• Flexa

ថៃ​ប្រកាន់​កម្ពុជា​ប្រកែក​រឿង លោកស្រី យី​ង​ឡាក់

2 ខែ កន្លងទៅ នុម៉ា

កាលពី​ខែសីហា​កន្លងទៅ​មានការ​ផ្សព្វផ្សាយ​ថា លោកស្រី យី​ង​ឡាក់ បានគេច​ខ្លួន​ធ្វើដំណើរ​តាម​រថយន្ត​តាម​ខេត្ត​ត្រាត​របស់​ថៃ ចូល​ដឹក​ដី​កម្ពុជា​នៅ​ខេត្តកោះកុង ហើយ​ជិះ​យន្តហោះ​ទៅ​សិង្ហ​បុរី រួច​ទើប​បន្តដំណើរ​ទៅកាន់​ប្រទេស អារ៉ាប់​រួម ជា​កន្លែង​ដែល​បងប្រុស​របស់លោក​ស្រី​គឺ លោក ថាក់ស៊ីន កំពុង​រស់នៅ​ទីនោះ​។ ទោះយ៉ាងណា អាជ្ញាធរ​កម្ពុជា អះអាងថា មិនមាន​ករណី​លោកស្រី យី​ង​ឡាក់ ឆ្លងកាត់​ប្រទេស​កម្ពុជា​នោះទេ​។​

កាលពី​ថ្ងៃទី​១២ កញ្ញា អគ្គ​ស្នងការរង​នគរបាលជាតិ​របស់​ថៃ លោក Srivara Ransibrahmanakul បង្ហាញ របាយការណ៍​ស៊ើបអង្កេត​រកឃើញថា លោកស្រី យី​ង​ឡាក់ រត់គេច​ចេញពីផ្ទះ​នៅក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃទី​២៣​ខែសីហា គឺ​មុន​ពីរ​ថ្ងៃ នៃ​ការសម្រេចសេចក្តី​របស់​តុលាការ​កំពូល ជុំវិញ​រឿងក្តី​ចោទ​លោកស្រី​ថា ខ្ជះខ្ជាយ​ក្នុងការ​គ្រប់គ្រង​ធ្វើ​ឲ្យ​បាត់​បង់លុយ​ជាតិ​លើ​គម្រោង​ទិញស្រូវ​។

នគរបាល​ថៃ​អះអាង​ទៀតថា លោកស្រី យី​ង​ឡាក់ បាន​ប្រើប្រាស់​រថយន្ត​ចំនួន​ពីរ​ក្នុងការ​រត់គេចខ្លួន គឺ​ទី​១​ចាក​ចេញពីផ្ទះ និង​ដូរ​រថយន្ត​មួយទៀត ធ្វើដំណើរ​ទៅ​ខេត្ត​ស្រះកែវ​នៅ​ព្រំដែន ជាប់​ខេត្តបន្ទាយមានជ័យ​រប​ស់​កម្ពុជា​។ ពេលនេះ​នគរបាល​ថៃ​បាន​ថ្លែងថា ពួកគេ​កំពុងតែ​ស្វែងរក​អ្នក​ដែល​ជួយ​សម្របសម្រួល​ឲ្យ​លោកស្រី យី​ង​ឡាក់ រត់គេចខ្លួន​។​

ជុំវិញ​ករណី​លោកស្រី យី​ង​ឡាក់ នេះ ត្រូវបាន​អ្នកវិភាគ​មួយចំនួន​លើកឡើងថា ជា​នយោបាយ​ដែល​រដ្ឋាភិបាលយោធា​ថៃ ចង់​ឲ្យ​លោកស្រី ចាក​ចេញពី​ប្រទេស ដើម្បី​បន្ធូរ​ភាព​តានតឹង​នយោបាយ ហើយ​បែរជា​ធ្វើ​សម្មភាព​បំភាន់​មហាជន តាម​ចាប់ខ្លួន​ទៅវិញ​៕​

សុខភាព/បុរស/ស្ត្រី