• Flexa

ចំណាយពេល​២០​ឆ្នាំ​សាងសង់​សំពៅ​ខ្នាត​យក្ស​ឈ្មោះ​ចូ​ហាន​ដើម្បី​ធ្វើតាម​គម្ពីរ​ព្រះ​របស់លោក ណូ​អា ថា​ពេល​ណាមួយ​ទឹក​បំផ្លាញ​ពិភពលោក​

2 ខែ កន្លងទៅ សម្បត្តិ

កាលពីពេល​ថ្មីៗ​នេះ សំពៅ​មាស​ខ្នាត​យក្ស​មួយគ្រឿង​បាន​លេចចេញ​ជា​រូបរាង​ឡើង​កណ្ដាល​ផ្ទៃ​គង្គា​តាម​ដង​ទន្លេ​នៃ​ទីក្រុង​ដ័​រ​ដ្រេ​ច ប្រទេស​ហុ​ល្លង់ ដែល​សំពៅ​មួយ​នេះ​បានធ្វើ​ឲ្យ​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់ម៉ឺន​នាក់​មកពី​ទូទាំង​សាកលលោក​។​

តាម​ព័ត៌មាន​ឲ្យ​ដឹងថា លោក​ចូ​ហាន ហ៊ី​ប៊ើ​ស៍ បាន​ចំណាយ​ពែ​ល​២០​ឆ្នាំ និង​ថវិកា​អស់​១.២​លាន​ដុ​លា្ល​រ​ក្នុងការ​សាងសង់​សំពៅ​ថ្មី​មួយ​នេះ ពេលដែល​គាត់​នឹក​ដល់​តំណាល​រឿង​នៅក្នុង​ព្រះគម្ពីរ​របស់លោក ណូ​អា បាន​ប្រាប់​ប្រជាជន​ថា នឹងមាន​គ្រោះទឹកជំនន់​បំផ្លាញ​ផែនដី​ទាំងមូល​នោះ ហើយ​លោ​ក៏បាន​សម្រេចចិត្ត​សាងសង់​សំពៅ​ខ្នាត​យក្ស​មួយគ្រឿង​នេះ​ឡើង​ក្នុង​ក្ដី​ស្រមៃ​របស់លោក ដែលមាន​បណ្ដោយ​១៣០​ម៉ែត្រ ទទឹង​២៩​ម៉ែត្រ និង​កម្ពស់​២៣​ម៉ែត្រ បានបញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ​២០០៥​។ សំពៅ​នេះ​មាន​ទម្ងន់​៣០០០​តោន ធ្វើ​ពី​ដើម​ស្រល់​ស៊ុយអែត​ប្រើប្រាស់​ជាមួយ​ដែកថែប​។​

នៅ​ឆ្នាំ​២០១០ លោក​ហ៊ី​ប៊ើ​ស៍បាន​បន្ដ​សាងសង​សំពៅ​ទី​២​ដែលមាន​ទ្រង់ទ្រាយ​ប៉ុន​នឹង​សំពៅ​របស់លោក​ណូ​អា (​សំពៅ​ក្នុង​ព្រះគម្ពីរ​ដែលមាន​បណ្ដោយ​ប្រវែង​១៣៥​ម៉ែត្រ​) ដែលមាន​ទំហំ​ស្មើនឹង​ពាក់កណ្ដាល​នៃ​នាវា Titanic ដែល​បោះទីតាំង​សាងសង់​នៅក្នុង​ទីក្រុង​ដ័​រ​ដ្រេ​ច ដែលជា​សំពៅ​សម័យ​ទំនើប​មាន​ឈ្មោះថា សំពៅ​លោក​ចូ​ហាន ។ភ្ញៀវទេសចរ ប្រាកដជា​ភ្ញាក់ផ្អើល​ពុំខាន​ឡើយ ព្រោះថា នៅលើ​សំពៅ​នេះ​មាន​រោងកុន​២​កន្លែង ភោជនីយដ្ឋាន និង​បន្ទប់​សណ្ឋាគារ ពិសេស​គឺមាន​រូបសំណាក​សត្វពាហនៈ​គ្រប់​ប្រភេទ ហើយ​លើសពីនេះ​ទៀត ក្រៅពី​សម្រាប់​ជូន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ដ​ហើយ​នោះ សំពៅ​នេះ​អាចជួយ​សង្គ្រោះ​ប្រជាជន​ពេលដែល​ជួប​គ្រោះទឹកជំនន់​ធំៗ​ផងដែរ ពីព្រោះថា​ក្នុងអំឡុង​សតវត្សរ៍​ទី​១៥​តំបន់​នេះ​ក៏​ធ្លាប់​ទទួលរង​គ្រោះមហន្ដរាយ​ទឹកជំនន់​ធំ​បំផុត​បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​អស់​ជាង​១០​ម៉ឺន​នាក់​ផងដែរ​៕DNT News

សុខភាព/បុរស/ស្ត្រី