• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

ផេ​កមួយ​ឈ្មោះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចេញ​សេចក្តីថ្លែងការណ៍​ថា សមត្ថកិច្ច​ចាត់​វិធានការណ៍​លើក​លោក ញឹក ប៊ុនឆៃ ជា​រឿង​បុគ្គល​

1 សប្ដាហ៍ កន្លងទៅ សម្បត្តិ

នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧ នេះ​មាន​ផេ​កមួយ​ឈ្មោះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ K.N.U Party បាន​ផ្សាយ​ថា​គណបក្ស​នេះ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ចុះ​ថ្ងៃទី​៩ សីហា ២០១៧ ដោយ​បញ្ជា​ក់លើ​ជំហរ​របស់ខ្លួន​ទៅលើ​ការចាប់ខ្លួន​របស់លោក ញឹក ប៊ុនឆៃ ថា​ជា​រឿង​បុគ្គល​។​

សេចក្តីថ្លែងការណ៍​នេះ​បាន​លើក​ថា ករណី​សមត្ថកិច្ច​ចាត់វិធានការ​លើ​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺជា​បញ្ហា​បុគ្គល មិន​ពាក់ព័ន្ធ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទេ​។​

សេចក្តីថ្លែងការណ៍​បន្ត​ថា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​សូម​ធ្វើការ​បដិសេធ​រាល់​ទង្វើ​បញ្ចេញមតិ ទស្សនៈ ធ្វើ​អត្ថាធិប្បាយ ឬ​រូបភាព​តាម​រាល់​បណ្តាញសារព័ត៌មាន បណ្តាញ​សង្គម​ដេ​ល​ពាក់ព័ន្ធ ដល់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ សកម្មភាព​ទាំងអស់នោះ​គឺជា​ទង្វើ​របស់​បុគ្គល មិនមែនជា​ជំហរ​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទេ​។​

ទាក់ទិន​ទៅនឹង​ថា​តើ​វាសនា​នៃ​មេដឹកនាំ​របស់​គណបក្ស​នេះ​តុលាការ​អនុវត្ត​បែបណា និង​បញ្ហា​នៃ​ការ​សមាជ​របស់​គណបក្ស​ដែល​លើក​ថា​ត្រូវ​ពន្យា​ពេល​បែបណា​នោះ​សេចក្តីថ្លែងការណ៍​នេះ​ពុំបាន​បញ្ជាក់​នោះឡើយ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2