• Flexa

អាម៉ាស់មុខ​មែន​សុំ​ខ្ទង់លាន​បែរជា​បាន​ខ្ទង់រាយ​

2 ខែ កន្លងទៅ សូ រា

ការកាត់បន្ថយ​ការចំណាយ​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​ហ្វីលីពីន​ស្ទើរ​ទាំងស្រុង​នេះ គឺ​ក្រោយ​គណៈកម្មាធិការ​នេះ បាន​រិះគន់​ចំពោះ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​របស់​ប្រធានាធិបតី Rodrigo Duterte និង​បាន​ស៊ើបអង្កេត​លើ​ការសម្លាប់​ជនសង្ស័យ​គ្រឿងញៀន​រាប់ពាន់នាក់ ក្នុង​រយៈពេល ១៥​ខែ​ចុង​ក្រោយនេះ​។​

ប្រធានសភា​ហ្វីលីពីន លោក Pantaleon Alvarez បានបញ្ជាក់​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​ហ្វីលីពីន​ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​គួរតែ​ទទួលបាន​ការកាត់បន្ថយ​ការចំណាយ​ឲ្យ​ទាប ព្រោះ​ជា​ស្ថាប័ន​អត់​ប្រយោជន៍ ដែល​ការពារ​សិទ្ធិ​ក្រុម​ឧក្រិដ្ឋជន​។​

លោក​ប្រធានសភា​រូបនោះ បន្ថែមថា "​ប្រសិនបើ​អ្នកការពារ​សិទ្ធិ​ក្រុម​ឧក្រិដ្ឋជន ទៅយក​ថវិកា​ចំណាយ​ពី​ក្រុម​ឧក្រិដ្ឋជន​ទៅ​។ វា​ជា​រឿង​ធម្មតា​ទេ​។ ហេតុអ្វី​អ្នក​គួរ​ទទួល​ថវិកា​ចំណាយ​ពី​រដ្ឋាភិបាល ហើយ​អ្នក​មិន​ធ្វើការ​របស់​អ្នក​?”

សម្រាប់​ថវិកា​ចំណាយ​ឆ្នាំ​២០១៨​ពិតជា​រឿង​គួរ​ឲ្យ​អាម៉ាសមុខ​បំផុត​របស់ គណៈកម្មាធិការ​សិទ្ធិមនុស្ស​ហ្វីលីពីន បានស្នើ​ថវិកា​ចំណាយ​សម្រាប់​ឆ្នាំ​២០១៨​ចំនួន​៣៣​លាន​ដុល្លារ ប៉ុន្ដែ​រដ្ឋាភិបាល​បានស្នើ​ឲ្យ​ត្រឹមតែ ១៣​លាន​ដុល្លារ​ប៉ុណ្ណោះ​។ លុះ​មក​ដល់ដៃ​សភា​ហ្វីលីពីន​បែរជា​អនុម័ត​ឲ្យ​គណៈកម្មាធិការ​នេះ ត្រឹមតែ ២០​ដុល្លារ​ប៉ុណ្ណោះ​។​

ក្រុមតំណាងរាស្ត្រ​ហ្វីលីពីន បាន​បោះឆ្នោត​អនុម័ត​ថវិកា​ចំណាយ​ត្រឹមតែ ២០​ដុល្លារ​ប៉ុណ្ណោះ ឲ្យ​ទៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ហ្វីលីពីន នៅ​ឆ្នាំ​២០១៨​។ ការបោះឆ្នោត​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១២ ខែកញ្ញា ម្សិលមិញ ដោយមាន​សំឡេងគាំទ្រ ១១៩ លើ ១៥១​សំឡេង​៕​

សុខភាព/បុរស/ស្ត្រី