• Flexa
  • Default ខាងលើក្រោមមេនុយ

ឥណ្ឌា​-​ជប៉ុន ចាប់ផ្តើម​ដែរ​ហើយ ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ពង្រីក​វិស័យ​យោធា​-​នុយក្លេអ៊ែរ​

1 សប្ដាហ៍ កន្លងទៅ សូ រា

ឥណ្ឌា នឹង​សម្រេច​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ការទិញ​យន្តហោះ US-2 ពី​ប្រទេស​ជប៉ុន ក្នុងអំឡុង​ទស្សនកិច្ច​របស់លោក ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ឥណ្ឌា ពីថ្ងៃ​ទី​១៣-១៤​កញ្ញា​។ ឥណ្ឌា គ្រោង​ទិញ​យន្តហោះ​នេះ ១២​គ្រឿង សម្រាប់​កងទ័ពជើងទឹក និង​១៨​គ្រឿង​ទៀត គឺជា​ការផលិត​រួមគ្នា​របស់​ភាគី​ទាំង​២ នៅ​ឥណ្ឌា​។​

ក្រៅពីនេះ ឥណ្ឌា និង​ជប៉ុន ក៏​ត្រូវបាន​រំពឹងថា នឹង​រឹតចំណង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​យោធា និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ផងដែរ​។ ដើម្បី​បញ្ចប់​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ស៊ីវិល ឥណ្ឌា កំពុង​ស្វែងរក​ការសហការ​រវាង​ក្រុមហ៊ុន​នុយក្លេអ៊ែរ នៃ​ប្រទេស​ទាំង​២​។​

ដំណើរ​ទស្សនកិច្ច​រប​ស់លោក អា​បេ មកកាន់​ឥណ្ឌា ក៏​ដោយសារតែ​ប្រទេស​ទាំង​២ មាន​ក្តីបារម្ភ​ចំពោះ​ប្រទេសជិតខាង​រៀងៗ​ខ្លួន​ផងដែរ ជាពិសេស​ជប៉ុន មានការ​ព្រួយបារម្ភ​ចំពោះ​ការសាកល្បង​នុយក្លេអ៊ែរ​ជា​បន្តបន្ទាប់​របស់​កូរ៉េខាងជើង ដូច្នេះ​ជប៉ុន ត្រូវការ​ដៃគូ​យុទ្ធសាស្ត្រ​យោធា ជា​ចាំបាច់​។​

ឥណ្ឌា និង​ជប៉ុន ចង់​ដើរតួនាទី​ដ៏​សំខាន់ ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​អាស៊ី និង​អាហ្វ្រិក ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន ដែល​ធ្វើឡើង​តាមរយៈ​គម្រោង «​ខ្សែក្រវ៉ាត់​១ វិថី​១» នោះ​ជាដើម​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2