• Giloba

សម្ដេច ហ៊ុន សែន បន្ទោស​មន្ត្រី​ថ្នាក់ក្រោម​មិនចេះ​ធ្វើការ​រង់ចាំ​អនុវត្ត​បទបញ្ជា​ពីស​ម្ដេច ជាង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរឹង​ទៅវិញ​

5 ខែ កន្លងទៅ សម្បត្តិ

​សម្ដេច ហ៊ុន សែន បាន​ថ្លែងថា មន្ត្រី​ក្រសួង​ស្ថាប័ន​នានា​កំពុងតែ​រង់ចាំ​បញ្ជា​របស់​នាយករដ្ឋមន្ត្រី ទើប​អនុវត្ត​ច្បាប់ ខណៈ​ក្រសួង​ស្ថាប័ន​ទាំងឡាយ​សុទ្ធ​តែមាន​អនុក្រឹត្យ​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ស្ថាប័ន​ទាំងនោះ​រួចទៅហើយ​។​

​ការ​ថ្លែង​របស់​សម្ដេច ហ៊ុន សែន បានធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ ជូន​ដល់​និស្សិត សាកលវិទ្យាល័យ វេ​ស្ទើ​ន នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​។

​មកដល់ពេលនេះ បញ្ហា​ទន់ខ្សោយ​នៃ​ការអនុវត្ត​ច្បាប់ របស់​មន្ត្រី​រដ្ឋាភិបាល នៅតែ​កើតមាន​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មើលឃើញថា មន្ត្រី​ភាគច្រើន រង់ចាំ​អនុវត្ត​បទបញ្ជា​ពីស​ម្ដេច ជាង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរឹង​ទៅវិញ​។ សម្ដេច ហ៊ុន សែន បាន​លើក​ទិដ្ឋភាព​ជាក់ស្ដែង ដែល​មន្ត្រី​រដ្ឋាភិបាល​បិទ​ភ្នែក​ឲ្យ​ឡាន​កែច្នៃ​(​ត​ទ្រុង​) ចរាចរណ៍​លើ​ដងផ្លូវ​នានា​ក្នុង​ទូទាំងប្រទេស​កម្ពុជា មុននឹង​សម្ដេច​ចេញ​បញ្ជា​ឲ្យ​ចាត់វិធានការ​។​

​ប្រមុខ​រដ្ឋាភិបាល បាន​និយាយថា ករណីនេះ​ជា​រឿង​ដែល​មន្ត្រី​អនុវត្ត​ច្បាប់ ត្រូវ​ចាត់វិធានការ​ជា​យូរណាស់​មកហើយ ដោយ​មិនមែន​ទុក​ឲ្យ​នាយករដ្ឋមន្ត្រី ចេញ​បញ្ជា​ទើប​នាំគ្នា​មូល​មីរ​អនុវត្ត​នោះទេ​។ ក្នុងន័យនេះ​នាយករដ្ឋមន្ត្រី ចង់​ឲ្យ​មន្ត្រី​ប្រឹងប្រែង​អនុវត្ត​ច្បាប់​ល្អ​ជាង​រង់ចាំ​បញ្ជា​សម្ដេច​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...