• Default ខាងលើក្រោមមេនុយ

កំណត់ហេតុ​ប្រវត្តិសាស្ត្រ​៖ សម្តេចព្រះ​នរោត្តម សីហនុ បង្ហាញ​ប្រវត្តិសាស្ត្រ​នៃ​សង្គ្រាម​នៃ​កម្ពុជា (​ភាគ​ទី​១)

2 ខែ កន្លងទៅ ជ័យ ចេស្តារ

​នៅក្នុង​ចំណោម​ព្រះរាជ​សំណេរ​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន របស់​ព្រះ​រតន​កោដ្ឋ​សម្តេច​នរោត្តម​សីហនុ អតីតព្រះមហាក្សត្រ​កម្ពុ​ជា បានលើកឡើង​នូវ​ព្រះរាជ​សំណេរ​មួយ ចុះ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ ២០០៤ បានលើកឡើង​ស្តីអំពី​មូលហេតុ​នៃ​សង្គ្រាម​នៅក្នុង​ប្រទេស​កម្ពុជា ដែល​កើតឡើង​ជាច្រើន​ទសវត្សរ៍​មកនេះ ដោយ​ចំណងជើង​អត្ថបទ​នេះ​ព្រះអង្គ​បានដាក់​ចំណងជើង​ថា "​បញ្ហា​នៃ​ប្រទេស​កម្ពុជា " ។ សម្តេចព្រះ​នរោត្តម សីហនុ ព្រះអង្គ​មាន​ព្រះរាជ​សំណេរ​ថា​៖ អ្វីដែល​ហៅថា "​បញ្ហា​នៃ​ប្រទេស​កម្ពុជា​” គឹ​មិនមែនជា​ទង្វើ​របស់​ប្រជារាស្ត្រ​កម្ពុជា​ទាល់តែសោះ ដែល​ភាគី​ច្រើន​បំផុត​ចង់​បានតែ​សន្តិភាព ឯករាជ្យ និង​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​ជាមួយ​មហាអំណាច​ទាំងអស់​នៅ​ខាងកើត​ឫ​ខាងលិច នោះទេ ។​

"​បញ្ហា​”​នេះ គឺ​បណ្តាលមកពី​ការប្រយុទ្ធ​ស្លាប់​រស់ ដែល​បាន​ប្រព្រឹត្តទៅ​នៅលើ​ទឹកដី​របស់​ប្រទេស​ខ្ញុំ​នូវ​សត្រូវ​ក​ម្មុយ​និ​ស្ត​និយម​ពីរ គឺ​កុ​ម្មុយ​និ​ស្ត​និយម​របស់​ក្រុង​ប៉េកាំង ដែល "​អាវុធ​ស្រួច​”​គឺជា​កងទ័ព​ខ្មែរក្រហម​របស់ ប៉ុល ពត និង​កុ​ម្មុយ​និ​ស្ត​និយម​របស់​ក្រុង​ហាណូយ ដែល​គាំទ្រ​ដោយ​ក្រុង​ម៉ូស្គូ ដែល​បាន​ខិតខំ​ដាក់​បង្ខំ​លើ​រដ្ឋាភិបាល​នៅ​ភ្នំពេញ ។​

​សាខា​នៃ​កុ​ម្មុយ​និ​ស្ត​និយម​នៅ​អាស៊ី​ទាំងពីរ​នេះ ដែលជា​សត្រូវ​នឹង​គ្នា​ទៅវិញទៅមក បាន​ប្រយុទ្ធ​គ្នា​នៅពេល​បច្ចុប្បន្ន ដើម្បី​ដណ្តើម​អំណាច​ខាងក្នុង​ប្រទេស​ក​ម្ពូ​ជា …​ចាប់តាំងពី​សហរដ្ឋអាមេរិក បាន​បោះបង់​នូវ​ជោគវាសនា​ដ៏​ង​ងឹ​ង​របស់ខ្លួន នៃ​សាធារណរដ្ឋ​ខ្មែរ​របស់ លន់ នល់ នៅ​ខែមេសា ឆ្នាំ ១៩៧៥ ក៏ដូចជា​ប្រទេស​វៀតណាម​ខាងត្បូង​និង ប្រទេស​លាវ​អ្នក​ជាតិនិយម​ផងដែរ ។​

​ការប្រយុទ្ធប្រឆាំង​សហរដ្ឋ​អាម​រិ​ក នៅ​អំឡុង​សង្គ្រាមលោកលើកទី​២ នៅ​ឥណ្ឌូចិន ត្រូ​បាន​ដឹកនាំ​ដោយ​អ្នកតស៊ូ​ឥណ្ឌូចិន ដែល​គាំទ្រ គ្រប់បែបយ៉ាង ដោយ​មហាអំណាច​ក្រហម​ធំៗ​ទាំងពីរ​នោះ​គឺ ប្រទេស​ចិន​ប្រជា​មា​និ​តុ និង​សហភាពសូវៀត ។​

