• Giloba

ស្រាវជ្រាវ ៖ ទម្លាយ​ឯកសារ​សំងាត់​របស់​មន្ទីរ​បញ្ច​កោណ​អាមេរិក​លួចលាក់​ផលិត​ថាសហោះ ពួក​ភព​ផ្កាយ ឬ ក៏​ពាក្យ​បច្ចេកទេស​ហៅថា UFO គឺ​ក្នុង​គោលបំណង​ដើម្បី ....

4 ខែ កន្លងទៅ ណូ​រ៉ា

​ជាការ​ពិតណាស់ ស្ទើរតែ​មនុស្ស​គ្រប់គ្នា​ទៅហើយ នៅលើ​ផែនដី ដែល​ធ្លាប់​បានដឹង និង លឺ អំពី​ថាសហោះ ពួក​ភព​ផ្កាយ ឬ ក៏​ពាក្យ​បច្ចេកទេស​ហៅថា UFO (Unidentified flying objects) មានន័យ ថា​ជា វត្ថុ​ហោះហើរ ដែល​មិនអាច​កំណត់ថា​ជា​អ្វី​ឲ្យ​ប្រាកដ​បាន​។​

​គំនិត និង អំណះអំណាង​អំពី​ថាសហោះ នេះ​បាន​កើតឡើង​តាំងពី សម័យ​សង្គ្រាមលោកលើកទី​ពីរ នៅ​អំឡុង​សម័យ​សង្គ្រាមលោក ១៩៤០ មកម្ល៉េះ ហើយ​វា​កាន់តែ​រីក​រាលដាល​ខ្លាំង​នៅ​ឆ្នាំ ១៩៥០​។​

​គ្មាន​នរណាម្នាក់​អាច​បកស្រាយ ឬ ផ្តល់​ភស្តុតាង ១០០​ភាគរយ ថា​ថាសហោះ ជា​អ្វី​ឲ្យ​ប្រាកដ និង មាន​ប្រភពដើម​មកពីណា​នៅ ឡើយ​ទេ​រហូតមក​ដល់ពេលនេះ​។ ហើយ​វា​ក៏​មិនបាន​បន្សល់​ដាន ឬ ក៏បង្ក​គ្រោះថ្នាក់​ដល់​នរណាម្នាក់​ដែរ នៅលើ​ផែនដី ចាប់តាំងពី​វា​ត្រូវបាន គេ​អះអាងថា បង្ហាញខ្លួន​តាំងពី​អំឡុង​សង្គ្រាមលោក​មក​។​

​ប៉ុន្តែ​នាពេល​កន្លងមក​មានកា​រ​លេចឮ​ព័ត៌មាន​ជាច្រើន​ថា មន្ទីរ​បញ្ច​កោណ​អាមេរិក​បាន​ចំណាយលុយ ២២ លាន​ដុល្លារ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ក្នុង​កម្មវិធី​ថាសហោះ Undefined Flying Objects (UFOs) នៅ​ឆ្នាំ ២០០៧-២០១២ ដែល​ត្រូវបាន​បញ្ជា​ក់ដោយ​ក្រសួងការពារជាតិ​អាមេរិក​ហើយ​អតីតមន្ត្រី​ទទួលបន្ទុក​កម្មវិធី​នោះ​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា កម្មវិធី​នេះ​នៅតែ​បន្ត​មកដល់​សព្វថ្ងៃ ។

​កម្មវិធី​សម្ងាត់​ដែល​ក្រសួងការពារជាតិ​អាមេរិក​ព្យាយាម​បិទបាំង​បានបង្ហាញ​ជា​សារ​ធា​រណៈ​ក្នុង​សេចក្តីរាយការណ៍​តំណាលគ្នា​ដោយ​កាសែត Politico និង​កាសែត New York Times (NYT) កាលពី​ថ្ងៃ​សៅរ៍​ដោយ​ដកស្រង់​បទសម្ភាសន៍​ជាមួយ​ភាគី​ពាក់ព័ន្ធ​នឹង​កម្មវិធី​ព្រមទាំង​កិច្ចសន្យា បញ្ច​កោណ​និង​ឯកសារ​របស់​សភា​ផងដែរ ។ កម្មវិធី​ស្វែងរក​ការគំរាមកំហែង​ផ្នែក​អវកាស​កម្រិត​ខ្ពស់ ឬ The Advanced Aviation Threat Identification Program ត្រូវបាន​ដឹកនាំ​ដោយ​អតីតមន្ត្រី​យោធា​ជាន់ខ្ពស់​លោក Luiz Elizondo ដែល​បាន​លាលែង​ពី​តំ​ណេង​កាលពី​ថ្ងៃទី ០៤ តុលា​ហើយ​ក្នុង​លិខិត​លាលែង​របស់លោក​បញ្ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ James Mattis ត្រូវបាន​មើលឃើញ​ដោយ Politico និង NYT ។​អត្ត​ន័យ​ក្នុង​លិខិត​នោះ​មាន​ខ្លឹមសារ​ថា រូបគាត់​សោកស្តាយ​អំពី​កង្វះខាត​ថវិកា​សម្រាប់​ទ្រទ្រង់​គម្រោង​នេះ​តែ​ការពិត​វា​នៅតែ​បន្ត​លាក់ខ្លួន​នៅក្នុង​ទី​អាថ៌កំបាំង​ដែល​នៅ​ឆ្ងាយ​ពី​ភ្នែក​សាធារណៈជន​ទាំងឡាយ ។ ស្ត្រី​អ្នកនាំពាក្យ​របស់​មន្ទី​បញ្ច​កោណ​លោ​ស្រី Dana White បញ្ជាក់ថា កម្មវិធី​ប្រមាញ់ UFOs បន្ត​រហូតដល់​ឆ្នាំ ២០១២ ដោយបាន​លាក់​យ៉ាង​ជិត​បំផុត​។​

