• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

កូនស្រី​លោក អូ​បា​ម៉ា សាក​រសជាតិ​ជីវិត​ធ្វើជា​អ្នកបំរើ មើលទៅ​ស្រួល​ម្យ៉ាងដែរ​

1 សប្ដាហ៍ កន្លងទៅ សូ រា

ដោយ DNT News ៖ នាង​សា​សា អូ​បា​ម៉ា គឺជា​កូនស្រី​ពៅ​របស់លោក បា​រ៉ា​ក់​អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក​បាន​ប្រើពេល​សម្រាក​រដូវក្ដៅរ​បស់​ខ្លួន​ទៅ​បម្រើការ​ជា​បុគ្គលិក​ក្នុង​ភោជនីយដ្ឋាន​លក់​គ្រឿង​សមុទ្រ​មួយកន្លែង​នៅ​រដ្ឋ​ម៉ា សា​ឈូ​សេត​ស៍​។​

ក្មេងស្រី​វ័យ​១៥​ឆ្នាំ​រូបនេះ​សុខចិត្ត​ចាកចេញ​ពី​សេត​វិមាន​ជា​កន្លែង​រស់នៅ​ដ៍​ស្ដុកស្ដម្ភ​ទៅ​រស់នៅ​និង​ធ្វើការ​ជា​អ្នកបម្រើ​ក្នុង​ភោជនីយដ្ឋាន​មួយ​ទៅវិញ ដែល​ធ្វើ​ឲ្យ​គេ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​។ នៅ​ទីនោះ​នាង​សា​សា អូ​បា​ម៉ា បាន​ប្ដូរ​ឈ្មោះ ជាណា​តា​សា ហើយ​ការងារ​របស់​នាង គឺ​រៀបចំ​កន្លែង​ទទួលភ្ញៀវ និង​គិត​ប្រាក់​ផងដែរ​។ ដោយ​ពាក់​អាវយឺត​ពណ៌​ខៀវ និង​គិត​ប្រាក់​ផងដែរ ។ ដោយ​ពាក់​អាវយឺត​ពណ៌​ខៀវ និង​មាន​មួក​ផង​នោះ គឺ​សឹងតែ​គ្មាន​នរណាម្នាក់​ចំណាំ​នាង​បាន​នោះទេ​។​

សូមបញ្ជាក់ថា លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក​ធ្លាប់បាន​និយាយ ហើយ​ថា​លោក​នឹង​បង្រៀន​កូន​របស់លោក​ឲ្យ​ស្គាល់​គ្រប់​រសជាតិ​នៃ​ជីវិត ដើម្បី​ឲ្យ​ដឹងថា អ្វី​ជាការ​លំបាក​របស់​ប្រជាពលរដ្ឋ​ទូទៅ​ហើយ​លោក​ក៏​មិន​បង្ខាំង​កូន ឬ​បិទ​សិទ្ធិសេរីភាព​ចំពោះ​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​នោះឡើយ​។​

កូនស្រី​ពៅ​របស់លោក​ប្រធានាធិបតី​អាមេរិក​ដែល​បានរស់នៅ​យ៉ាង​ផាក​សុខភាព​នៅក្នុង​សេត​វិមាន​រយៈពេល​ជាង​៧​ឆ្នាំ​មកហើយ​នោះ​មិន​មែនមាន​វត្ត​មាននៅ​ទីនោះ​តែម្នាក់ឯង​នោះទេ​ពោលគឺ​នាង​ក៏​ត្រូវបាន​ធានា​សន្ដិសុខ និង​សុវត្ថិភាព​ដោយ​អង្គរក្ស​សម្ងាត់​ចំនួន​៦​នាក់​ដែល​អង្គុយចាំ​នៅ​ខាងក្រៅ​ភៅ​ជនី​យ​ដ្ឋា​ន​នោះ​ផងដែរ​។ ស្ដ្រី​ទីមួយ​អាមេរិក​លោកស្រី Michelle Obama​ធ្លាប់បាន​លើកឡើងថា​ជាទូទៅ​លោកស្រី និង​លោក​អូ​បា​ម៉ា​មិន​បង្ខាំង ឬ​ដាក់​កំហិត​ឲ្យ​ទាំងពីរ​ឡើយ ហើយ​លោកស្រី​បាន​ព្យាយាម​ឲ្យ​កូនស្រី​ទាំងពីរ​រស់នៅ​បែប​សាមញ្ញ​តាម​ដែល​អាចធ្វើ​ទៅបាន​៕​សុវត្ថិ​ឌី​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2