• Giloba

សរុប​អត្ថន័យ​សំខាន់ៗ​នៅក្នុង​កិច្ចប្រជុំ​រវាង​មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង និង​ខាងត្បូង​ទទួលបាន​ផ្លែផ្កា​អ្វីខ្លះ ?

2 ខែ កន្លងទៅ ណូ​រ៉ា

​យោងតាម​សេចក្តីថ្លែងការណ៍​រួមមួយ ដែល​បាន​ធ្វើឡើង​បន្ទាប់ពី​មរ​ដឹកនាំ​ទាំងពីរ​បាន​ជួបគ្នា ប្រទេស​បងប្អូន​ទាំងពីរ​នេះ នឹងធ្វើ​ការចរចា​ជាមួយ​ចិន និង​សហរដ្ឋអាមេរិក ដើម្បី​ជំនួស​មកវិញ​នូវ​សន្ធិសញ្ញា​សន្តិភាព​។ សេចក្តីប្រកាស​នោះបាន​និយាយថា ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា​បញ្ឈប់​សកម្ម​ភាព​អរិយ​ភាព​នឹង​គ្នា និង​ប្តេជ្ញា​ធ្វើ​កំ​ទម្រង់​តំបន់​គ្មាន​ការប្រឈមមុខ​ដាក់គ្នា ទៅជា​តំបន់​សន្តិភាព​។​

​ឯកសារ​នេះ​បាន​និយាយថា «​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង បានបញ្ជាក់​ជាថ្មី​នូវ​កិច្ចព្រមព្រៀង​មិន​ចូល​ឈ្លានពាន​គ្នា ដែល​បាន​ទប់ស្កាត់​នូវ​ការប្រើប្រាស់​កម្លាំង​នៅក្នុង​ទម្រង់​ណាមួយ ប្រឆាំងនឹង​គ្នា​ទៅវិញទៅមក ហើយ​បាន​ព្រមព្រៀង​ប្រកាន់ខ្ជាប់​យ៉ាង​តឹងរឹង​ចំពោះ​កិច្ចព្រមព្រៀង​នេះ​»​។​

​ភាគី​នានា​ក៏បាន​ព្រមព្រៀង​បង្កើត​តំបន់​សន្តិភាព​ដែនសមុទ្រ​សន្តិភាព នៅតាម​ខ្សែ​ព្រំដែន​ភាគ​ខាងជើង​នៅ​សមុទ្រ​លឿង ឬ (​សមុទ្រ​ខាងលិច​) ដើម្បី​ការពារ​ការប៉ះទង្គិច​គ្នា និង​ធានា​សុវត្ថិភាព​សម្រាប់​អ្នកនេសាទ​ផងដែរ​។​សេចក្តីថ្លែងការណ៍​និយាយទៀតថា មេដឹកនាំ​ទាំងពីរ​បាន​យល់ព្រម​កាត់បន្ថយ​អាវុធ​ជា​បន្តបន្ទាប់ ដើម្បី​កសាង​ទំនុកចិត្ត និង​កាត់បន្ថយ​ភាព​តានតឹង​ផ្នែក​យោធា នៅក្នុង​តំបន់​។ ក្រុម​ឧ​ត្ត​ម​សេនីយ៍​របស់​ប្រទេស​ទាំងពីរ​នេះ នឹង​រៀបចំ​កិច្ចប្រជុំ​មួយ នៅក្នុង​ខែឧសភា​ដើម្បី​ដោះស្រាយ​បញ្ហា​យោធា​មួយចំនួន​។​

