• Default ខាងលើក្រោមមេនុយ

កំណត់ហេតុ​News ៖ អតីត​អនុរដ្ឋមន្ត្រី​បរទេស​វៀតណាម​វូ​ដុង​យ៉ាង​ថា​អាណិកជន​វៀតណាម មិន​លើសពី ៣០.០០០​នាក់​ទេ ដែល​មិន​សិទ្ធិមក​កម្ពុជា

4 ខែ កន្លងទៅ ជ័យ ចេស្តារ

តាម​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​ប្រជាសាស្ត្រ​ដ៏​ប្រាកដប្រជា​ដែលមាន​តែម្តង​នឹង​ជា​លើកចុងក្រោយ​អំពី​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា មាន​អាណិកជន​វៀតណាម​ប្រហែល ៤៥០.០០០​នាក់​រស់នៅ​ក្នុងប្រទេស​កម្ពុជា កាលពី​ឆ្នាំ ១៩៧០​។

​របប​ខ្មែរក្រហម​រឹតតែ​មា​នល​ក្ខ​ណ​:​ស្អប់​ជនបរទេស ខ្លាំង​ជាង​នោះ​ទៅទៀត​និង​បាន​អនុវត្ត​នយោបាយ​រើសអើង​ជាតិ​សាស​ន៏​និង កាប់សម្លាប់​មួយ​ចំពោះ​ជនជាតិភាគតិច​ទាំងអស់​ជាពិសេស​ជនជាតិភាគតិច​វៀតណាម ។​

​តែ​ថា​នៅ​ឆ្នាំ ១៩៨២ វិធានការ​នយោបាយ​មួយចំនួន​ដែល​ប្រកាន់យក​ដោយ​សាធារណរ​ដ្ឋ​ប្រជាមានិត​កម្ពុជា បានធ្វើ​ឲ្យ​ពួក​អ្នក​ភៀសខ្លួន​កម្ពុជា​និង ជាពិសេស​បំផុត​បណ្តា​ចលនា​តស៊ូ​ទាំងអស់​ភ័យព្រួយ​យ៉ាងខ្លាំង​ស្តីពី​ចេតនា ដែល​អាច​កើតមាន​របស់​វៀតណាម​ក្នុង "​ការធ្វើ​អាណានិគម​”​មកលើ​ប្រទេស​របស់គេ ។

​ចាប់​តាំង​ឆ្នាំ ១៩៨៣​មក ប​ញ្ហ​នេះ​បានប្រែក្លាយ​ទៅជា​កម្មវត្ថុ​នៃ​ការជជែក​ពិភាក្សា​នៅលើ​ឆាក​អន្តរជាតិ ។ នៅ​ខែមីនា ឆ្នាំ ១៩៨៣ អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម​វូ​ដុង​យ៉ាង​( Vo.Dong Yang ) ធ្លាប់បាន​ឆ្លើយតប​នឹង​ការចោទប្រកាន់​ផ្សេងៗ​របស់​រដ្ឋាភិបាលចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យ​នឹង ពួក​អ្នកសង្កេតការណ៍​បរទេស​មួយចំនួន​រួចមកហើយ ។ ដោយ​យក​ស្ថានភាព​មុន​ឆ្នាំ ១៩៧០ ធ្វើ​សំអាង (​អាណិកជន​វៀតណាម​មាន ៤៥០.០០០​នាក់​) វូ​ដុង​យ៉ាង​បាន​និយាយថា អាណិកជន​វៀតណាម​នៅ​ប្រទេស​កម្ពុ​ជាមាន​ពុំ​លើសពី ៣០.០០០​នាក់​ទេ ដែលមាន​”​សិទ្ធិ​”​ត្រឡប់​ទៅ​កម្ពុជា​វិញ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សៀវភៅ "​កម្ពុជា​ក្នុង​ព្យុះ​ស​ង្ឈ​រា​”​ដែល​សរសេរ​ឡើង​ដោយ​លោក Nicolas បានលើកឡើង ។​

