• Flexa
  • Default ខាងលើក្រោមមេនុយ

សំបុត្រ​យន្តហោះ​ទៅ​កាណាដាមិន​ត្រលប់​វិញកើន​អ្នករក​ទិញ ១០០០​ភាគរយក្រោយ ដូ​ណា​ល់ ត្រាំ ឈ្នះឆ្នោត​

10 ខែ កន្លងទៅ តាឥន្ទ្រី

ក្រោយ​ពេលដែល បេក្ខភាព​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានឈ្នះ​ឆ្នោត កាលពី​ម្សិលមិញ​មក ពលរដ្ឋ​អាមេរិក​ជាច្រើន នាំគ្នា​ដុតដៃដុតជើង ស្វែងរក​ផ្លូវ​ចេញពី​ប្រទេស​។​

បើ​យោងតាម​គេហទំព័រ ទីភ្នាក់ងារ​ទេសចរណ៍​អន​ឡាញ Cheapflights.com បាន​ឲ្យ​ដឹងថា ការស្វែងរក​សំបុត្រ​យន្តហោះ ទៅ​កាណាដា មិន​ត្រលប់​វិញ បាន​កើន​ឡើងដល់​កម្រិត​មួយ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។

​គិត​ត្រឹម​ម៉ោង ៦​ល្ងាច ថ្ងៃ​អង្គារ ទី​០៨ (​ថ្ងៃ​បោះឆ្នោត​នៅ​អាមេរិក​) ការសាកសួរ​រក​ជើង​ហោះហើរ ធ្វើដំណើរ​ឆ្ពោះទៅ​កាណាដា បាន​កើនឡើង ១៣៣​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង រយៈពេល ៤​ម៉ោង​មុន ក្នុង​ថ្ងៃនោះ​។

​ជាមួយគ្នានេះ នៅ​ចន្លោះ​ពី​ម៉ោង ៦​ល្ងាច និង កណ្ដាលអធ្រាត្រ ខណៈ​លទ្ធផល​កាន់តែច្បាស់​ថា លោក ដូ​ណា​ល់ ត្រាំ នឹង​ទទួលបាន​ជ័យជំនះ ចំនួន​អ្នក​សួរ​រកបាន​កើនឡើង រហូតដល់​ទៅ ៩០០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​ធម្មតា​។​

​មិនតែប៉ុណ្ណោះ ស្របពេល​ដែល​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ទទួល​ជ័យជម្នះ ការស្វែងរក​ជើងហោះហើ​រ ទៅ​កាណាដា ដោយ​មិន​ត្រលប់​មកវិញ បាន​កើនឡើង ដល់ ១ ០០០​ភាគរយ នៅ​ចន្លោះ​កណ្ដាលអធ្រាត្រ និង ម៉ោង ៨​ព្រឹក (​ថ្ងៃ​បន្ទាប់ នៅ​អាមេរិក​) បើ​ប្រៀបធៀប​ទៅនឹង កំណត់ត្រា​នៃ​កម្រិត​ស្វែងរក ក្នុងអំឡុងពេល​ដូចគ្នា រយៈពេល​៤​សប្តាហ៍ កន្លងមកនេះ​។​

លើសពីនេះទៅទៀត ការស្វែងរក​ជើងហោះហើ​រ ឆ្ពោះទៅកាន់ ប្រទេស​ជប៉ុន ចក្រភព​អង់គ្លេស នូ​វែ​ល​ហ្សេ​ឡង់ អាហ្វ្រិក​ខាងត្បូង និង អាល្លឺម៉ង់ ក៏បាន​កើនឡើង​យ៉ាងហោចណាស់ ៥០០ ភាគរយ ផងដែរ កាលពី​ថ្ងៃ​អង្គារ​៕sabay




  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2