​នៅក្នុង​ជំនួប​ទ្វេរ​ភាគី​នោះដែរ​លោក​គីម ជុង​អ៊ុន ថ្លែង​ទៅកាន់​លោក MOON ថា ពិតជា​ល្អ​ណាស់​ដែល​បាន​ជួប​លោក ។ ខ្ញុំ​ពុំ​អាច​ទប់​ក្តីសប្បាយ​របស់ខ្ញុំ​បានទេ ពេល​យើង​ជួបគ្នា​នៅទីនេះ​នៅ​កន្លែង​ប្រវត្តិសាស្ត្រ​មួយ ។ លោក MOON ក៏​សម្តែង​ក្តី​រីករាយ​របស់លោក​ដែរ ដោយ​ថ្លែងថា យើង​ប្រឈមមុខ​នឹង​កាលៈទេសៈ​ប្រវត្តិសាស្ត្រ​មួយ ។​

​ពេល​ចាប់ផ្តើម​កិច្ចប្រជុំ​ផ្សាយ​បន្ត​ផ្ទាល់​មេដឹកនាំ​កូរ៉េខាងជើង​ថ្លែងថា ខ្ញុំ​និយាយ​បែបនេះ​នៅមុខ លោក​ប្រធានាធិបតី MOON ព្រមទាំង​អ្នកកាសែត​ជាច្រើន​នាក់ ។ ខ្ញុំ​បាន​ពិភាក្សាគ្នា​យ៉ាង​ល្អជា​មួយ​លោក​ប្រធានាធិបតី MOON ដោយ​ត្រង់ៗ​ស្មោះស្ម័គ្រ ហើយ​ទទួលបាន​លទ្ធផល​ល្អ​មួយ ។​លោក MOON សម្តែង​ការ​អរគុណ​ចំពោះ​លោក​គីម ដែល​យល់ព្រម​ចូលរួម​ក្នុងការ​ជួបគ្នា​នេះ ។ លោក​បន្តថា ពេល​លោក​គីម ជុង​អ៊ុន ដើរ​ឆ្លងកាត់​ខ្សែបន្ទាត់​យោធា​ប៉ាន​មុន​ហ្សូ​ម ក្លាយជា​និមិត្តរូប​មួយ​នៃ​សន្តិភាព និង​ពុំមែន​ជាការ​បែកបាក់​គ្នា​ទេ ។​លោក​គីម ជុង​អ៊ុន គូសបញ្ជាក់​ពី​ភាពចាំបាច់​នៃ​កិច្ចព្រមព្រៀង​មួយ ដែល​នឹង​ពុំ​រលំរលាយ​​ឡើយ ។ ខ្ញុំ​យល់ថា នេះ​ជា​ភ័ព្វវាសនា​មួយ​សម្រាប់​យើង​កាន់​ដៃ​គ្នា​ដើរទៅ​មុខ ដោយ​សម្លឹង​ដល់​អនាគត​ជាមួយ​ការតាំង​ចិត្ត​ពុំមែន​ត្រឹម​ទទួលបាន​លទ្ធផល​ដូច​កាលពី​គ្រា​កន្លងទៅ ដែល​ពុំ​អាចអនុវត្ត​បាន ។

