• Default ខាងលើក្រោមមេនុយ

លោក ដូ​ណា​ល់​ត្រាំ បង្កើត​ច្បាប់​រៀបការ​សំរាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា

2 ខែ កន្លងទៅ DNT-NEWS

លោក ដូ​ណា​ល់​ត្រាំ ដែល​ទើបនឹង​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នាពេល​កន្លងទៅនេះ នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១៤ វិច្ឆិការ នេះ លោក​បានប្រកាស​នូវ​សា​រ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិក​មានការ​ភ្ញាក់ផ្អើល​នោះ​គឺថា លោក​នឹង​ទទួលស្គាល់​អា​ពា​ហ៏​ពិ​ពា​ហ៏​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ។

​យោងតាម​សារព័ត៌មាន​បរទេសមួយ​បាន​ឲ្យ​ដឹងថា ការប្រកាស​បែបនេះ​រប​ស់លោក ដូ​ណា​ល់​ត្រាំ​គឺ​អនុវត្តតាម​ការសន្យារ​ប​ស់លោក នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កាលពីពេល​កន្លងទៅ ដោយ​លោក​បាន​លើកឡើងថា " ប្រសិនជា​ខ្ញុំ​ឡើងជា​ប្រ​ធានា​តិ​ប​តី ហើយ​ខ្ញុំ​ក៏​មិន​មានប​ញ្ហ​អ្វី​ដែរ​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ហើយ​ចង់​រៀបការ​នឹង​គ្នា​នោះ " ។​

​គួររំលឹកថា នាពេល​កន្លងទៅ​ថ្មីៗ​នេះ​លោក ដូ​ណា​ល់​ត្រាំ បាន​ផ្ទេរតំណែង​តួនាទី​ភារ​:​កិច្ចការងារ ក្នុង​ក្រុមហ៊ុន​របស់លោក​ទៅ​ឲ្យ​កូន​ទាំងបី​របស់លោក ។ ដោយ​លោក​បាន​បញ្ជាក់ថា​នឹង​ចំណាយពេល​ទាំងអស់​ទៅលើ​តួនាទី​ជា​ប្រធានាធិបតី ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​សហរដ្ឋអាមេរិក​ត្រឡប់​មករក​ភាព​អស្ចារ្យ​សាជាថ្មី " ៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2