​នៅពេលដែល​មហាអំណាច​ទាំងពីរ​នេះ​ទើបនឹង​បាន​ប្រើប្រាស់​នូវ​ការបរាជ័យ​របស់​អាមេរិក​នោះ ពួកគេ​ម្នាក់ៗ​បានចាប់ផ្តើម​ហែកហួរ​ប្រទេស​កម្ពុជា ដែលជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់​នោះ​។​

​ទាំង​ពួក​ខ្មែរក្រហម ទាំង​ប្រទេស​ចិន ទាំង​សហភាព​សាធារណ​:​រដ្ឋ​សង្គមនិយម​សូ​វៀត​មិន ចង់​ឲ្យ ប្រទេស​របស់ខ្ញុំ​ធ្វើជា "​រដ្ឋ​ទ្រនាប់​” មួយ​ជា​រដ្ឋ​អ​ព្យា​ក្រិត ដែល​នឹង​ជួយ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នៅ​អាស៊ីអាគ្នេយ៍​ទេ ។​

​ប្រាកដ​ហើយ ជាមួយនឹង​ការ​លាក់ពុត ដែល​គេ​បាន​ស្គាល់​នោះ ភាគច្រើន​នៃ​មហាអំណាច​ធំៗ (​និង​មហាអំណាច មធ្យម និង​តួច​មួយចំនួន​) បានទទួល​ស្គាល់​នូវ​ការ​សន្មត​ដែលថា "​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កម្ពុជា "​របស់ ប៉ុល ពត គឺជា​រដ្ឋ​មួយ​ដែល " មិន​ចូលបក្ស​សម្ព័ន្ធ​”​។​

​តាម​ការពិត ពួក​ចិន​ជាមួយនឹង​ការយល់ព្រម​របស់​ពួក​ខ្មែរក្រហម​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទៅជា "​ប៉ុ​ស្ត​ប៉ម​ជួរមុខ "​នៅ​ឥណ្ឌូចិន​សម្រាប់​កុ​ម្មុយ​និ​ស្ត​ប្រឆាំង​សូ​វៀត​។ ចំណែក​ពួក​សូ​វៀត និង​ពួក​វៀតណាម ពួកគេ​ក៏​អាច​សម្រេច​ធ្វើ​នូវ​អ្វីៗ​ទាំងអស់ ដើម្បី​ធ្វើ​កុំ​ឲ្យ​ប្រទេស​របស់ខ្ញុំ​ធ្លាក់​ទៅក្នុង "Charybde (​ខែល​?) របស់​អាមេរិក និង Scylla (​ខែល​?)​របស់​ក្រុង​ប៉េកាំង "​។​

​ចាប់តាំងពី​ឆ្នាំ ១៩៧៧ មក​ពួក​ខ្មែរក្រហម និង​វៀតណាម​ក្រហម​បានចាប់ផ្តើម​ប្រឈមមុខ​ដាក់គ្នា​ដោយ​យោធា​ជាដំបូង​ដោយ​ការប្រយុទ្ធ​គ្នា​ជាសម្ងាត់ បន្ទាប់មក​ចាត់តាំង​ពី​ដំណាច់​ខែធ្នូ ឆ្នាំ ១៩៧៧​មក ពួកគេ​បាន​ប្រយុទ្ធ​គ្នា​ដោយ​ចំហ​នៅក្នុង​តំបន់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​ខាងត្បូង ។​

​នៅ​ទីនោះ​ខ្ញុំ​សូម​បើក​វង់ក្រចក ដើម្បី​គូសបញ្ជាក់ថា ចាប់តាំងពី​ជ័យជំនះ​របស់​ពួកគេ​នៅក្នុង​ឆ្នាំ ១៩៧៥​មក ពួក​ខ្មែរក្រហម​របស់ ប៉ុល ពត មិនបាន​ឈប់ឈរ​ក្នុងការ​កំចាត់​ចេញពី​ជួរ​របស់​ពួកគេ​ផ្ទាល់​នូវ "​ពពួក​ភ្នាក់ងារ​របស់​សត្រូវ "​គឺ​ពួក​អ្នក​ដែល​មិន​យល់ព្រម​ជាមួយ​ក្រុម​រប​ស់ ប៉ុល ពត​,​អៀង សារី និង ខៀវ សំផន ដើម្បី​ភ្ជាប់​ឡើងវិញ នូវ​មនោគមវិជ្ជា​របស់​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ចិន និង​ដើម្បី​ប្រឆាំង "​ការ​វាតទី​និយម​របស់​វៀតណាម "​និង អនុត្តរភាព​និយម​របស់​សូ​វៀត "​។​

