• Flexa

លោកស្រី ផាក គឺ​ន​ហេ ប្រធានាធិបតី​កូរ៉េខាងត្បូង កំពុងស្ថិត​នៅក្នុង​ភាពគ្រោះថ្នាក់

1 ឆ្នាំ កន្លងទៅ រក្សាមុន្នី

នា​រសៀល​ថ្ងៃនេះ​ប្រជាជន​កូរ៉េខាងត្បូង​ជាច្រើន មឺ​ុ​ន​នាក់ បានរួម​គ្នា​ធ្វើ​មហា​បាតុកម្ម​ដ៏​ធំ​មួយ ដើម្បី​ប្រឆាំង​ទាមទារ​ឲ្យ​លោកស្រី ផាក គឺ​ន​ហេ ប្រធានាធិបតី​កូរ៉េខាងត្បូង​ចុះ​ចេញពី​តំណែង បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ​របស់​មិត្តភក្តិ​ដ៏​ស្និទ្ធ​បំផុត​របស់​លោកស្រី ។​

​យោងតាម​សារព័ត៌មាន​របស់​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា ពេលនេះ​មាន​ក្រុម​ហ្វូង​បាតុករ​ប្រមាណ​ជា ១៩​មឺ​ុ​ន​នាក់ បាន​ប្រមូល​ផ្តុំគ្នា​ពាសពេញ​ទីក្រុង​សេ​អ៊ូ ដោយ​ពួក​បាន​លើក​បដា ស្រែក​ទាមទារ​ឲ្យ​លោកស្រី គឺ​ន​ហេ ចុះ​ចេញពី​តំណែង​ប្រធានាធិបតី​ជាបន្ទាន់ ។ ជាមួយគ្នា​នោះដែរ​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល ប្រមាណ​២៥​មឺ​ុ​ន​នាក់ ដែល​ប្រដាប់​ដោយ​អាវុធ​គ្រប់ៗ​ដៃ និង​មាន​រថយន្ត​រួមទាំង​រនាំង​កា​ពារ បានដាក់​ពង្រាយ​នៅតាម​កន្លែង​សំខាន់ៗ​ដើម្បី​ត្រៀម​ទប់​ទល់នឹង​ហ្វូង​បាតុករ​ទាំងនោះ ។

​គួររំលឹកថា បន្ទាប់ពី​មាន​ផ្ទុះ​មានរឿង​ស្រូវ​ដ៏​អាក្រក់​របស់​មិត្ត​ជិតស្និទ្ធ​បំផុត​របស់​លោកស្រី ដែលមាន​ជាប់​ពាក់ព័ន្ធ​រឿង​លុយ​៧០​លាន​ដុល្លារ​នោះមក ជីវិត​នយោបាយ​របស់​លោកស្រី គឺ​ន​ហេ បាន​ប្រឈម​នូវ​គ្រោះថ្នាក់​យ៉ាងខ្លាំង ៕

សុខភាព/បុរស/ស្ត្រី