• Flexa

លោក​សម រង្ស៊ី ប្រកាស​ស្វាគមន៍ ឲ្យ​សម្តេច ហ៊ុន សែន ប្តឹង​លោក​ពី​ការចោទប្រកាន់ថា "​ក្បត់ជាតិ​"

5 ថ្ងៃ កន្លងទៅ សម្បត្តិ

​គេ​នាំ​បាន​ថា នៅ​នៅ​ថ្ងៃទី​០៧ ធ្នូ នេះ មេធាវី​របស់​អគ្គមេបញ្ជាកា​រ នៃ​កងយោធពល​ខេមរភូមិន្ទ លោក វង្ស ភក្តី បានដាក់​ពាក្យ​ប្តឹង​លោក​សម រង្ស៊ី ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចហើយ ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់បង្គាប់​ថ្នាក់ដឹកនាំ​ប្រទេស ដែល​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ​។​

​នៅក្នុង​ពាក្យបណ្តឹង​បាន​រៀបរាប់ថា​៖ «​នៅ​អំឡុង​ដើមខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ឈ្មោះ សម រង្ស៊ី បាន​ញុះញង់​ឲ្យ​កងកម្លាំង​កុំ​ឲ្យ​ស្តាប់​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត និង​បាន​ប្រមាថ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព ដែល​អំពើ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ ដែលជា​បទល្មើស​ចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​អនុវត្ត​»​។​

​ថ្មីៗ​នេះ លោក​សម រង្ស៊ី បាន​តបត​ពាក្យសម្តី នឹង​សម្តេច ហ៊ុន សែន ពី​ក្រៅប្រទេស​មក​ថា នេះ​ជាការ​គំរាម ចុងក្រោយ របស់​សម្តេច ហ៊ុន សែន​។ លោក​សម រង្ស៊ី ប្រកាស​ស្វាគមន៍ ឲ្យ​សម្តេច ហ៊ុន សែន ប្តឹង​លោក​ពី​ការចោទប្រកាន់ថា "​ក្បត់ជាតិ​"​។ តែ​យ៉ាងណា លោក​សម រង្ស៊ី បកស្រាយ​ការអំពាវនាវ​របស់ខ្លួន​ទៅ​កងកម្លាំងប្រដាប់អាវុធ តាមរយៈ​ទំព័រ Facebook គឺ មាន​ខ្លឹមសារ​ថា "​សូម​កងកម្លាំងប្រដាប់អាវុធ ពលទាហាន និង​នគរបាល កុំ​ធ្វើតាម​បញ្ជា​ពី​មេដឹកនាំ​ផ្តាច់ការ បើ​គេ​បញ្ជា​ឲ្យ​បាញ់ប្រហារ និង​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​"​។​

​ដោយឡែក​បើតាម​ការបញ្ជាក់​ពី​លោក​ប៉ុល សារឿន តំណាង​ឲ្យ​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេរ​ភូមិន្ទ ជាដើម​បណ្តឹង បាន​អះអាងថា កងយោធពល​ខេមរភូមិន្ទ មិន​សុខចិត្ត​ចំពោះ​ការអំពាវនាវ​របស់ លោក​សម រង្ស៊ី ឡើយ​។ លោក​ថ្លែងថា ការអំពាវនាវ​នេះ បានធ្វើឱ្យ​ខុស​វិន័យ និង​លក្ខន្តិកៈ​កងទ័ព និង​រដ្ឋធម្មនុញ្ញ ហើយ​កងទ័ព​ត្រូវតែ​តស៊ូ​តាមផ្លូវ​ច្បាប់ ចំពោះ​ករណីនេះ​។​

​គួរបញ្ជាក់​ដែរ ថា កាលពី ថ្ងៃទី​០៦ ខែធ្នូ ម្សិល​នេះ សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ជុំវិញ​រឿងរ៉ាវ នៃ​ការ​បង្ហោះ​សារ​របស់លោក សម រង្ស៊ី ដែល​បាន​អំពាវនាវ​ឲ្យ​កងទ័ព បែរ​កាណុង​ប្រឆាំង​រាជរដ្ឋាភិបាល​ទៅ​តុលាការ​។​

​សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល បានបង្ហាញ​ប្រាប់​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ថា ការអំពាវនាវ​នេះហើយ​ដែល​សម្ដេច​ថា កម្ពុជា​នឹងមាន​សង្គ្រាម​បើ​អវត្តមាន​របស់​សម្ដេច ព្រោះ​ក្រុម​អតីត​គណបក្សប្រឆាំង ជា​អ្នកបង្កើត​នូវ​ព្រឹត្តិការណ៍​ទាំងនោះ ជាក់ស្ដែង​កាលពី​ឆ្នាំ​២០១១ អំពាវនាវ​ម្ដង ហើយ​ឆ្នាំ​២០១៧​នេះ​ក៏បាន​អំពាវនាវ​ម្ដងទៀត​។​

​សម្តេច បាន​លើកឡើងថា ព្រោះតែ​មហិច្ឆតា​ដ៏​ពិសពុល​ទាំងអស់​នេះហើយ ទើប​សម្តេច​សម្រេច​កម្ចាត់​ជន​ក្បត់ជាតិ ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​តុលាការ​ក៏បាន​សម្រេច​រំលា​យគណ​បក្ស​មួយ​នេះ ហើយនឹង​បន្ដ​នីតិវិធី​ចំពោះ​ជន​ក្បត់ជាតិ​ផងដែរ​៕

សុខភាព/បុរស/ស្ត្រី