​រវាង​ខែមេសា​ឆ្នាំ ១៩៧៥ និង​នៅ​ដំណាច់ឆ្នាំ ១៩៧៧ ពួក​ខ្មែរក្រហម​បាន​កំចាត់​ចេញ​សម​មិត្ត​របស់​ពួកគេ​ផ្ទាល់​រាប់​មឺ​ុ​ន​នាក់ ។ ហើយ​ដើម្បី​គេច​ចេញពី​នោះ​ដែល​ប្រមុខរដ្ឋ​របប​ថ្មី​បច្ចុប្បន្ន​នៅ​ភ្នំពេញ លោក ហេង សំរិន ជាមួយនឹង​សម​មិត្ត​ខ្មែរក្រហម​ជាច្រើន​ផ្សេងទៀត ដែល "​ប្រឆាំង​ចិន "​និង "​ប្រឆាំង ប៉ុល ពត "​បាន​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម​នៅក្នុង​ឆ្នាំ ១៩៧៧ ។ គេ​ដឹងថា ដោយសារ​ជ័យជំនះ​ខាង​យោធា​របស់​កងទ័ព​ហាណូយ នៅ​ដើមខែ​មករា ឆ្នាំ ១៩៧៩ ប្រឆាំងនឹង ប៉ុល ពត នោះ​លោក ហេង សំរិន និង​បក្ខពួក​របស់គាត់ ដែល​ត្រូវបាន​ដេញតាម​ដោយ​ពួក ប៉ុល ពត នៅក្នុង​ឆ្នាំ ១៩៧៧ បាន​វិល​ត្រឡប់មក​ប្រទេស​វិញ នៅក្នុង "​រថយន្តទ័ព​របស់​ប​រទេស​” ដើម្បី​បង្កើត​នូវ​របស់​ដែល​ឥឡូវនេះ​ហៅថា "​សាធារណរដ្ឋ​ប្រជា​មា​និ​តុ​កម្ពុជា "​រដ្ឋ​កុ​ម្មុយ​និ​ស្ត​មួយទៀត​របស់​កម្ពុជា ហើយ​រដ្ឋ​កុ​ម្មុយ​និ​ស្ត​មួយទៀត​របស់ ប៉ុល ពត ហៅថា "​កម្ពុជា​ប្រជាធិបតេយ្យ "​។​

​ដំណាក់កាល​សំខាន់ៗ នៃ​ការប្រយុទ្ធ​របស់​មហាអំណាច​ធំៗ​ដើម្បី​កាន់កាប់​ប្រទេស​កម្ពុជា ត្រូវបាន​សង្ខេប​ដូចតទៅ​នេះ​គឺ :

​ក​/ ដំណាក់កាល​ទី​១: ការប្រយុទ្ធ​រវាង​សហរដ្ឋអាមេរិក​មួយផ្នែក​នោះ និង​មហាអំណាច​កុ​ម្មុយ​និ​ស្ត ( សាធារណរដ្ឋ​ប្រជា​មា​និ​តុ​ចិន សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូ​វៀត និង​វៀតណាម ) មួយផ្នែក​ទៀត ។​

​ខ​/ ដំណាក់កាល​ទី​២ : ក្រោយពី​បាន​បរាជ័យ​របស់​អាមេរិក​ក្នុងការ​ប្រយុទ្ធ​រវាង​ចិន និង​ខ្មែរក្រហម​មួយផ្នែក សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូ​វៀត និង​វៀតណាម​មួយផ្នែក ចិន និង​ខ្មែរក្រហម​បាន​កាន់កាប់​ត្រួតត្រា​ប្រទេស​កម្ពុជា​ពីថ្ងៃ​ទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់​ថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៧៩ ហើយ​ពួក​វៀតណាម​និង​សូ​វៀត បានទទួល​ជោគជ័យ​ក្នុង​ការយក​ប្រទេស​របស់ខ្ញុំ ធ្វើជា​របស់​ពួកគេ​ចាប់តាំងពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ ១៩៧៩ ។​

​គ​/ នេះ​គឺ​នៅក្នុង​ដំណាក់កាល​ទី ៣: គឺ​ដំណាក់​កាលដែល​ប្រទេស​ចិន និង​ពួក​ខ្មែរក្រហម​ទទួលបាន (​ហើយ​នេះ​វា​ត្រូវតែ​សម​ហេតុ​សម​ផល ) នូវ​កម្លាំង​ជំនួយ​ពី​អាមេរិក និង​ពី​អាស៊ាន (​សមាគម​នៃ​បណ្តា​ប្រទេស​មិនមែន​កុ​ម្មុយ​និ​ស្ត​នៅ​អាស៊ីអាគ្នេយ៍ = ប្រទេស​ថៃ​, សឹង្ហ​បូរី​,​ម៉ាឡេស៊ី​, ឥណ្ឌូនេស៊ី​, និង​ហ្វីលីពីន​) ពី​ប្រទេស​ជប៉ុន និង​ពី​មហាអំណាច​ផ្សេងៗ​មួយចំនួនទៀត​នៃ​លោក​សេរី (​ជាពិសេស​សហព័ន្ធ​អាល្លឺម៉ង​) ដែល​មិន​បានធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​នោះទេ ។​

