• Default ខាងលើក្រោមមេនុយ

កំណត់ហេតុ​DNT NEWS ៖ ប្រៀបធៀប​កងទ័ព និង​សម្ភារៈ​យោធា​វៀតណាម និង​កម្ពុជា​នៅ​ឆ្នាំ​១៩៧៨ តើ​អ្នកណា​ខ្លាំង​ជាង ?

1 សប្ដាហ៍ កន្លងទៅ ជ័យ ចេស្តារ

​នៅក្នុង​ស​ង្រា្គ​ម​វាយលុក​របស់​វៀតណាម​ចូលទៅក្នុង​ប្រទេស​កម្ពុជា​នា​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​១៩៧៨ ដែល​មនុស្ស​ជាច្រើន​គិតថា ការវាយលុក​របស់​ក​ង​ទ័ព​វៀតណាម គឺ​ប្រើ​រយៈពេល​ដ៏​ខ្លី​បំផុត​មួយ គឺ​ប្រើពេល​តែ​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ ( ២៤​ធ្នូ ១៩៧៨ ដល់ ៧ មករា ១៩៧៩) ដែល​ជាស​ង្រា្គ​ម​មួយ​លឿន​ហួស​ពី​ការ​ស្មាន​។​

​តាម​កំណត់ត្រា​ផ្សេងៗ និយាយថា ការវាយលុក​របស់​វៀ​ត​ណា​ម​កាលនោះ​គឺ ប្រើប្រាស់​កងទ័ព​ស្រួច​ប្រមាណ​ជា ១២ កងពលធំ មាន​សាច់​ទ័ព ប្រមាណ​ជា ១២ មឺ​ុ​ន​នាក់​ប៉ុណ្ណោះ​។ រីឯ​កងទ័ព​ខ្មែរក្រហម​ដែល​តែង​ប្រកាស​បំប៉ោង​ការពិត គឺ​ការពិត​មាន​ទ័ព​មិន​លើស ៦​មឺ​ុ​ន​នាក់​ឬ អាច​ក្រោម​នេះ​។ ប៉ុន្តែ កងទ័ព​ឬ​កង​ប្រដាប់អាវុធ​នៃ​ប្រទេស​នី​មូ​យៗ នា​សម័យ​សង្គ្រាម​នោះ គឺអាច​មាន​បំរុង​លើស​នេះ​ទាំង​កងទ័ព និង​សម្ភារៈ​យោធា​។​

​យោងតាម​កាសែត ឡឺ​ម៉ុង​ដ៏ របស់​បារាំង​ចុះផ្សាយ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​១៩៧៨ បានធ្វើការ​ប្រៀបធៀប​ក​ង​ទ័ព​កង​ប្រដាប់អាវុធ និង​សម្ភារៈ​យោធា រវាង​វៀតណាម និង​កម្ពុ​ជានា​ឆ្នាំ​១៩៧៨ នោះ​ដូចតទៅ ៖

​ភាគី​ខាង​វៀតណាម​

​ជាទូទៅ ៖ មាន​ទាហាន ៦១៥.០០០ នាក់​។ កង​យាម​ព្រំដែន យាម​ឆ្នេរសមុទ្រ និង​កងទ័ព​សន្តិសុខ ប្រជាជន ៥០.០០០ នាក់​។ កង​ប្រជាជន​កាន់​អាវុធ​៖ ១.៥០០.០០០​នាក់​។​

​ទ័ពជើងគោក ៖ ១៨ កងពលធំ​ថ្មើរជើង​។ ៣ កងវរសេនាធំ​រថក្រោះ​។ ២០ កងវរសេនាធំ​បាញ់​កាំជ្រួច​ហោះ "​សាម​”​។ ៤០ កងវរសេនាធំ​កាំភ្លើង​បាញ់​យន្តហោះ​។ មាន​ជាពិសេស ៩០០ រថក្រោះ​មធ្យម​ធុន តេ​_៣៤ តេ​_៥៤ និង តេ​_៥៩​។​

​ទ័ព​ជើង​អាកា​សមាន ១២.០០០​នាក់ ៖ យន្តហោះ​ចម្បាំង​១៩៨​គ្រឿង​( ជាពិសេស ១១០ មិច​១៧ និង ស៊ូ​ខួ​យ​_៧ ចំនួន​៨០​គ្រឿង មិច​_១៩ និង​មិច​_២១)​។ យន្តហោះ​ដឹកនាំ ៥០ ឧទ្ធម្ភាគចក្រ ២៥ ។​

​ជើង​ទឹក ៣.០០០​នាក់ ៖ នាវា​អម​ការពារ ២​។ កាណូត​លឿន​បាញ់​កាំជ្រួច​ហោះ ៤​។ កាណូត​ផ្សេង​ពុ ទូក​ឡើងគោក ៨០ ។ ឧ​ទ្ធា​ម្ភា​គ​ចក្រ​១.១០០​។

​ភាគ​ខាង​កម្ពុជា​

​ជាទូទៅ ៖ ទាហាន​មាន​ចំនួន​៨០.០០០ នាក់​។ ចែកជា ៤ កងពលធំ និង ៣ កងវរសេនាធំ​ស្វយ័ត​។​

​ជើងគោក ៖ រថក្រោះ​ស្រាល​ដឹក​យោធា​ចំនួន​១៧៥​គ្រឿង​។ កាំភ្លើង​ធំ​ធុន​១៥៥​ម​.​ម ចំនួន ២០​គ្រឿង​កាំភ្លើង​ធំ​ធុន​១០៥​ម​.​ម កាំភ្លើងត្បាល់​និង​កាំភ្លើង​ធំ​មិន​ថយក្រោយ​ធុន ១០៧​ម​.​ម​ចំនួន ២០០​គ្រឿង​។ សម្ភារៈ​ទាំងនេះ​ធ្វើ​ដោយ ចិន រុស្សី និង​អាមេរិកាំង ។​

​ជើង​អាកាស ៖ ប្រហែលជា​ភ្ជាប់​ទៅ​ទ័ពជើងគោក​។ មាន​យន្តហោះ​ចម្បាំង​១០​គ្រឿង ធុន​អា​អិន​_២០ យន្តហោះ​ដឹកនាំ​១០​យន្តហោះ​សំរាប់​ហាត់ ៣៥ ឧទ្ធម្ភាគចក្រ ២៥ ។​

​ជើង​ទឹក ៖ កប៉ាល់​តូច​ធ្វើ​ល្បាត ទូក​ឡើងគោក​១៥០​គ្រឿង ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2