• Default ខាងលើក្រោមមេនុយ

ចម្លើយ​អ្នកទោស​ទួលស្លែង​ថា អាមេរិក​-​សូ​វៀត​និង វៀតណាម រួមមាន​ខ្មែរ​១៩​នាក់​ទៀត គ្រោង​វាយ​ខ្មែរក្រហម តាំងពី​ខែតុលា ១៩៧៥ ដើម្បី​ទប់​ចិន​កុំ​ឲ្យ​ត្រួត​ខ្មែរ​

1 ខែ កន្លងទៅ ជ័យ ចេស្តារ

​យោងទៅតាម​ឯកសារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​បាន​ចុះផ្សាយ​អំពី​ចម្លើយសារភាព​របស់ អតីតមន្ត្រី​ទូត​២​នាក់ ទី​១​គឺ​លោក ហួត សម្បត្តិ តំណាង​រដ្ឋាភិបាល​កម្ពុ​ជា​ពី​ឆ្នាំ ១៩៦៥​ដល់ ១៩៧០​និង​ទី​២ លោក អ៊ី ស៊ូ​បគ​ន្ធី ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​អាល្លឺម៉ង ១៩៧១​ដល់ ១៩៧៣ សុទ្ធតែ​បានបង្ហាញ​នូវ​ចម្លើយសារភាព​រប​ស់​ខ្លួន​អំពី​ផែនការ អាមេរិក​ជំរុញ​ឲ្យ​សូ​វៀត និង​វៀតណាម​ផ្តួលរំលំ​របប​កម្ពុជា​ប្រជា​ធិ​តេ​យ្យ ដែល​គ្រោង​ធ្វើឡើង​តាំងពី​ខែតុលា​ឆ្នាំ ១៩៧៥​មក​ម្ល៉ែះ ។​

​មានការ​ពិភាក្សា​មួយ​រវាង អ៊ី​ស៊ូ​ប គ​ន្ធី និង​ឯកអគ្គរដ្ឋទូត​សូ​វៀត ។ អ៊ី​ស៊ូ​ប និយាយថា សូ​វៀត​មាន​ផែនការ​ដណ្តើមយក​ប្រទេស​កម្ពុជា​នៅ​ខែធ្នូ ឆ្នាំ ១៩៧៦ ព្រោះ​កម្ពុជា​ឋិត​ក្រោម​ការគ្រប់គ្រង​របស់​ចិន ម្យ៉ាងទៀត សូ​វៀត​ចង់​ជួយ​វៀតណាម​ដើម្បី​សម្រេច​នូវ​គោលបំណង​កសាង "​ឥណ្ឌូចិន​” ។ ផែនការ​គឺ​ធ្វើ​នយោបាយ​សម្រុះសម្រួល​មុនពេល​រំដោះ​កម្ពុជា ដោយ​ប្រមូល​ខ្មែរ​មួយក្រុម​ទុក​បម្រើ​ផែនការ​របស់ខ្លួន បន្ទាប់មក​រំដោះប្រទេស​កម្ពុជា ។ សូ​វៀត​នឹងមាន​ផែនការ​ថ្មី​ទៀត​ចូលមក​ឈ្លានពាន​ប្រទេស​កម្ពុជា​តាមផ្លូវ​យោធា ។ សូ​វៀត​ក្តាប់បាន​ប្រទេស​ពីរ​គឺ​វៀតណាម និង​ឡាវ ។

​ឯកអគ្គរដ្ឋទូត​សូ​វៀតបាន​លើក​ពី​បញ្ហា​មួយចំនួន​បញ្ជាក់ប្រាប់ អ៊ី​ស៊ូ​ប គ​ន្ធី ថា​គាត់​បានឃើញ​ស្ថានការណ៍​កម្ពុជា​ថ្មី​មិន​អនុគ្រោះ​ដល់​សភាព​សូ​វៀត​សោះ ហើយ​លទ្ធភាព​ក្នុង​ការដាក់​ទូត​រវាង​ប្រទេស​ទាំងពីរ​ក៏​គ្មាន​ដែរ ។ ហេតុនេះ​សហភាពសូវៀត​មានតែ​ប្រឆាំងនឹង​របប គ្រប់គ្រង​ថ្មី​នេះ ដោយ​រង់​ចាំមើល​ស្ថានការណ៍​មួយឆ្នាំ​សិន ប្រសិនបើ​មិន​អំណោយផល​ដល់​សូ​វៀត​ទេ អន្តរាគមន៍​មួយ​អាច​នឹង​កើតឡើង​តាម​ពីរ​ដំណាក់កាល​។​

