• Flexa
  • Default ខាងលើក្រោមមេនុយ

កុំ​ច្រណែន​! ស្ដ្រី​ខ្ពស់បំផុត​នៅលើ​ពិភពលោក​បណ្ដើរ​មិត្ត​ប្រុស​ប្រលោម​ស្នេហ៍​យ៉ាង​ផ្អែមល្ហែមតាម​ឆ្នេរសមុទ្រ​

1 សប្ដាហ៍ កន្លងទៅ នុម៉ា

ថ្មីៗ​នេះ​ស្ដ្រី​ដែល​ខ្ពស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក​នោះ​នាង​បាន​ដឹក​ដៃ​មិត្ត​ប្រុស​របស់​នាង​បណ្ដើរគ្នា​លេង​យ៉ាង​សប្បាយរីករាយ​នៅតាម​ឆ្នេរសមុទ្រ​របស់​ប្រទេស​ប្រេ​ស៊ី​ល ។​

នាង​មាន​ឈ្មោះថា​អ៊ី​លី​សានី ដា គ្រូ​ស ស៊ី​ល​វ៉ា ដែល​ទើប​តែមាន​អាយុ​១៧​ឆ្នាំ​ប៉ុណ្ណោះ​នាង​មាន​កម្ពស់​រហូតដល់​ទៅ​៦​ហ្វ៊ូ​ត ៨​អ៊ី​ញ​(២.០៣​ម៉ែត្រ​)​ឯណោះ ហើយ​ពេល​នាង​ចង់​ថើប​មិត្ត​ប្រុស​របស់​នាង​ម្ដងៗ​ទាល់តែ​នាង​ឳ​ន​ក្បាល​ចុះ ព្រោះថា​មិត្ត​ប្រុស​ហ្វ្រ​ង់​ស៊ីណា​ល់​ឌូ​ដា ស៊ី​ល​វ៉ា កា​វ៉ាល់​ហូ មាន​កំពស់​ត្រឹម​៤​ហ្វ៊ូ​ត និង​៤​អ៊ី​ញ (១.៣២​ម៉ែត្រ​)​ប៉ុណ្ណោះ​។ នាង​ស៊ី​លវា​បាន​ចាប់ដក​កម្ពស់​យ៉ាង​ឆាប់រហ័ស​ក្រោយពេល​នាង​វះ​យក​សាច់​ដុះ​ចេញពី​ក្រពេញទឹកមាត់​របស់​នា​ង​។​

តារា​ម៉ូ​ដែល​វ័យក្មេង​ម្នាក់នេះ​បាន​និយាយប្រាប់​ស្ថានីយ៍ទូរទស្សន៍​ព​ទ្ធ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​វៀតណាម​ថា នាង​និង​មិត្ត​ប្រុស​របស់​នាង​ស្រលាញ់គ្នា​ណាស់​។ បញ្ហា​មួយគត់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់​ពួកយើង គឺ​នៅពេល​ដើរហើរ​ខាងក្រៅ ពីព្រោះថា គាត់​ប្រៀបបាន​នឹង​ប្អូន ឬ​កូនប្រុស​ដ៏​តូច​ល្អិត​ម្នាក់​របស់ខ្ញុំ​អីចឹង​។ ទន្ទឹមគ្នា​នោះដែរ លោក​ហ្វ្រ​ង់​ស៊ីណា​ល់​ឌូ​ជា​មិត្ត​ប្រុស​នាង​មានរ​បរជា​កម្មករសំណង់​បាន​និយាយថា តើ​អាច​ឳ​ប​នាង​តាម​វិធី​ណា​បើ​នាង​ខ្ពស់​ដល់​ម្លឹ​ង​នោះ ហើយ​ចម្លើយ​មិន​ពិបាក​ទេ គឺ​លោក​មាន​ស្ទីល​ប្រចាំត្រកូល​ផ្ទាល់ខ្លួន​របស់លោក​។ នាង​ខ្ពស់​ពិតមែន ប៉ុន្ដែ​នាង​ស្អាត​ណាស់ ពិសេស​គឺ​ទឹកមុខ​ដ៏​មាន​មន្ដ​ស្នេហ៍​របស់​នាង​តែម្ដង​។​

នាង​អេ​លី​សានី​រស់នៅ​ក្នុងផ្ទះ​ដ៏​តូច​មួយ​ក្នុង​ទីក្រុង​សាលី​ណូ​ប៉ូលីស ប្រទេស​ប្រេ​ស៊ី​ល​ជាមួយនឹង​បងស្រី​របស់​នាង​និង​ម្ដាយ​អាណា​ម៉ា​រៀ​ស៊ី​ល​វ៉ា​ព្រមទាំង​ឪពុកចុង​ល្វី​សចច​ផងដែរ​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2