​គួរ​បញ្ជាក់ដែរថា ក្នុងខណៈពេល​កងទ័ព​ណា​ហ្ស៊ី​ចាប់ផ្តើម​ចុះចាញ់​នៅ​ទីក្រុង​ស្តា​លីន​ហ្ក្រា​ដ និង​អាហ្វ្រិក​ខាងជើង លោក​អា​ដុល ហ៊ឺ​ទ្លែ​រ មេដឹកនាំ​ផ្តាច់ការ​អាល្លឺម៉ង់ មានបំណង​ចង់​បំ​លែង​ស្ថានការណ៍​ដោយ​បញ្ជា​ឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បង្កើត «​អាវុធ​ទំនើប​» ដើម្បី​យកជ័យ​ជំនះ ។ ទោះបី​ជាមាន​អាវុធ​ប្រភេទ​មួយចំនួន​ដូចជា​កាំជ្រួច V2 និង​យន្តហោះ​ប្រដេញ​ស៊េរី​ដំបូង​នឹងត្រូវ​យកទៅ​ប្រើប្រាស់​ប្រយុទ្ធ​ជាមួយ​ក្រុម​សម្ព័ន្ធមិត្ត​ក៏ដោយ ប៉ុន្តែ​ក៏មាន​ភាពយឺតយ៉ាវ ហើយ​ត្រូវ​ផ្អាក​ដោយសារ​ការបរាជ័យ​របស់​ទ័ព​ណា​ហ្ស៊ី ។​

​ក្រៅពីនេះ នៅមាន​អាវុធ​ផ្សេងៗ​ទៀត ដោយ​«​ស្ថិតនៅក្នុង​ក្តី​ស្រមៃ​» មិនទាន់​ឆ្លងកាត់​ដំណាក់កាល​ដាក់​ផែនការ និង «​ថាសហោះ​» (UFO) ដែលមាន​គំរោង​ប្រើប្រាស់​ទំលាក់​គ្រាប់​លើ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស និង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ក៏​ស្ថិតនៅក្នុង​គំរោង​ខាងលើ​ដែរ ។ បច្ចុប្បន្ន​មានការ​គូសបញ្ជាក់ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​ហ៊ឺ​ទ្លែ​រ ធ្លាប់​ចេញ​ម៉ូដ​យានអវកាស​មាន​រូបរាង​ស្រដៀង​នឹង «​ថាសហោះ​» (UFO) និង​វិវត្តន៍​ដល់​ការបង្កើត​យាន «​គំរូ​ដំបូង​» អាច​ហោះហើរ​បាន​នាពេល​កន្លងមក ។​

​ដោយឡែក នៅក្នុង​របាយការណ៍​ទ​ស្ស​នាវ​ដ្តី PM របស់​អាល្លឺម៉ង់​បញ្ជាក់ថា គំរោងការ​ខាងលើ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក​ហាន ខេ​ម​ល័​រ និង​ទទួលជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុងពេល​សាកល្បង​ប្រឆាំងនឹង​កំលាំង​ទំនាញផែនដី ។ របាយការណ៍​ខាងលើ គឺ​យោងតាម​ការបញ្ជា​ក់រប​ស់​សាក្សី​ដែល​ជឿថា ខ្លួន​ធ្លាប់​ឃើញ «​ថាសហោះ​» ហោះ​ស្ថិតក្នុង​កំរិត​ទាប​នៅលើ​ទន្លេ «​ថេ​ម​» កាលពី​ឆ្នាំ​១៩៤៤​។ ស្របពេល​ជាមួយគ្នានេះ ក្នុង​ឆ្នាំ​នោះដែរ​កាសែត «​ញូវយ៉ក​ថែម​» ធ្លាប់​ចុះផ្សាយ​ទាក់ទិន​នឹង «​ថាសហោះ​» ចំលែក និង​មានភ្ជាប់​រូបថត​វត្ថុ​ចំលែក​ខាងលើ ខណៈពេល​កំពុង​ហោះ​នៅ​ពីលើ​អគារ​ក្នុង​ក្រុង​ញូវយ៉ក ដោយ​ល្បឿន​លឿន ។​

