• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

លោក ដូ​ណា​ល់​ត្រាំ ត្រូវ​អង្គរក្ស​ចាប់​អូស​ចេញ​នៅមុខ​មហាជន

8 ខែ កន្លងទៅ ណូ​រ៉ា

នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ មាន​ព្រឹត្តិការ​ណ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅក្នុង​ទីក្រុង Reno រដ្ឋ Nevada សហរដ្ឋអាមេរិក ក្នុងអំឡុង​ពេលដែល បេក្ខជន​ប្រធានាធិបតី លោក ដូ​ណា​ល់​ត្រាំ  ត្រូវបាន​ក្រុម​អង្គរក្ស​ចាប់​អូស​រូបលោក​ចេញពី​វេទិការ​នៃ​យុទ្ធ​ការឃោសនាបោះឆ្នោត ដើម្បី​រក​កន្លែង​ដែលមាន​សុវត្ថិភាព ។​

​យោងតាម​សារព័ត៌មាន ស៊ី អិន អិន បាន​ឲ្យ​ដឹងថា លោក ដូ​ណា​ល់​ត្រាំ ត្រូវបាន​ក្រុម​កង​អង្គរក្ស​បាន​បណ្តើ​រលោក ចេញ​ក្នុងអំឡុង​ពេលដែល​លោក​កំពុងតែ ធ្វើការ​ឃោសនា​អំពី​គោលនយោបាយ​នៃ​គណបក្ស​សាធារណរដ្ឋ របស់លោក​ទៅកាន់​មហាជន​យ៉ាងច្រើន ។ ដោយឡែក​ចំពោះ​ព្រឹត្តិការ​ណ៏​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ គេ​មិនទាន់​ដឹងថា​មានរឿង​អ្វី​កើតឡើង​ឲ្យ​ច្បាស់លាស់​នោះទេ  ក៏ប៉ុន្តែ​គេ​សង្កេតឃើញថា​មាន​ក្រុមមនុស្ស​ប៉ុន្មាន​នាក់ ដែល​ស្ថិតនៅ​ក្នុងចំណោម​មហាជន កំពុងតែ​ត្រូវបាន​ក្រុម​កងកំលាំង​សន្តិសុខ​ចាប់ខ្លួន ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2