• Default ខាងលើក្រោមមេនុយ

ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ផាក គឺ​ន ហេ ជីវិត​នយោបាយ​កំពុង​ជ្រួលច្របល់

3 ខែ កន្លងទៅ ណូ​រ៉ា

ថ្មីៗ​នេះ នៅ​ប្រទេស​កូរ៉េខាងត្បូង​កំពុងមាន​វិបត្តិ ដ៏​កក្រើក​មួយ​បានកើត​ឡើងទៅ​លើ អតីត​ទីប្រឹក្សា​ពីររូប របស់លោក​ស្រី ផាក គឺ​ន​ហេ ដែលជា​ប្រធានាធិបតី​កូរ៉េខាងត្បូង  ត្រូវបាន​តុលាការ​ចេញ​ដីកាចាប់ខ្លួន​ដែលមាន​ការពាក់ព័ន្ធ​ជុំវិញ​រឿងអាស្រូវ​នឹង​ស្ត្រី​ឈ្មោះ ឆ​យ ស៊ី​ល មិនតែប៉ុណ្ណោះ​ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​នាក់​នៅ​ទីក្រុង សេ​អ៊ូ​ល បាននាំគ្នា​ធ្វើការ​តវ៉ា​ទាមទារ​ឲ្យ​លោកស្រី ផាក គឺ​ន​ហេ ចុះចេញ​ពីមុខ​តំណែង​ផងដែរ ។

​យោងតាម​ការចុះផ្សាយ​សារព័ត៌មាន​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹង​ទៀតថា ករណី​ចាប់ខ្លួន លោក អាន់ ឈុ​ង​ប៊ុ​ម និង លោក ជុង ហូ​ស៊ុ​ង ដែលជា​ទីប្រឹក្សា​របស់លោក​ស្រី ផាក គឺ​ន​ហេ ប្រធានាធិបតី​កូរ៉េខាងត្បូង​នោះ​គឺមាន​ការសង្ស័យ​លើ​លោក អាន់ មានការ​សហការ​ជាមួយ​លោកស្រី ឆ​យ ស៊ូ​ន​ស៊ី​ល ដែល​ប្រើ​អំណាច​ខុសច្បាប់​របស់ខ្លួន បង្ខំ​ឲ្យ​ក្រុមហ៊ុន​ធំៗ​មួយចំនួន​បង់ប្រាក់ ៧០​លាន​ដុល្លារ​អាមេរិក​បង់​ចូល មូលនិធិ សប្បុរសធម៌​ចំនួន​ពីរ ដែល​គ្រប់គ្រង​ដោយ​លោកស្រី ឆ​យ ស៊ូ​ស៊ី​ល។

​គួរ​បញ្ជាក់ថា បន្ទាប់ពី​មានរឿង​អាស្រូវ​នេះ​កើតឡើង​ទីប្រឹក្សា​ទាំង​ពីររូប​របស់លោក​ស្រី ប្រធានាធិបតី កូរ៉េខាងត្បូង បាន​លាលែង​តំណែង ហើយ​ត្រូវបាន​តុលា​ការចេញ​ដីកាចាប់ខ្លួន​ផងដែរ ដោយឡែក​លោកស្រី ផាក គឺ​ហេ ត្រូវបាន​ទទួលរង​នូវ​ការ​ការវាយប្រហារ​ពី​សំណាក់​ប្រជាជន​រាប់ពាន់នាក់​នៅក្នុង​ទីក្រុង សេ​អ៊ូ​ល​ដែល​ពួកគេ​ទាមទារ​ឲ្យ​លោកស្រី​ចុះចេញ​ពីមុខ​តំណែង ជា​ប្រធានាធិបតី ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2