​ក្នុង​ឳ​កាស​នៃ​សម័យប្រជុំ​ប្រចាំឆ្នាំ​របស់គេ (២៥-២៦ មិថុនា ឆ្នាំ​១៩៨៣)​បណ្តា​រដ្ឋមន្ត្រីការបរទេស​នៃ​សមាគម​អាស៊ាន បាន​បរិហារ​នយោបាយ "​វៀតណាម​មូ​ប​នីយកម្ម​”​និង​ការដាក់​ឲ្យ​ស្ថិតនៅក្រោម​”​អាណាព្យាបាល​ខាង​រដ្ឋបាល "​របស់​ប្រទេស​នេះ​ដោយ​ពឹងផ្អែក​ជា​សម្អាង​លើ​ឯកសារ​ផ្លូវការ​ផ្សេងៗ​របស់​សាធារណរដ្ឋ ប្រជាមានិត​កម្ពុជា​ដែល​យើង​បាន​និយាយ​រួម​មកហើយ​ព្រមទាំង​លើ​របាយការណ៍​ផ្សេងៗ ដែល​ចេញ​មកពី​រដ្ឋាភិបាលចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យ​ផង ។​

​ក្រុង​ហាណូយ​និង ក្រុងភ្នំពេញ​បាន​អះអាង​ជានិច្ច​ថា នៅ​ប្រទេស​កម្ពុ​ជាមាន​ជនជាតិ​វៀតណាម​មិន​ច្រើនជាង យោងតាម​សៀវភៅ​កម្ពុជា​ក្នុង​ព្យុស​ង្ឈ​រា​ត្រង់​ទំព័រ​១៣៨ បាន​លើក​ថា ក្នុង​ឳ​កាស​នៃ​ការជួបគ្នា​ជា​លើកដំបូងរ​វា​ងឹ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​សម្តេច​នរោត្តម​សីហនុ នៅ​ទីក្រុង​ប៉ារីស នា​ខែធ្នូ ឆ្នាំ ១៩៨៧ ប្រភព​ផ្លូវការ​ផ្សេងៗ​របស់​សាធារណ​:​រដ្ឋ​ប្រជាមានិត​កម្ពុជា បាន​អះអាង​ពី​ចំនួន "​និគមជន​”​វៀតណាម​ថា​មាន ៧០០.០០០​នាក់ ។ ការវាយតម្លៃ​ជា "​មធ្យម​”​នេះ​ហាក់ដូច​ជាមាន​ភាព​គួរ​ឲ្យ​ទុកចិត្ត ។ ដូចនេះ​សហគមន៍​នៃ​ជនអន្តោប្រវេសន៍ មាន​ប្រហែល ១០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស ។​ទោះបីជា​សៀវភៅ​នេះ​សរសេរ​ចេញផ្សាយ​ច្រើន​ឆ្នាំ​ហើយក៏​ដោយ​គេ​ពុំ​ឃើញ​មានការ​ប្រតិកម្ម​ពី​រដ្ឋាភិបាល​វៀតណាម​និង រដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​នឹង​ការប៉ាន់ប្រមាណ​នេះឡើយ ។ តែ​កន្លងមក​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ធ្វើការ​បដិសេធថា​ពុំមាន អាណិកជន​វៀតណាម​ច្រើន​នោះទេ​មាន​តិចតួច​ដែល​មក​រស់នៅ​យូរ​មកហើយ​ដែល​បារាំង​ជា​អ្នក​អនុញាតិ​។ ប៉ុន្តែ​មកដល់​ឆ្នាំ ២០១៧​នេះ​ពុំមាន​តួលេខ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណ​:​ឲ្យ​ដឹង​នោះឡើយ ។ គេ​គ្រាន់តែ​ដឹងថា​មាន​អាណិកជន​វៀតណាម​នៅ​កម្ពុជា ហើយ​គេ​ស្គាល់​ភាគច្រើន​នៅ​តំបន់​ទន្លេសាប ប៉ុន្តែ​ត្រូវបាន​វៀប​ចំ​ឲ្យ​ប្រជាជន​ទាំងនោះ​រក​ផ្ទះសម្បែង​នៅលើ​គោក​ហើយ​ដែរ ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2