​កូរ៉េ​ទាំង​២​ធ្លាប់បាន​ព្រមព្រៀងគ្នា​រំសាយ​នុយក្លេអ៊ែរ ហើយ​បង្កើត​សន្តិ​ភាពជា​អចិន្ត្រៃយ៍​មួយ​នៅ​ឧបទ្វីប​កូរ៉េ​នាឱកាស​នៃ​ជំនួប​កំពូល​២​លើក​មុន​កាលពី​ឆ្នាំ​២០០០ និង​ឆ្នាំ​២០០៧ ។​លោក MOON ថ្លែងថា ភ្នែក និង​ត្រចៀក​របស់​ពិភពលោក​ផ្តោត​មកកាន់​ទីនេះ​ភូមិ​ប៉ាន​មុន​ហ្សូ​ម ហើយក៏​ជាការ​ទន្ទឹម​រង់ចាំ​រប​ស់​ប្រជាជន​ខាងត្បូង និង​ខាងជើង ព្រមទាំង​ពលរដ្ឋ​យើង​រស់​នៅឯ​បរទេស ។ ខ្ញុំ​សង្ឃឹមថា ការចរចា​របស់​យើង​ប្រព្រឹត្ត​ទៅដោយ​ត្រង់ៗ​ដើម្បី​យើង​អាច​សម្រេចបាន​កិច្ចព្រមព្រៀង​មួយ ហើយ​ផ្តល់​កាដូ​ធំ​មួយ​ដល់​ប្រជាជន​យើង ព្រមទាំង​ប្រជាជន​ឯទៀតៗ​នៃ​ពិភពលោក​ដែល​ចង់បាន​សន្តិភាព ។ ការពិភាក្សាគ្នា​នាពេល​ព្រឹក​បានបញ្ចប់​មុនពេល​ថ្ងៃត្រង់​បន្តិច ដោយ​លោក​គីម ជុង​អ៊ុន ចូលទៅ​កូរ៉េខាងជើង​វិញ​តាម​រថយន្ត​លី​ម៉ូ​ហ្ស៊ី​ន​មួយ​អមដោយ​អង្គរក្ស​ជាច្រើន​នាក់​រត់តាម​រថយន្ត ។ លោក​គីម នឹងត្រូវ​មកកាន់​ដែនដី​កូរ៉េ​​ខាងត្បូង​វិញ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជាច្រើន ក្នុងនោះ​មាន​ការដើរ​កម្សាន្ត​មិត្តភាព​ជាមួយ​លោក MOON ។ មេដឹកនាំ​ទាំង​២​ដាំ​ដើមឈើ​មួយ​ដើម​ដែល​កំណត់​ពី​ការជួបគ្នា​ដំបូង​នេះ ។​ក្រោយ​កិច្ចប្រជុំ​នា​វេលា​រសៀល លោក MOON រៀបចំ​ពិធីជប់លៀង​មួយ​ជូន​លោក​គីម ។​

​តើ​កិច្ចប្រជុំ​នោះ​ប្រទេស​ទាំងពីរ​ទទួលបាន​ផ្លែផ្កា​អ្វីខ្លះ ?

​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ប្រាប់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន ថា លោក​នឹង​បិទ​ទីតាំង​ធ្វើតេស្ត​នុយក្លេអ៊ែរ​ដ៏​សំខាន់ នៅក្នុង​ខែឧសភា​ខាងមុខនេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Yoon Young-chan ប្រធាន​មន្ត្រី​ទំនាក់ទំនង​របស់លោក មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៨​នេះ​។​

​សរុប​អត្ថន័យ​សំខាន់ៗ​នៅក្នុង «​សេចក្តីថ្លែងការណ៍​រួម​កូរ៉េ​ទាំងពីរ​» ក្រោយ​ជំនួប​ផ្លូវការ​ជា​ប្រវត្តិសាស្ត្រ​រវាង លោក​គីម ជុង អ៊ុន និង​លោក មូ​ន ជែ​អុ​ី​ន​

-​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​បាន ប្រកាសថា ពួកគេ​នឹងធ្វើ​ការងារ​រួមគ្នា​ដើម្បី​សម្រេច​ឱ្យបាន​នូវ​ការលុបបំបាត់​អាវុធ នុយក្លេអ៊ែរ​ទាំងស្រុង​នៅលើ​ឧបទ្វីប​កូរ៉េ​។​

– ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ជេ​អុ​ី​ន និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ឯកភាព​បញ្ចប់​រាល់​សកម្មភាព​អរិភាព​រវាង​ប្រទេស​ទាំងពីរ ជា​ផ្នែក មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង បិទ​បញ្ចប់​ជា​ផ្លូវការ​នូវ​សង្គ្រាម​កូរ៉េ (១៩៥០-១៩៥៣) និង​ស្វែងរក​សន្ធិសញ្ញា​សន្តិភាព​អចិន្ត្រៃយ៍​សម្រាប់​ឧបទ្វីប​កូរ៉េ​។​