​ក្រៅពី​ឯកសារ​ចម្លើយសារភាព​របស់ ហួត សម្បត្តិ ឃើញ​មាន​ឯកសារ​មួយ​ដែល​អ្នកទទួលខុសត្រូវ​លើ​ការសួរចម្លើយ​ជនរងគ្រោះ​រូបនេះ បានធ្វើ​សេចក្តីរាយការណ៍​សរុប​អំពី​ផែនការ​របស់​សូ​វៀត​ចំពោះ​កម្ពុជា ។ ឯកសារ​នេះ​សរសេរថា ៖

១.​វិធានការ​របស់​សូ​វៀត​មុន​អនុវត្ត​ផែនការ​៖ ១ សូ​វៀត​បិទ​ផ្លូវអាកាស​ដើម្បី​ផ្តាច់ជំនួយ​ពី​ចិន​មក​កម្ពុជា ។ ២ តាម​សមុទ្រ​សូ​វៀត​ធ្វើ​ប្លូក​កូ​ស​(​ការបិទ​គមនាគមន៍​) ចាំ​បាញ់​កប៉ាល់​របស់​ចិន ដែល​ចូលមក​កម្ពុជា ។ (​ចម្លើយ អ៊ី​ស៊ូ​ប គ​ន្ធី ទំព័រ​៣៣ បន្ទាត់​ទី​៤​ដល់ទី ៦ ) ។​

II.​កម្លាំងយោធា​ដែល​សូ​វៀត​ត្រូវ​ប្រើ​ពេលវេលា​លុក​ចូល​កម្ពុជា ១.​កម្លាំង​ប្រយុទ្ធ​គឺ​ទ័ព​ខ្មែរ​សេរី​របស់ សឺ​ង ង៉ុ​កថា​ញ់ និង​ក្រុម​ទាហាន​ដែល​រត់​ចូលទៅ​សៀម វៀតណាម ក្រោយ ១៧​មេសា ។ (​ចម្លើយ ហួត សម្បត្តិ ទំព័រ​ទី​៩ បន្ទាត់​ទី​១២ ដល់ ១៧) ។ ២.​ជា​ទិស សូ​វៀត​យក​វៀតណាម លាវ ជា​កម្លាំង​ស្រួច​ប្រយុទ្ធ​ជាមួយ​កម្ពុជា ។ តែ​សូ​វៀត​យក​ខ្មែរ​កម្ពុជា​ក្រោម​វាយ​កម្ពុជា​ដើម្បី​ដោះស្រាយ​ទំនាស់​រវាង​កម្ពុជា​-​វៀតណាម (​ចម្លើយ អ៊ី​ស៊ូ​ប គ​ន្ធី ទំព័រ​ទី ២​បន្ទាត់​ទី ១៦ ដល់ ២២)

III. រយ​:​កាល​អនុវត្ត ១.​ទិសដៅ​របស់​អាមេរិក សូ​វៀត វៀតណាម ផ្តើម​វាយ​កម្ពុជា​ពេល​ដាច់​ឆ្នាំ​១៩៧៦ (​ចម្លើយ អ៊ី​ស៊ូ​ប គ​ន្ធី ទំព័រ​ទី​២ បន្ទាប់​ទី​៩ ដល់ទី​១០)​។​

IV. ពេល​ផ្តើម​អនុវត្ត​រយ​:​កាល​ទី​១:​សូ​វៀត​ប្រមូល​កម្លាំង​ចេញពី​ព្រំដែន​វៀតណាម លាវ សៀម សម្រុកចូល​វាយ​កម្ពុជា​( ចម្លើយ ហួត សម្បត្តិ ទំព័រ​៩ បន្ទាត់​ទី​៨​ដល់ទី ១១) ។​

២.​ទំព័រ​ដែល​ចេញពី​វៀតណាម លាវ សៀម ត្រូវ​ចាប់ដៃគ្នា​នៅ​ក្រចេះ ស្ទឹងត្រែង រតនគីរី កំពង់ចាម ក្នុង​រយ​:​កាល​ទី​១ (​ចម្លើយ ហួត ស​ម្ប​តិ្ត ទំព័រ​ទី​១១ បន្ទាត់​ទី​១០ ដល់​បន្ទាត់​ទី​១៨ ) ។

