• Giloba

អតីត​សមាជិក​គណបក្ស គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន​៦​រូប ត្រូវបាន​បក្ស​បណ្តេញចេញ បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការក្រុង​ភ្នំពេញ ដើម្បី​ប្រឆាំងនឹង សេចក្តីសម្រេច​របស់​ស​ម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​

6 ខែ កន្លងទៅ រក្សាមុន្នី

​កាលពីពេល​កន្លងទៅ សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន​៦​រូប នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការក្រុង​ភ្នំពេញ ដើម្បី​ប្រឆាំងនឹង សេចក្តីសម្រេច​របស់​ស​ម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុន​សិន​ប៉ិច ដែល​បណ្តេញ​ពួកគេ​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ចុងខែ​មករា កន្លងទៅ​។​

​ពាក្យបណ្តឹង​របស់ សមាជិក​ទាំង​៦​នាក់​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​រួមមាន​៖ លោក សេង ហាក់​ស្រ៊ុន​, លោក មៀ​ច សំរួល​, លោក កាន់ វុ​ឌ្ឍី​, លោក សួន ផល្លី​, លោក គឹម រ៉ាវី និង លោក ណុប ផន បាន​បញ្ជាក់ថា ការសម្រេច​បណ្តេញ​ពួកគេ​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នេះ គឺ​ផ្ទុយទៅនឹង​លក្ខន្តិកៈ​គណបក្ស ដែលជា​ហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍​ស្របច្បាប់ ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូ​របស់​ពួកគេ និង​អយុត្តិធម៌​។ សមាជិក​ហ្វ៊ុនស៊ិនប៉ិច ដែល​រង​ការបណ្តេញចេញ​ទាំងនោះ បានស្នើ​ឱ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ដល់​ពួកគេ និង​ផ្តល់​ភាពជា​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដល់​ពួកគេ​វិញ​។​

​មន្ត្រី ៦ នាក់​បានដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ​មាន​ការទទួល​ពួកគេ​ចូលក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ បន្ទាប់ពី​សេចក្តីសម្រេច​មួយ​ដោយ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បញ្ចប់​កាលពី​ខែ​មុន​។​

​នៅក្នុង​លិខិត​ដែល​ដាក់​ទៅ​តុលាការ​កាលពី​ថ្ងៃទី ៦ កុម្ភៈ និង​ចែកចាយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹងថា មន្ត្រី ៦ នាក់​ក្នុងចំណោម​មន្ត្រី ៧ នាក់​ដែល​ត្រូវបាន​បណ្តេញ​ដោយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​កាលពី​ថ្ងៃទី ២៩ ខែមករា​បាន​ពន្យល់ថា ការបណ្តេញ​ពួកគេ «​បំពាន​លក្ខន្តិកៈ​របស់​គណបក្ស​»​។​

​ពួកគេ​បានសរសេរថា​៖ «[​សេចក្តីសម្រេច​នេះ​] ប៉ះពាល់​អត្ថប្រយោជន៍ និង​សេចក្តីថ្លៃថ្នូរ​របស់​យើង​ហើយ​អយុត្តិធម៌​ណាស់​ចំពោះ​យើង​»​។​

«​ហេតុដូច្នេះ យើងខ្ញុំ​សូម​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើ​សេចក្តីសម្រេច​បង្គាប់​ឲ្យ​មានការ​ទទួលយក​ពួកយើង​ចូល​ជា​សមាជិកភាព​គណបក្ស​របស់​យើង​វិញ និង​ផ្តល់​យុត្តិធម៌​ដល់​យើង​»​។​

​លោក កាន វុទ្ធី ប្រធាន​រដ្ឋបាល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​កាលពី​ម្សិលមិញ​បាន​ថ្លែងថា ពួកគេ​បានដាក់​ពាក្យបណ្តឹង បន្ទាប់ពី​មិន​ទទួលបាន​ចម្លើយ​ពី​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចំពោះ​លិខិត​មួយ​ដែល​ផ្ញើ​ទៅ​ព្រះអង្គ​កាលពី​ថ្ងៃទី ៣០ ខែមករា​។​

​លោក​បាន​ថ្លែងថា​៖ «​ប្រសិនបើ​យើង​ធ្វើ​ខុស គណៈកម្មាធិការ​វិន័យ​គួរ​ហៅ​យើង​ទៅ​អប់រំ​។ វា​អយុត្តិធម៌​ទាំងស្រុង លិខិត​បញ្ឈប់​គឺមាន​លក្ខណៈ​មិនធម្មតា ពួកគេ​មិន​ប្រាប់​យើង​អំពី​មូលហេតុ​។ ពួកគេ​គួរតែ​ផ្តល់​សេចក្តីលម្អិត​»​។

​លោក​បាន​បន្ថែមថា​លោក​បានធ្វើការ​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​តាំងពី​ឆ្នាំ ១៩៨០​។ «​ខ្ញុំ​មិន​យល់​អំពី​មូលហេតុ ថា​តើ​ពួកគេ​ច្រណែន​យើង​ដែល​បានធ្វើការ​យូរ​មកហើយ [​ឬ​យ៉ាងណា​] ហើយ​ខ្ញុំ​ដឹង​ច្រើន​នៅ​ទីនោះ​។ ខ្ញុំ​ជា​បុគ្គលិក​ចាស់​បំផុត​»​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ កន្លងទៅ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានចេញ​សេចក្តីសម្រេច​មួយ​ដោយ​បណ្តេញ អគ្គលេខាធិការរង​ម្នាក់ និង​មន្ត្រី​៣​រូប​ផ្សេងទៀត ដែល​គណបក្ស​ចាត់ទុកថា បាន​បំផុសបំផុល​ញត្តិ​ទាមទារ ឲ្យ​ដកតំណែង​លោក ប៉ោ ប៊ុន​ស្រ៊ឺ អនុប្រធាន​គណបក្ស និង​លោក យឹម សា​វី អគ្គលេខាធិការ​បក្ស​។ សមាជិក​ជាន់ខ្ពស់ របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​៤​រូបនោះ រួមមាន​៖ លោក សេង ហាក់​ស្រ៊ុន អគ្គលេខាធិការរង​, លោក ណុប ផន​, លោក មៀ​ច សំរួល និង​លោក ភាព ភាជន៍​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...