• Flexa
  • Default ខាងលើក្រោមមេនុយ

ប្រពន្ធ ដូ​ណា​ល់ ត្រាំ ពី​តារា​ម៉ូ​ដែល​ក្ដៅ​សាច់ ក្លាយជា​ស្ត្រី​ទី​១​អាមេរិក​

10 ខែ កន្លងទៅ ណូ​រ៉ា


​យោងតាម​ជ័យជំនះ​បោះឆ្នោត​របស់ ដូ​ណា​ល់ ត្រាំ ដែលជា​ស្វាមី អ្នកស្រី Melania Trump​នឹង​ត្រៀមខ្លួន​ក្លាយជា​ស្ត្រី​ទីមួយ​នៃ​សហរដ្ឋអាមេរិក គ្រង​តំណែង​បន្ត​ពី​លោកស្រី  Michelle Obama  ដែល​កំពុងកាន់​តំណែង​នេះ​។ Melania​នឹង​ទទួល​មុខងារ​ស្ត្រី​ទីមួយ​នៃ​សហរដ្ឋអាមេរិក​ពេញសិទ្ធិ ពេលដែល​ស្វាមី​ឡើង​គ្រង​ប្រធានាធិបតី​។ យ៉ាងណាមិញ ងាក​មក​មើល​ប្រវត្តិ​ខ្លះ​របស់ Melania Trump ធ្លាប់ជា​តារា​ម៉ូ​ដែល​និង​ថត​ស្រាត​លើ​ទស្សនាវដ្ដី​ទៀតផង​។​

- Melania Trump​អាយុ​ប៉ុន្មាន​និង​ប្រវត្តិ​គ្រួសារ​យ៉ាងណា​?

 

 

កើត​នៅ​ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ១៩៧០ កើត​នៅ​ប្រទេស​ស្លូ​វើ​នៀបច្ចុប្បន្ន​មាន​អាយុ​៤៦​ឆ្នាំ​។ តាម​តួលេខ អ្នកស្រី​ប្អូន​ស្វាមី ២៤​ឆ្នាំ ខណៈ​ត្រាំ​អាយុ​៧០​ឆ្នាំ​។ Viktor Knavs ដែល​ឪពុក​របស់​នាង​ធ្លាប់ជា​អ្នកគ្រប់គ្រង​លក់​ឡាន​និង​ម៉ូតូ​ក្នុង​រោងចក្រ​មួយ ឯ​ម្ដាយ​ជា​កម្មករ​រោងចក្រ​កាត់ដេរ​។ Melania មាន​ប្អូនស្រី​ប្រុស​២​នាក់​។​

- តើ Melania Trump ចាប់​អាជីព​ជាតា​រា​ម៉ូ​ដែល​តាំងពី​ពេលណា​?

នាង​បាន​ក្លាយជា​តារា​ម៉ូ​ដែល​នៅ​អាយុ​១៦​ឆ្នាំ​។ អ្នក​ថតរូប Stane Jerko បាន​ប្រទះឃើញ Melania នៅ​អាយុ​១៧​ឆ្នាំ​ក្នុង​ទីក្រុង Ljubljana  ប្រទេស​ស្លូ​វើ​នៀ ពេលដែល​លោក​ចេញពី​កម្មវិធី​បង្ហាញ​ម៉ូដ​មួយ ហើយ​ក៏បាន​អញ្ជើញ​នាង​ឲ្យ​ទៅ​ថតរូប​សាកល្បង​។ ដោយមាន​ទេពកោសល្យ​និង​ការប្រឹងប្រែង Melania លេច​មុខមាត់​ព្រមទាំង​បាន​ចុះ​កុងត្រា​ក្រុមហ៊ុន​ម៉ូ​ដែល​របស់​អ៊ីតាលី​នៅ​អាយុ​១៨​ឆ្នាំ និង​បាន​ទៅធ្វើ​ការ​នៅ​ទីក្រុង​ប៉ារីស​ដូចគ្នា​។  កេរ្តិ៍ឈ្មោះ​កាន់តែ​មាន​យីអ៊ុន​Melania Trump ត្រូវបាន​អញ្ជើញ​ដើរ​បង្ហាញ​ម៉ូដ​ឲ្យ​ទស្សនាវដ្ដី​និង​កម្មវិធី​ក្នុង​ពិភពលោក​ជាច្រើន ក្នុងនោះ​នាង​ក៏បាន​ថតរូប​ស្រាត​លើ​ក្រប​មុខ​ទស្សនាវដ្ដី​អង់គ្លេស GQ​។ ក្រៅពី​ថត​ស្រាត​តារា​ស្រី​ដែល​កើតចេញពី​គ្រួ​សារធន​ល្មម​រូបនេះ​ក៏​ធ្លាប់​ថត​ជាមួយ​សំលៀកបំពាក់​សិច​ស៊ី​ជា​ច្រើនដង​ផងដែរ​។​

