រើប្រាស់​ជាធំ​។​

​គួរ​បញ្ជាក់ដែរថា​ពិធី​នេះ ក៏​នឹងមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ តំណាង​អង្គទូត ស្ថាប័ន​តុលាការ អង្គភាព​នានា អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ និង​វិស័យ​ឯកជន​ផងដែរ​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...