• Giloba

ប្រជាពលរដ្ឋ ដែល​ស្ថិតនៅក្នុង​ខេត្តក្រចេះ​សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ !

2 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​រដ្ឋបាលខេត្ត​ក្រចេះ​ចេញ​សេចក្តីប្រកាស អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន ចំពោះ​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ឡើង​ជិត​ដល់​ចំណុច​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ និង​ត្រៀម​កងកម្លាំង​ប្រចាំការ ដើម្បី​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ និង​សត្វពាហនៈ​ដ​រក​ទីទួល​សុវត្ថិភាព​។​

​ការអំពាវនាវ​របស់​អាជ្ញាធរខេត្ត ធ្វើឡើង​បន្ទាប់ពី​ស្ថានភាព​ទឹកទន្លេ​មេគង្គ​ក្រចេះ​ហក់​ឡើង​ជិត​ដល់​ចំណុច​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ គឺ​២២​ម៉ែត្រ​។​

​ជាក់ស្ដែង​កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ នៅ​ស្ថានីយ៍​ជលសា​ស្ត្រ និង​ឧតុនិយម​ខេត្តក្រចេះ ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​នេះ ទឹកទន្លេ​មាន​កម្ពស់​២១.៥១​ម៉ែត្រ ប្រៀបធៀប​ទៅនឹង​ម្សិលមិញ​ទឹក​កើន​ឡេ​ី​ង​០.២០​ម៉ែត្រ​

​តាម​ការគ្រោងទុក​នៅរ​សៀ​ល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ គណៈកម្មការ​គ្រប់​គ្រង់​គ្រោះមហន្តរាយ​ថ្នាក់​ខេត្ត មាន​រៀបចំ​បើក​កិច្ចប្រជុំ​ស្ដីពី ការត្រៀម​បង្ការ និង​ទប់ស្កាត់​គ្រោះមហន្តរាយ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​ទាន់ពេលវេលា​ក្រោម​អធិបតីភាព លោក វ៉ា ថន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់​គ្រង់​គ្រោះមហន្តរាយ​ថ្នាក់​ខេត្តក្រចេះ​។​

​យោងតាម​សេ​ក្ដី​ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កម្ពស់​ទឹកទន្លេ​មេគ្គ​ក្រចេះ នៅ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៨ នឹង​អាច​កើន​ឡើងដល់​កម្ពស់ ២២.១៥​ម៉ែត្រ (​កម្ពស់​ប្រកាស​អោយ​ប្រុងប្រយ័ត្ន ២២​ម៉ែត្រ​)​។​

​គួរ​បញ្ជាក់ដែរថា​កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ ក្រសួង​ធនធានទឹក បានចេញ​សេចក្ដីជូនដំណឹង​មួយ​បន្ថែមទៀត ស្ដីអំពី​ទឹកជំនន់​ទន្លេមេគង្គ​លើ ដែល​កំពុង​ហក់​ឡើង​ខ្លាំង ដោយសារ​មានការ​ធ្លាក់ភ្លៀង ជា​បន្ដបន្ទាប់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន នៅក្នុង​តំបន់​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ឡាវ បាន​បង្ក​ឲ្យ​ទឹកទន្លេ​មេគង្គ ក្នុងប្រទេស​កម្ពុជា បន្ដ​កើនឡើង ២-៣ ថ្ងៃ​បន្ថែមទៀត​។​

​ក្រសួង​ធនធានទឹក បាន​ព្យាករ​ថា កម្ពស់​ទឹកទន្លេ​មេគង្គ​លើ នៅ​កម្ពុជា អាច​នឹង​កើន​ឡើងដល់​៖

•​នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨ ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង ទឹក​អាច​នឹង​កើន​ឡើងដល់​កម្ពស់ ១១,៤០​ម៉ែត្រ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១០,៧០​ម៉ែត្រ​)​។​

•​នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨ ទន្លេមេគង្គ​ខេត្តក្រចេះ ទឹក​អាច​នឹង​កើន​ឡើងដល់​កម្ពស់ ២២,១៥​ម៉ែត្រ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ២២​ម៉ែត្រ​)​។​

•​នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨ ទន្លេមេគង្គ​ខេត្តកំពង់ចាម ទឹក​អាច​នឹង​កើន​ឡើងដល់​កម្ពស់ ១៥,២៥​ម៉ែត្រ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១៥,២០​ម៉ែត្រ​)​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...