​លោក មូ​ន​ជេ​អុ​ី​ន និង​លោក គីម ជុង​អ៊ុន ក៏បាន​សន្យាថា នឹង​ជំរុញឱ្យមាន កិច្ចចរចា​ត្រីភាគី​ដោយមាន​ការចូលរួម​ពី​សហរដ្ឋអាមេរិក ឬក៏​កិច្ច ចរចា​ចតុ​ភាគី ដោយមាន​ការចូលរួម​ពី​ចិន ដើម្បី​ស្វែងរក ការបិទ​បញ្ចប់​ជម្លោះ និង​ជំនួស​បទ​ឈប់ បាញ់ ដោយ​សន្ធិសញ្ញា​សន្តិភាព​ជា​អចិន្ត្រៃយ៍ ឲ្យ​បាន​នៅក្នុង​ឆ្នាំ​២០១៨​នេះ​។​

– លោក មូ​ន ជេ​អុ​ី​ន ប្រធានាធិបតី​កូរ៉េ ខាងត្បូង ក៏បាន​យល់ព្រម​បំពេញ​ដំណើរ ទស្សនកិច្ច ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​ផង ដែរ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​លើក​ទី​២ ជាមួយ​លោក គីម ជុង​អ៊ុន ម្ដង ទៀត​។​

​សេចក្ដីថ្លែងការណ៍​បានបញ្ជាក់​ទៀតថា ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ថា នឹង ដំណើរការ​ការរៀបចំ​ពិធី​ជួប​គ្រួសារ កូរ៉េ នៅ​ថ្ងៃទី​១៥ ខែសីហា ខាងមុខនេះ នាឱកាស​ថ្ងៃ​រំដោះ​កូរ៉េ​ពី​នឹម​ត្រួតត្រា​របស់​ជប៉ុន (​ពី ឆ្នាំ​១៩១០-១៩៤៥)​។​

– កូរ៉េ​ទាំងពីរ​ព្រមព្រៀង​បង្កើត​ការិយាល័យ​ទំនាក់ទំនង​រួមមួយ នៅក្នុង​សួន ឧស្សាហកម្ម​រួមគ្នា​កែ​សុង (Kaesong) ដើម្បី​ធានា​ឱ្យបាន​នូវ​ការផ្លាស់ប្ដូរ​វិស័យ ឯកជន និង កិច្ចសហប្រតិបត្តិការ​ទៅវិញ ទៅមក​។​

– អនុវត្តន៍​ជំហាន​ជាក់ស្ដែង​លើ​ការប្រើប្រាស់​ផ្លូវដែក ដុង​ហេ (Donghae) និង គ្យឿ​ង​គុយ (Gyeongui) រួមទាំង​ផ្លូវ​ដទៃ ទៀត​ដោយ​ការតភ្ជាប់ និង​ធ្វើ​ទំនើបកម្ម​។​

– បញ្ឈប់​រាល់​សកម្មភាព​អរិភាព​ទាំង​នៅ​លើដី​សមុទ្រ និង​អាកាស​ប្រឆាំង​គ្នា​ទៅ វិញ​ទៅមក ក៏ដូចជា​ធ្វើការ​ងារ​រួមគ្នា​ផងដែរ​ប្រែក្លាយ តំបន់​ព្រំដែន​គ្មាន​យោធា​រវាង ប្រទេស​ទាំងពីរ (DMZ) ក្លាយទៅជា​តំបន់ សន្តិភាព​។​

– ធ្វើឱ្យ​ភាគ​ខាងលិច នៃ​តំបន់​កំណត់​ខ្សែបន្ទាត់​ដែនសមុទ្រ​ខាងជើង (western of Northern Limit Line) ក្លាយជា​សមុទ្រ​នៃ​សន្តិភាព​សំដៅ​ទប់ស្កាត់​រាល់​ឧប្បត្តិហេតុ​យោធា និង​ចាត់វិធានការ​ក្នុងពេល​បច្ចុប្បន្ន ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​សកម្ម​ភាព​នេសាទ​។​

