• Giloba

ថៃ ស្ម​គ្រ័​ចិត្ត​ដើម្បី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ស្របពេល​ដែល​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង​

2 ខែ កន្លងទៅ ណូ​រ៉ា

​កាលពីពេល​កន្ល​ទៅនេះ លោក Don Pramudwinai រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ បាន​លើកឡើងថា ប្រទេស​ថៃ​ស្ម័គ្រចិត្ត ដើម្បី​សម្របសម្រួល និង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ជំ​នូ​បរ​វាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​។ ប៉ុន្ដែ​លោក​ថា ពុំទាន់​ការទាក់ទង​ណាមួយ​មក​ប្រទេស​ថៃ​នៅឡើយ​ទេ ដើម្បី​រៀបចំ​ជំនួប​នេះ​។​

​ទីតាំង និង​ពេលវេលា​ជាក់លាក់​នៃ​ជំនួប​លើកដំបូង​រវាង​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ​ទេ​។ កន្លងមក លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បង្ហើប​ថា ទីតាំង​ចំនួន​៥ ស្ថិតក្នុង​ការពិចារណា​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ជំនួប​រវាង​លោក និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ ទីក្រុង​មួយចំនួន​នៅ​អាស៊ី និង​អឺរ៉ុប អាចជា​ទីតាំង​សម្រាប់​ការជួប​តទល់​នេះ​។​

​ខណៈដែល​ការកំណត់​ទីតាំង​នៃ​ជំនួប​កំពុង​ត្រូវបាន​គិតគូរ​នោះ ប្រទេស​សមាជិក​អាស៊ាន​មួយ គឺ​ថៃ បានប្រកាស​ជំហរ​ចង់​ធ្វើ​ម្ចាស់ផ្ទះ​ដើម្បី​ទទួល​លោក ត្រាំ និង​លោក គីម ។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២៤ ខែមេសា រដ្ឋមន្ត្រីការបរទេស​ថៃ ដុន ប្រា​មុដ​វី​ណៃ និយាយថា ថៃ​ត្រៀមខ្លួន​រួចស្រេច​ដើម្បី​រៀបចំ និង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​។ ប៉ុន្តែ​លោក ដុន បញ្ជាក់ថា ថៃ​មិនទាន់​ទទួលបាន​ការទាក់ទង​អ្វី​ឡើយ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​គួរ​បញ្ជាក់ដែរថា នេះ​ជា​រឿង​ប្រវត្តិសាស្ត្រ​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដោយ ប្រធានាធិបតី អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​កោតសរសើរ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ពេញៗ​មាត់ សម្រាប់​ការចាប់ផ្ដើម​ការបើកចំហ​រ និង​គួរឱ្យ​គោរព នៅមុន​ជំនួប​រវាង​អ្នក​ទាំងពីរ​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ខែឧសភា ឬ​នៅ​ខែមិថុនា​ខាងមុខនេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុ​ន​ហាប់ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែមេសា ឆ្នាំ​២០១៨​។​

​ការលើកឡើង​បែបនេះ​របស់លោក ដូ​ណា​ល់ ត្រាំ កើតមានឡើង​ខណៈ​លោក​កំពុង​ត្រៀមខ្លួន អង្គុយ​ទល់មុខ​គ្នា​ចរចា​ជា​ប្រវត្តិសាស្ត្រ ជាមួយ​លោក គីម ជុង​អ៊ុន ស្ដីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ «​យើង​នឹង​អង្គុយ​ចរចា​ជាមួយ​លោក គីម ជុង​អ៊ុន ហើយ​ជំនួប​នេះ​នឹង​កើតមានឡើង​នៅក្នុងពេល​ឆាប់ៗ​នេះ​»​។ នេះ​គឺជា​ការលើកឡើង​របស់​លោក ត្រាំ នាឱកាស​ចាប់ផ្ដើម​កិច្ចពិភាក្សា​ជាមួយ ប្រធានាធិបតី​បារាំង លោក អែម​ម៉ា​នុយ​អែល ម៉ា​ក្រុង ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​។ ប្រធានាធិបតី​អាមេរិក រូបនេះ​បាន​បន្ថែមថា «​យើង​ត្រូវបាន​ប្រាប់​ដោយផ្ទាល់​ថា ពួកគេ (​កូរ៉េខាងជើង​) ចង់​ជួបពិភាក្សា​ក្នុងពេល​ឆាប់ៗ​នេះ​តាម​ដែល​អាចទៅរួច ហើយ​យើង​គិតថា វា​គឺជា​រឿង​ល្អ​សម្រាប់​ពិភពលោក​»៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...