​ទស្សនា​វ​ដ្តី PM បញ្ជាក់ទៀតថា កងទ័ព​ណា​ហ្ស៊ី បាន​កំទេចចោល​កំណត់ហេតុ​ពិសោធន៍​ផ្នែក​ប្រវត្តិសាស្ត្រ​ជាច្រើន ប៉ុន្តែ​នៅក្នុង​ឆ្នាំ​១៩៦០ អ្នកជំនាញ UFO ក្នុងប្រទេស​កាណាដា បាន​សាកល្បង​ផលិត​វត្ថុ​ចំលែក​នេះ​ជាថ្មី និង​ឃើញ​មាន​ផលប្រយោជន៍ គឺអាច​ហោះ​បាន ។ គំរោងការ​របស់​ហ៊ឺ​ទ្លែ​រ មាន​ឈ្មោះថា «​ឈ័​រ​រី​វើ​ហា​ប៊ែ​រ៍​ម៉ុ​ល​» ធ្វើការ​សាកល្បង​នៅ​ទីក្រុង​ប្រាគ​រវាង​ឆ្នាំ​១៩៤១-១៩៤៣ ដោយមាន​លោក​រ៉ូ​ដ​ហ្វ ឈ័​រី​វើ ជា​វិស្វករ​ទី​១ និង​អាកាសយានិក រីឯ​លោក​អូត​តូ ហា​ប៊ែ​រ៍​ម៉ុ​ល ជា​វិស្វករ​ទី​២ ។​

​ស្របពេល​ជាមួយគ្នានេះ លោក​ចូ​សេ​ហ្វ អេ​ន​ដ្រៀ​ស វិស្វករ​ម្នាក់ទៀត​នៅក្នុង​គំរោងការ​របស់​ហ៊ឺ​ទ្លែ​រ បង្ហើប​ឱ្យដឹងថា កងទ័ព​ណា​ហ្ស៊ី បាន​បង្កើត​ថាសហោះ គំរូ​ដំបូង​ដល់​ទៅ​១៥​គ្រឿង ដោយ​បន្ទប់​អាកាសយានិក ស្ថិតនៅ​ផ្នែក​កណ្តាល​ថាសហោះ និង​មាន​ស្លាប​បង្វិល​បាន​រាង​ជា​រង្វង់​មូល​ជួយ​ឱ្យ​អណ្តែត​បាន ។​

​បើតាម​ការអះអាង និង​បញ្ជាក់​យ៉ាង​ចម្បាស់​ពី​មន្ទីរ​បញ្ច​កោណ ប្រតិបត្តិការ​សម្ងាត់​មួយ​នេះ​របស់​ក្រសួងការពារជាតិ​អាមេរិក ដែលមាន​ឈ្មោះថា Advanced Aviation Threat Indentification Program ត្រូវបាន​បិទ​ទៅវិញ ក្រោយពី​មានការ​ផ្លាស់ប្តូរ​ប្រែប្រួល ក្នុង​អាទិភាព​នៃ​ការផ្តល់​មូលនិធិ​ឧបត្ថម្ភ​។ ប៉ុន្តែ​ការ​លាតត្រដាង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​បង្ក​ជា​សំណួរ​ច្រើនជាង​ចម្លើយ​ទៅវិញ​ទេ រួមមាន​ទាំង​ចម្ងល់​ថា តើ​កម្មវិធី​នេះ​ត្រូវបាន​បិទ​ទាំងស្រុង ឬក៏​គ្រាន់តែ​ជាការ​លាក់បាំង​មួយ​ផ្សេងទៀត​ប៉ុណ្ណោះ​។​

​គួរ​ជម្រាប​ថា កម្មវិធី​ខាងលើនេះ​បានធ្វើការ​ស៊ើបអង្កេត ទៅលើ​ករណី​មួយចំនួន ពាក់ព័ន្ធ​នឹង​ការប្រទះឃើញ​ដ៏​ចម្លែកៗ រវាង​អាកាស​និក​យន្តហោះ​យោធា និង​វត្ថុ​មិន​ស្គាល់​អត្តសញ្ញាណ ដែល​ពួកគេ​បាន​ជឿថា មិន​ធ្វើ​ប្រតិបត្តិការ ដូចដែល​អ្វីដែល​ពួកគេ​ធ្លាប់​បានឃើញ​ពីមុនមក​នោះឡើយ​។​​យ៉ាងណាមិញ ពុំមាន​ការបញ្ជាក់​ថា​តើ យាន UFO របស់​អេ​លៀន ពិតជា​វត្តមាន​មែនដែរ ឬ​យ៉ាងណា​ឡើយ ដោយ​រឿង​ដែល​យើង​ចង់ដឹង​ច្បាស់​បំផុត​នោះ នៅតែ​ជា​អាថ៌កំបាំង​ដដែល​។ ប្រការនេះ​ក៏​ជាការ​បញ្ជាក់​ផងដែរ​ថា អាមេរិក​ពុំបាន​លាក់​រឿង​អេ​លៀន ឬថា​សហោះ ដូច​ឯកសារ​ចចាមអារ៉ាម​មួយចំនួន បានលើកឡើង​ជាច្រើន​ទសវត្សរ៍​មកហើយ​នោះដែរ​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...