​សហរដ្ឋអាមេរិក​មាន​ការសង​សឹក​ត្រូវប្រកាន់យក​ទៅលើ​ប្រទេស​វៀតណាម ដែលជា​អ្នកឈ្នះ​ខ្លួន​នៅក្នុង​ឆ្នាំ ១៩៧៥​និង ដែលមាន​ផលប្រយោជន៍​ជា​ធម្មជាតិ​ក្នុងការ​”​បញ្ឈប់​” នូវ​ដំណើរ​ទៅមុខ​របស់​សូ​វៀត និង​វៀតណាម​តម្រង់​ទៅ​អាស៊ីអាគ្នេយ៍ ដែល​មិនមែន​កុ​ម្មុយ​និ​ស្ត ។ ដោយហេតុនេះ​អាមេរិក នឹង​ចិន​បាន​ព្រមព្រៀងគ្នា ដើម្បី​គាំទ្រ​(​នៅ​អង្គការសហប្រជាជាតិ ។​ល​។​) និង​ជួយ (​ខាង​សម្ភារ​)​ដល់ "​កម្ពុជា​ប្រជាធិបតេយ្យ "(​ខ្មែរក្រហម​)​ដែល ទាហាន​ទ័ពព្រៃ​ដ៏​ស្វិតស្វាញ​បាន​បម្រើ​ចំណី​កាំភ្លើង នៅក្នុង​ពួក​ប្រឆាំង​សូ​វៀត និង​ប្រឆាំង​វៀតណាម ។​

​បណ្តា​ប្រទេស​អាស៊ាន ត្រូវបាន​គម្រាមកំហែង​ដោយផ្ទាល់​ដោយ​គ្រោះថ្នាក់ ដែល​បង្កើត​ដោយ​ពួកវា​តទី​និយម​វៀតណាម និង​ចក្រពត្តិនិយម​សូ​វៀត ( ជាពិសេស​ប្រទេស​ថៃ ចាប់ពីពេលនេះ​តទៅ មាន​ព្រំដែន​មួយ​យ៉ាង​វែង ជាមួយ​ឥណ្ឌូចិន វៀតណាម​មូ​ប​នីយកម្ម និង​សូ​វៀត​តូបនីយកម្ម​) បាន​ចូល​ដៃ​ជាមួយ​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក នោ​ក្នុងការ​ផ្តល់ជំនួយ និង​ការគាំទ្រ (​ដោយ​មឺ​ុ​ង​ម៉ាត់ ) ចំពោះ​ខ្មែរក្រហម​នៅក្នុង​ការប្រយុទ្ធ​របស់​ខ្លួន ដើម្បី​ទុក "​កម្ពុជា​ប្រជាធិបតេយ្យ "​នៅ​អង្គការសហប្រជាជាតិ និង​ដើម្បី​បណ្តេញ​ពួក​វៀតណាម​ចេញពី​ប្រទេស​កម្ពុជា ។​សហព័ន្ធ​អាល្លឺម៉ង់ ,​អ៊ីតាលី និង​មហាអំណាច​មួយចំនួន​ដ៏ទៃទៀត​នៅ​លោកខាងលិច ក៏បាន​ចូលរួម​ផងដែរ​នៅក្នុង​ពួក​ប្រឆាំង​វៀតណាម ប្រឆាំង​សូ​វៀត និង​និយម​ចិន នៅក្នុង​មូលហេតុ​ដ៏​ងាយស្រួល​ដើម្បី​យល់ ។

​គឺ​នៅក្នុង​មូលហេតុ​ដូចគ្នានេះ ដែល​បាន​នាំ​ឲ្យ​ជប៉ុន រួមជាមួយ​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក មាន​សេចក្តី​ស្វាហាប់​បំផុត​នៅក្នុង​យុ​ទ្ធិ​ក​និយម ដើម្បី​ជា​គុណប្រយោជន៍​ដល់ "​កម្ពុជា​ប្រជាធិបតេយ្យ "​និង​ប្រឆាំង​វៀតណាម (​ប្រទេស​ជប៉ុន បាន​ឈាន​រហូត​ទៅដល់​កាត់​ស្បៀងអាហារ​ដល់​ប្រជាជន​វៀតណាម ជា​ជំនួយការ​ដាក់ទណ្ឌកម្ម​ទៅលើ​វៀតណាម​ដែល​កាន់កាប់​ប្រទេស​កម្ពុជា ) ។​(​នៅមាន​ត​)

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2