– រៀបចំ​ជំនួប​យោធា​រវាង​ភាគី​ទាំងពីរ ឱ្យបាន​ទៀងទាត់ ក្នុងនោះ​រួមមាន​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ និង​ថ្នាក់​ឧត្ដមសេនីយ៍​នៅក្នុង​ខែឧសភា​។​

– អះអាង​ឡើងវិញ​ពី​ការមិន​រំលោភ បំពាន​លើ​កិច្ចព្រមព្រៀង និង​ធ្វើ​ការងារ​រួមគ្នា​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត និង​ធ្វើ​ការងារ​រួមគ្នា​។​

– សម្រេច​ឱ្យបាន​នូវ​ការកាត់បន្ថយ​អាវុធ ឱ្យស្រប​ទៅតាម​ការកាត់បន្ថយ​ភាព​តានតឹង និង​កសាង​ទំនុកចិត្ត​គ្នា​។​

– ព្រមព្រៀង​ជំរុញឱ្យមាន​កិច្ចចរចា​ត្រីភាគី ដោយមាន​ការចូលរួម​ពី​សហរដ្ឋ​អា​មេ រិ​ក និង​កូរ៉េ​ទាំងពីរ ព្រមទាំង​កិច្ចចរចា​ពហុភាគី​ដោយមាន​ការចូលរួម​ពី​កូរ៉េ​ទាំងពីរ ចិន និង​សហរដ្ឋអាមេរិក ដើម្បី​ស្វែងរក​ការបិទ​បញ្ចប់​ជា​ផ្លូវការ​សង្គ្រាម​កូរ៉េ និង​ជំនួស​បទ​ឈប់​បាញ់​ទៅជា​សន្ធិសញ្ញា​សន្តិ​ភាពជា​អចិន្ត្រៃយ៍ ឲ្យ​បាន​នៅក្នុង​ឆ្នាំ​២០១៨​នេះ​តែម្តង​។​

– អះអាង​ឡើងវិញ​ពី​ការចែករំលែក​វត្ថុបំណង សម្រេច​ឱ្យបាន​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ នៅលើ​ឧបទ្វីប​កូរ៉េ​។​

​ដោយឡែក​ខាងក្រោម​នេះ​វិញ គឺជា​ការ​ព្រមព្រៀងគ្នារ​វាង​មេដឹកនាំ​កូរ៉េ​ទាំងពីរ (​ព្រមព្រៀង​ផ្ទាល់មាត់​) ដែល​ស្ថិតនៅ​ផ្នែក​មួយទៀត​នៃ​សេចក្តីថ្លែងការណ៍​រួម​៖

– បង្កើត​កិច្ច​ពិភាក្សាគ្នា​ជា​ទៀងទាត់ ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រជាជន​កូរ៉េ និង​ការពង្រឹង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក តាមរយៈ​ការ រៀបចំ​កិច្ចប្រជុំ ឬ​កិច្ចពិភាក្សា​តាម​ទូរស័ព្ទ ឱ្យបាន​ទៀងទាត់​។​

– បង្កើត​កិច្ចខិតខំ​ប្រឹងប្រែង​រួម​បន្ថែម ឆ្ពោះទៅរក​ការអភិវឌ្ឍ​នៃ​ទំនាក់ទំនង​អន្តរ​កូរ៉េ សន្តិភាព និង​វិបុលភាព​នៅលើ​ឧបទ្វីប កូរ៉េ និង​ការ​រួបរួមគ្នា​។​

