• Default ខាងលើក្រោមមេនុយ

មេដឹកនាំ​ជប៉ុន​ថា Donald Trump ជា​មេដឹកនាំ​អាច​ទុក​ចិ​ត្ដ​បាន​

3 ខែ កន្លងទៅ វុត្ថា

លោក Shinzo Abe នាយករដ្ឋមន្ដ្រី​ជប៉ុន​និយាយថា​លោក​បាន​ជួប​និយាយ​ពិភាក្សា​ត្រង់​ទៅ​ត្រង់​មក និង​ដោយ​ក្ដី​ស្វាគមន៍​រាក់ទាក់​ពី​សំណាក់​ប្រធានាធិបតី​អាម៉េរិក​ទើប​ជាប់ឆ្នោត​លោក Donald Trump​។​

​មេដឹកនាំ​ទាំងពីរ​បាន​ជួប​មុខ​គ្នា​នៅឯ​អគា Trump Tower នៅ​ក្រុង​ញូវយ៉ក​អស់​រយៈពេល​៩០​នាទី​។​

​មេដឹកនាំ​ជប៉ុន​បាន​និយាយថា​លោក Donald Trump គឺជា​មេដឹកនាំ​ម្នាក់​ដែល​លោក​អាច​ទុក​ចិ​ត្ដ​បាន​។ លោក Shinzo Abe ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​លោក និង​លោក Donald Trump ក៏បាន​រៀប​ផែនការ​កម្មវិធី​រួចហើយ​នៅក្នុង​ការជួប​មុខ​គ្នា​ម្ដងទៀត​ដើម្បី​ពិភាក្សា​អំពី​កិច្ចការ​នានា​ឲ្យ​កាន់តែ​ស៊ីជម្រៅ​។​

​ការអត្ថាធិប្បាយ​បែបនេះ​ត្រូវគេ​មើលឃើញថា ជាការ​និយាយ​ផ្ដល់​សេចក្ដីទុកចិត្ដដ​ល់​ពល​រដ្ឋ​ជប៉ុន ដែល​បាន​មានការ​បារម្ភ​ជ្រាលជ្រៅ​អំពី​រឿង​សន្ដិសុខ និង​ពាណិជ្ជកម្ម​ជាមួយ​អាម៉េរិក​ក្រោម​ការដឹកនាំ​របស់លោក Donald Trump៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2