• Flexa

សម្តេច ហ៊ុន សែន ឆ្លើយតប​ចំពោះ​លោក សម រង្ស៊ី ដែល​បាន​ប្តឹងទៅ ក្រុមហ៊ុន Facebook​ថា​ជាម​នុស្ស «​ឆ្លួ​ត​ឡប់​» ដែល​ប្ដឹង​សម្តេច ព្រោះ​បាន Likes ចាញ់​សម្តេច

4 ថ្ងៃ កន្លងទៅ វុត្ថា

​កាលពីពេល​កន្លងទៅ អតីត​ប្រមុខ​បក្សប្រឆាំង​លោក​សម រង្ស៊ី តាមរយៈ​មេធាវី​អាមេរិកាំង​បានដាក់​ពាក្យបណ្តឹង​មួយ​ទៅកាន់​តុលាការ​ថ្នាក់​សង្កា​ត់នៃ​ភាគ​ខាងជើង​រដ្ឋ California សហរដ្ឋអាមេរិក​ដោយ​ប្តឹង​ឲ្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​បញ្ចេញ​នូវ​ព័ត៌មាន​ពិត​ជុំវិញ​ចំនួន​"Like”​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​មេធាវី​លោក​សម រង្ស៊ី កាលពី​ម្សិលមិញ​។ ជាការ​កត់សម្គាល់ ពាក្យ​ប្តឹង​នេះ​ធ្វើឡើង​ក្រោយពី​លោក​សម រង្ស៊ី ធ្លាប់បាន​ចាញ់ក្តី​ជុំវិញ​រឿងនេះ​ប្តឹង​រួចមកហើយ​នៅ​តុលាការ​កម្ពុជា​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ​។​

​ថ្មីៗ​នេះ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំង​សំដៅលើ លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស ដែល​បាន​ប្ដឹង​រូបលោក​ទៅ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក (Facebook) រឿង ចំនួន Likes ក្លែងក្លាយ​។

​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន ប្រមាណ​ជាង ៤,០០០ នាក់ នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ព្រឹក​មិញ សម្តេច ហ៊ុន សែន បាន​ហៅ លោក សម រង្ស៊ី ថា​ជាម​នុស្ស «​ឆ្លួ​ត​ឡប់​» ដែល​ប្ដឹង​លោក​ព្រោះ​បាន Likes ចាញ់​រូបលោក​។​

​សម្តេច​ក៏​ប្រតិកម្ម​ផងដែរ ចំពោះ​លោក សម រង្ស៊ី ដែល​បាន​ប្តឹងទៅ ក្រុមហ៊ុន Facebook ដោយ​ចាត់ទុក​ទង្វើ​របស់លោក សម រង្ស៊ី ជា​ទង្វើ​របស់​មនុស្ស​ឆ្កួត​។​

​សម្តេច​និយាយថា ៖ «​សុខៗ ទៅប្ដឹង​ខ្ញុំ​ទៅ​ហ្វេ​ស​ប៊ុ​ក ឱ​ព្រះ​អើយ​។ ចុះ​អា​នៅក្នុង​ហ្នឹង​តើ​ខ្ញុំ​ដឹងថា​អាហ្នឹង​មកពីណា​អា​នៅក្នុង​នេះ [​ហ្វេ​ស​ប៊ុ​ក​] ពិតមែន​ហើយ កំពុង live ផ្ទាល់​ផង ធម្មតា​គេ live នៅក្នុង​ពេលនេះ​។

​សម្តេច ហ៊ុន សែន ថា​លោក «​មិនដឹង​អាណា like មកពីណា​» ទេ និង​ឲ្យ​ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក​ទទួលខុសត្រូវ​ខ្លួន​ទៅ ដោយ​និយាយថា ៖ «​ឲ្យ​ហ្វេ​ស​ប៊ុ​ក​ទទួលខុសត្រូវ​ទៅ ឯង​យក like មក​ឲ្យ​អញ​។ អញ​ដឹង អ្នកណា​ទៅ​បញ្ជា​អាហ្នឹង​ទៅរួច​។ យី​អានេះ​លែង​ត្រឹមតែ​ហ្វេ​ស​ប៊ុ​ក​ចាញ់​គេ ក៏​វា​រឿង​ដែរ ឆ្លួ​ត​ឡប់​តែម្ដង ហើយ​ធ្វើ​នយោបាយ ដាក់ចេញ​នយោបាយ​ពេលណា​ដាក់ចេញ​កំចាត់​គេ​រហូត​។ មាន​ស៊ី​អត់​សែន មាន​សែន អត់​ស៊ី​»​។ សម្តេច​​ដោយ​ថ្លែងថា លោក​បាន អនុគ្រោះ​ដល់​លោក សម រង្ស៊ី ច្រើនលើកច្រើនសារ​ហើយ តែ​មិន​ព្រម​កែខ្លួន​៕

សុខភាព/បុរស/ស្ត្រី