• Flexa
  • Default ខាងលើក្រោមមេនុយ

​លោក អូ​បា​ម៉ា និង​លោកស្រី គ្លី​ន​តុ​ន សុទ្ធតែ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អាមេរិក​គាំទ្រ​លោក ត្រាំ ធ្វើជា​ប្រធានាធិបតី​ថ្មី នៃ​សហរដ្ឋអាមេរិក​

10 ខែ កន្លងទៅ DNT-NEWS

(​អាមេរិក​)៖ បន្ទាប់ពី​ជំនួប​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ដែល​សារព័ត៌មាន​នានា​ចុះផ្សាយ​ថា បាន​បញ្ចប់ទៅ​ប្រកបដោយ​ភាព​វិជ្ជមាន​បំផុត​នោះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក​ដែល​ជិត​ផុត​អាណត្តិ​ក៏បាន​ឆ្លៀតឱកាស​អំពាវនាវ​ឲ្យ​ប្រជាជន​អាមេរិក​ដែល​កំពុង​កើតទុក្ខ​មិន​សុខ​ចិត្តនឹង​លទ្ធផល​នោះ សូម​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​គាំទ្រ​លោក ត្រាំ ឡើងជា​ប្រធានាធិបតី​អាមេរិក​ទី​៤៥ នៅ​ដើមឆ្នាំ​ក្រោយនេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ CNN នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

ដោយឡែក​លោកស្រី គ្លី​ន​តុ​ន ក៏បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកគាំទ្រ បន្ទាប់ពី​លទ្ធផល​ឆ្នោត​ចេញ​ជា​ផ្លូវការ​ថា លោកស្រី​ជា​អ្នកចាញ់​នោះ​ផងដែរ ដោយ​លោកស្រី​បាន អំពាវនាវ​ឲ្យ​ពលរដ្ឋ​អាមេរិក​ទាំងអស់​បើក​ចិត្ត​ឲ្យ​ទូលាយ និង​ទទួលយក​លោក ត្រាំ ធ្វើជា​មេដឹកនាំ​ថ្មី​របស់​អាមេរិក ហើយ​លោកស្រី គ្លី​ន​តុ​ន ក៏​រីករាយ​ក្នុងការ​សហការ​ជាមួយ​ប្រធានាធិបតី​ថ្មី​រូបនេះ នៅក្នុង​ការដឹកនាំ​ប្រទេស​បន្តទៀត​ផងដែរ​។​

គួរ​បញ្ជាក់ថា ក្រោយ​ជំនួប​ជាមួយ​លោក អូ​បា​ម៉ា លោក ត្រាំ បាន​លើកឡើងថា «​យើង​បាន​ពិភាក្សាគ្នា​លើ​ការខ្វែងគំនិត​គ្នា​ជាច្រើន (.......) ហើយ​ខ្ញុំ​គិតថា​ខ្ញុំ នឹងធ្វើ​ការងារ​ជាមួយ​គាត់ (​លោក អូ​បា​ម៉ា​) នៅពេល​អនាគត និង​ទទួល​យោបល់​ពី​គាត់​។ ដោយឡែក​ឆ្លើយតប​នឹង​ការលើកឡើង​នេះ លោក អូ​បា​ម៉ា បាន​និយាយថា «​ខ្ញុំ​នឹងធ្វើ​អ្វី​តាម​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ជួយ​អ្នក (​លោក ត្រាំ​) ឆ្ពោះទៅរក​ជោគជ័យ ព្រោះថា​ជ័យជំនះ​របស់​អ្នកនឹង​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រទេសជាតិ​ទាំងមូល ហើយ​ខ្ញុំ​សង្ឃឹមថា​យើង​នឹង​អាច​សម្រេចបាន​វត្ថុបំណង​នេះ តាមរយៈ​ធ្វើ​ការងារ​រួមគ្នា​ប្រឈមមុខ​នឹង​ឧបសគ្គ​ទាំងឡាយ​»៕​Freshnews

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2