- Melania និង​Trump​ជួបគ្នា​ដំបូង​នៅទីណា​?

Melania ជួប​ត្រាំ​នៅ​អាយុ​២៨​ឆ្នាំ កំឡុង​ឆ្នាំ​១៩៩៨ ក្នុង​ពិធីជប់លៀង​មួយនា​ក្លឹប​រាត្រី Kit Kat Club នៅ Manhattan​ដែលជា​ទីក្រុង​តូច​មួយ​នៃ​ទីក្រុង​ញី​វ​យ៉​ក​។ ក្នុង​ពិធី​នោះ​ត្រាំ​បាន​ទៅជា​មួយ ទាយាទ​ស្រី​គ្រឿងសំអាង​ន័​រ​វែ​ស Celina Midelfart  ប៉ុន្តែ​ឆ្លៀត​ទៅសុំ​លេខ​ទូរ​សព្ទ Melania​។ ព្រោះតែ​ត្រាំ​មាន​គូ​ហើយ Melania​ក៏​បដិសេធ​ឲ្យ​លេខ​ទូរ​សព្ទ តែ​បែរជា​សុំ​លេខ​ត្រាំ​វិញ​។ ការធ្វើ​បែបនេះ​ព្រោះ​នាង​គិតថា ប្រសិនជា​នាង​ឲ្យ នាង​គ្រាន់តែ​ជា​ស្រី​ម្នាក់​ក្នុងចំណោម​ស្រី​ផ្សេងទៀត​ដែល​ត្រាំ​ទូរ​សព្ទ​ទៅ​ញ៉ែ​។ ១​សប្ដាហ៍​ក្រោយមក Melania​បាន​ទូរ​សព្ទ​ទៅ​ត្រាំ ហើយ​ពួកគេ​ក៏​ចាប់ផ្ដើម​ទាក់ទង​គ្នា​។ បន្ទាប់មក​អ្នក​ទាំង​ពីរបាន​រៀបការ​ជាមួយគ្នា​នៅ​ខែ មករា ឆ្នាំ ២០០៥ នៅ​វិហារ The Episcopal Church ឆ្នេរ Palm Beach រដ្ឋ Florida ដោយ​Melania គ្រង​រ៉ូ​ប​តម្លៃ​១៤​ម៉ឺន​ដុល្លារ​។ បច្ចុប្បន្ន ពួកគេ​ទទួលបាន​កូនប្រុស​ម្នាក់​ឈ្មោះ Barron William Trump អាយុ​១០​ឆ្នាំ​។​

មុន​ជួប Melania ត្រាំ​ធ្លាប់​រៀបការ​២​ដង​រួចមកហើយ ដោយ​លើក​ទី​១ ជាមួយ​អតីត​តារា​ម៉ូ​ដែល​សាធារណរដ្ឋ​ឆេ​ក Ivana Trump មានកូន​៣​នាក់​(១៩៧៧-១៩៩២) និង​ទី​២​ជាមួយ​តារា​សម្ដែង​អាមេរិក Marla Maples បានកូន​ម្នាក់ (១៩៩៣-១៩៩៩)៕​sabay

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2