• Flexa
  • Default ខាងលើក្រោមមេនុយ

លោក អូ​បា​ម៉ា និយាយ​ទៅកាន់​លោក ត្រាំ​៖ «​ខ្ញុំ​នឹង​ជួយ​អ្នក​ឱ្យ​ជោគជ័យ ព្រោះថា​ជោគជ័យ​របស់​អ្នកនឹង​ផ្ដល់​ផលប្រយោជន៍ ដល់​ប្រទេសជាតិ​ទាំងមូល​»

10 ខែ កន្លងទៅ DNT-NEWS

(​វ៉ាស៊ីនតោន​)៖ ជំនួប​ផ្លូវការ​ជា​លើកដំបូង​រវាង លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​អនាគត​ប្រធានាធិបតី​អាមេរិក​ថ្មី លោក ដូ​ណា​ល់ ត្រាំ ស្ដីពី​ការផ្ទេរ​តំណែង ដោយ​សន្តិវិធី​បានធ្វើ​ឡើង ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ (​ម៉ោង​នៅ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​) នៅឯ​សេត​វិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ហើយ​បើតាម​លោក អូ​បា​ម៉ា ជំនួប​នេះ​គឺ​ល្អឥតខ្ចោះ​ដោយ​លោក​ថែមទាំង​បាន​សន្យាថា នឹងធ្វើ​អ្វី​តាម​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ជួយ​ដល់​លោក ត្រាំ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Sputnik នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

តែបើ​គេ​ចាំ​មិន​ភ្លេច​នៅក្នុង​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត លោក ដូ​ណា​ល់ ត្រាំ ផ្ទាល់​ធ្លាប់បាន​ហៅ​លោក អូ​បា​ម៉ា ថា​ជា «​ប្រធានាធិបតី​ល្ងង់​ជាងគេ នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​» ក៏ប៉ុន្តែ​នៅក្នុង​ជំនួប​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មហាសេដ្ឋី​អចលនទ្រព្យ​មាត់ដាច​រូបនេះ បែរជា​ចាត់ទុក​លោក អូ​បា​ម៉ា ជា​មនុស្ស​ល្អ និង​គួរឱ្យ​គោរព​ពេញៗ​មាត់ ។​

លោក ត្រាំ បាន​បន្ថែម​ដូច្នេះ​ថា «​យើង​បាន​ពិភាក្សាគ្នា​លើ​ការខ្វែងគំនិត​គ្នា​ជាច្រើន (.......) ហើយ​ខ្ញុំ​គិតថា​ខ្ញុំ នឹងធ្វើ​ការងារ​ជាមួយ​គាត់ (​លោក អូ​បា​ម៉ា​) នៅពេល​អនាគត និង​ទទួល​យោបល់​ពី​គាត់​។ ដោយឡែក​ឆ្លើយតប​នឹង​ការលើកឡើង​នេះ លោក អូ​បា​ម៉ា បាន​និយាយថា «​ខ្ញុំ​នឹងធ្វើ​អ្វី​តាម​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ជួយ​អ្នក (​លោក ត្រាំ​) ឆ្ពោះទៅរក​ជោគជ័យ ព្រោះថា​ជ័យជំនះ​របស់​អ្នកនឹង​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រទេសជាតិ​ទាំងមូល ហើយ​ខ្ញុំ​សង្ឃឹមថា​យើង​នឹង​អាច សម្រេចបាន​វត្ថុបំណង​នេះ តាមរយៈ​ធ្វើ​ការងារ​រួមគ្នា​ប្រឈមមុខ​នឹង​ឧបសគ្គ​ទាំងឡាយ​»​។​

គួររំលឹកថា កាលពី​នៅ​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត លោក ត្រាំ បាន​រិះគន់​និង​ជំទាស់​យ៉ាងខ្លាំង​ចំពោះ​គោលនយោបាយ​របស់​លោក អូ​បា​ម៉ា​។ ជាក់ស្ដែង​លោក​ធ្លាប់បាន​អះអាងថា សហរដ្ឋអាមេរិក​អាចនឹងទទួល​ស្គាល់​ថា​តំបន់​គ្រី​មៀរ​ជា​ទឹកដី​រុស្ស៊ី ព្រមទាំង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ជាមួយ​ទីក្រុង​មូ​ស្គូ​ខណៈ​រដ្ឋាភិបាល លោក អូ​បា​ម៉ា បានសម្រេច​ដាក់ទណ្ឌកម្ម និង​កាត់បន្ថយ​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ​មួយចំនួន​ជាមួយនឹង​រុស្ស៊ី​។ លោក ដូ​ណា​ល់ ត្រាំ និង​រដ្ឋាភិបាល​ថ្មី​របស់លោក នឹង​ចូលកាន់​តំណែង​ជា​ផ្លូវការ​បន្ទាប់ពី ពិធី​តែងតាំង​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧៕Freshnews



  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2