
ដើម្បីចូលរួមអបអរក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំ២០១៧ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធីចែកអាំងប៉ាវជាទឹកប្រាក់សរុបជាង ២ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់អតិថិជិនដែលជាវស្មាតហ្វូនគ្រប់ម៉ូឌែល ចាប់ពីថ្ងៃនេះ រហូតអស់ពីស្តុក។
កម្មវិធីនេះនឹងត្រូវបានរៀបចំឡើងទូទាំងប្រទេសកម្ពុជា សម្រាប់បណ្តាហាងលក់ទូរសព្ទ័នានា មានស្លាកសញ្ញា Huawei និង ភ្ញាក់ងារលក់របស់ Huawei ដែលមានមានសុពលភាព ចាប់ពីថ្ងៃទី ១១ មករា ឆ្នាំ ២០១៧នេះតទៅ រហូតដល់អាវប៉ាវអស់ពីស្តុក ដើម្បីផ្តល់លាភសំណាងរបស់អតិថិជន ដែលជាវស្មាតហ្វូនរាល់ម៉ូដែលណាមួយរបស់ Huaweiនៅដើមឆ្នាំ២០១៧ ពិសេសក្នុងរដូវកាលបុណ្យចូលឆ្នាំចិនប្រពៃណីចិន។
លោក ថង សារី ប្រធានផ្នែកចែកចាយស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជាបានប្រាប់ថាដើមល្បីជាការតបស្នងដល់អតិថិជនដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុន Huawei ជាក្រុមហ៊ុនតែងតែគិតគូរ និងស្វែងរកអ្វី ដែលថ្មីប្លែក សម្រាប់អតិថិជនយើងបានរៀបចំកម្មវិធីនៃការចែកជូនអាំងប៉ាវក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនHuawei បានត្រៀម ទឹកប្រាក់រហូតដល់ទៅ ២០០ដុល្លារ សរុបជាង ២០០០០ដុល្លារ រាល់ការជាវស្មាតហ្វូន ហួវៃ គ្រប់ម៉ូដែលជាមួយតម្លៃ ដ៏ភ្ញាក់ផ្អើល និង កាដូសន្ធឹកសន្ធាប់។ ដូច្នេះយើងសង្ឃឹមយ៉ាងមុតមាំថា អតិថិជននឹងបន្តគាំទ្រក្រុមហ៊ុន Huawei ដើម្បីទទួលបានអត្ថប្រយោជន៍ពីប្រូម៉ូសិនផ្សេងៗទៀតក្នុងឆ្នាំថ្មីនេះ”។
គួរបញ្ជាក់ថារាល់ការជាវស្មាតហ្វូន Huawei P9 P9 Plus នឹងទទួលបាន ជើងកាមេរ៉ា អង្គផ្ទុកទិន្នន័យ 32GB ស្រោមទូរសព្ទមួយ ជាមួយនឹងអាវប៉ាវមួយសន្លឺកដែលអាចមានទឹកប្រាក់រហូតដល់ទៅជាង ២០០ ដុល្លារ។ ចំពោះម៉ូដែល Huawei GR5 2017 អតិថិជិន នឹងទទួលបាន Bluetooth Speaker, សំបកទូរសព្ទ និងអាវប៉ាវមួយ សន្លឹកដូចគ្នា។ ក្រៅពីនេះ សម្រាប់ម៉ូដែលផ្សេងទៀតដូចជា Huawei M3, T1 7 Inch, Huawei Y3 II, Huawei Y5 II, Huawei Y6 II និង P9 Lite ក៏មានបន្ថែមជូនកាដូតាមម៉ូដែលផ្សេងៗគ្នា រង្វាន់អាំងប៉ាវ និងការធានាជាផ្លូវការរយៈពេលមួយឆ្នាំពី Huawei ផងដែល។ សូមរួសរាន់ឡើងអាំងប៉ាវមានចំនួនកំណត់៕