៣.​សូ​វៀ​តយ​កម្លាំង ៥០០០០​នាក់ វាយ​កម្ពុជា​តាមបែប​អង់​ហ្គោ​ឡា (​ចម្លើយ អ៊ី​ស៊ូ​ប គ​ន្ធី ទំព័រ​៣ បន្ទាត់​ទី​១៣ ដល់​បន្ទាត់​ទី ១៨ ) ។ ៤.​សូ​វៀត​បញ្ចូល​រថក្រោះ​និង កម្លាំង​ថ្មើរជើង​១០០០០​នាក់​ចូល​តាម​ពោធិចិនតុង រួច​វាយ​ឲ្យ​ខ្ទេច​ក្នុង​រយ​:​ពេល​មួយ​យប់ (​ចម្លើយ អ៊ី​ស៊ូ​ប គ​ន្ធី ទំព័រ​១៣ បន្ទាត់​ទី ១៣​ដល់ ១៨)​។

៥.​សូ​វៀ​តយ​កទ័ព ២០០០​នាក់​វាយ​តាម​សមុទ្រ ។ ពេល​វាយ វៀតណាម​បើកផ្លូវ​ទន្លេ​ឲ្យ​សូ​វៀត​ជញ្ជូន​ទ័ព​និង​សម្ភារ​ចូលមក​កម្ពុជា (​ចម្លើយ អ៊ី​ស៊ូ​ប គ​ន្ធី ទំព័រ​១៤ បន្ទាត់​ទី​៧ ដល់ ១០) ។

V. ពេល​ឈ្នះ ១.​ឈ្នះ​ភ្លាម ចាត់តាំង​រដ្ឋាភិបាល​មួយ​លើ​ភូមិភាគ​ដែល​គេ​ដណ្តើមបាន (​ចម្លើយ ហួត សម្បត្តិ ទំព័រ ១១ បន្ទាត់ ២០​ដល់ ២៤ )​។ ២.​ក្រោយ​ឈ្នះ​ភ្លាម ចាត់​រដ្ឋាភិបាល​មួយ​តាមបែប​អង់​ហ្គោ​ឡា (​ចម្លើយ អ៊ី​ស៊ូ​ប គ​ន្ធី ទំព័រ​៣ បន្ទាត់​ទី ១០​ដល់ ១២) ។ ៣.​រយ​:​កាល​ទី​ពីរ​គឺ​បាន​វាយ​រំដោះ​ទូទាំងប្រទេស​តែម្តង (​ចម្លើយ ហួត សម្បត្តិ ) ។

VI. ប្រភព​ផែនការ​: ១.​ប្រភព​ផែនការ​គឺ​ចេញពី​សហរដ្ឋអាមេរិក សូ​វៀត វៀតណាម ។ តែ​សហរដ្ឋអាមេរិក ជុំវិញ​ឲ្យ​សូ​វៀត​ចេញមុខ វា​ជា​ជំនួយ​ពីក្រោយ (​ចម្លើយ ហួត សម្បត្តិ ទំព័រ​១៤ បន្ទាត់ ១៣​ដល់ ១៨) ។ ២.​ផែនការ​ឈ្លានពាន​រប​ស់ សូ​វៀត សហរដ្ឋអាមេរិក វៀតណាម បានរៀបចំ​កាលពី​១០ ៧៥ (​ខែតុលា ឆ្នាំ ១៩៧៥)​។ (​ចម្លើយ អ៊ី​ស៊ូ​ប គ​ន្ធី ទំព័រ​ចុងបញ្ចប់ )​។

​ក្នុង​ចម្លើយសារភាព​របស់ ហួត សម្បត្តិ ជន​ដែល​ពាក់ព័ន្ធ​និង​សកម្មភាព​ក្បត់​រួមមាន​១៩​នាក់ ក្នុងនោះ​មាន ចៅ សេង​, ប៉ែន ញ៉ាច​, គឹម ស្រុ​ន​, នូ ពេជ្រ​,​ជូន អេ​ន​,​សារិន ឆាក​, កែ មាស​, ដូង សំអុល , ឳ​ក សា​គុណ​,​ប៉ែន ស្នំ​ផង​, គា ឡាំង​ហាក់​, ថាច់ សួង​, សា​រ៉ា​ត​, ភូ​រិ​ស្ស​រ៉ា​, ស្រី សូត្រ និង​ចាន់​យូរ៉ាន់ និង​មនុស្ស​៣​នាក់​ទៀត​កំពុងតែ​កាន់តំណែង​ធំ​នៅ​កម្ពុជា​ក្នុងនោះ​មាន​ម្នាក់​បាន​ស្លាប់​ហើយ ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2