​គួរ​បញ្ជាក់ដែរថា​ចិន រុស្ស៊ី បារាំង ជប៉ុន សុទ្ធតែ​នាំគ្នា​អបអរ សាទរ​យ៉ាងខ្លាំង ចំពោះ​ជំនួប​ដ៏​វិជ្ជមាន​រវាង​លោក ម៉ូ​ន ចៃ​អ៊ី​ន និង​លោក គីម ជុង​អ៊ុន​។ សហរដ្ឋអាមេរិក ក៏​មិន​លាក់បាំង​អំណរ​នេះដែរ ប៉ុន្តែ​ហាក់​មាន​គំនួ​ចនៃ​ភាព​ប្រុងប្រយ័ត្ន​បន្តិច​។ លោក ដូ​ណា​ល់ ត្រាំ បានចាត់ទុក​ជំនួប​រវាង​ប្រមុខ​ដឹកនាំ​កូរ៉េ​ទាំងពីរ​ថា​ជា​ជំនួប​ប្រវត្តិសាស្ត្រ និង​បាន​សម្តែង​អំណរគុណ​ចំពោះ​ជំនួយ​ដ៏​សក្តិ​សិទ្ធិ​របស់លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ក្នុង​សំណុំរឿង​កូរ៉េ​នេះ តាម​សារ​ទ្វី​ត​ទ័​រ​។​

"​សង្គ្រាម​នៅ​កូរ៉េ​នឹងត្រូវ​បញ្ចប់ ! អាមេរិក​និង​ពលរដ្ឋ មាន​មោទនភាព​ណាស់ ចំពោះ​អ្វីដែល​កំពុង​កើតឡើង​នៅក្នុង​ឧបទ្វីប​កូរ៉េ នា​ថ្ងៃ​សុក្រ​នេះ !” នេះ​ជា​សារ​ដែល​លោក​ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​ក្នុង​ប្រព័ន្ធ​សង្គម​ដោយ​បន្ថែម​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន​ទៀតថា "​បន្ទាប់ពី ឆ្លងកាត់​ភាព​តានតឹង​នៃ​ការសាកល្បង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ស្ទើរ​ពេញ​មួយឆ្នាំ កូរ៉េខាងជើង​និង​ខាងត្បូង​មាន​ជំនួប​ជា​ប្រវត្តិសាស្ត្រ ! មាន​សញ្ញា​វិជ្ជមាន​ច្រើន ប៉ុន្តែ​មាន​ពេលវេលា​ជា​អ្នក​កាត់សេចក្តី ! ទង្វើ​នាពេលខាងមុខ​ជា​បញ្ជាក់​អំពី​ធាតុពិត​នៃ​ការ​ប្តូរផ្លាស់ !”​។

​ចិន សម្ព័ន្ធមិត្ត​តែ​គត់​របស់​ព្យុងយ៉ាង ដែល​ធ្លាប់​ត្រូវបាន​គេ​គិតថា​បាត់បង់​ឥទ្ធិពល​ក្នុងការ​បង្ខិត​កូរ៉េ​ទាំងពីរ​ចូល​ជិតគ្នា មិនត្រូវ​បាន​លោក​ដូ​ណា​ល់​ត្រាំ​មើលរំលង​ទេ ! ជាមួយនឹង​សារ​សាទរ​លទ្ធផល​នៃ​ជំនួប​អន្តរ​កូរ៉េ លោក ដូ​ណា​ល់ ត្រាំ ក៏បាន​បង្ហោះ​សារ​សម្តែង​ការ​អរគុណ​ចំពោះ​លោក​ប្រធានាធិបតី​ចិន ស៊ីន ជីន​ពីង ថា​បាន​ដើរតួនាទី​ដ៏​មានតម្លៃ ក្នុង​សំណុំរឿង​កូរ៉េ​។ បើ​គ្មាន​ចិន ដំណើរ​ការចរចា​រំសាយ​នុយក្លេអ៊ែរ​ជាមួយ​ព្យុងយ៉ាង​នឹង​អូសបន្លាយ ហើយ​លំបាក​ខ្លាំង​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...