• Flexa
  • Default ខាងលើក្រោមមេនុយ

ទីប្រឹក្សា​លោក ត្រាំ​៖ សហរដ្ឋអាមេរិក​នឹង​រួម​ដៃ​ជាមួយ​ប្រទេស​ជប៉ុន ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ប្រទេស​ចិន​

10 ខែ កន្លងទៅ ណូ​រ៉ា

(​តូ​ក្យ​)៖ ទីប្រឹក្សា​សន្តិសុខ​របស់​ប្រធានាធិបតី​អាមេរិក​ថ្មី លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា​ជំនួប​រវាង​លោក ត្រាំ និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយនេះ​ក្នុង​ទីក្រុង​ញូយ៉ក គឺអាច​ជាការ​ចាប់ផ្ដើម​មួយ​នៃ​ការពិភាក្សាគ្នា សំដៅ​ទទួលបាន​ការគាំទ្រ​ពី​ទីក្រុង​តូ​ក្យូ ដើម្បី​ទប់ទល់​នឹង​ការ កើនឡើង នៃ​ឥទ្ធិពល​ចិន​នៅក្នុង​តំបន់​អាស៊ី​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Reuters នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

ថ្លែងប្រាប់​សារព័ត៌មាន Reuters ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ទីប្រឹក្សា​សន្តិសុខ​របស់លោក ដូ​ណា​ល់ ត្រាំ បានឱ្យដឹងថា «​លោក ត្រាំ មានបំណង​ចង់ឱ្យ​ជប៉ុន​ដើរ តួនាទី​កាន់តែ​សកម្ម​នៅក្នុង​តំបន់​អាស៊ី ហើយ លោក ស៊ីន​ហ្សូ អា​បេ គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​សក្តិសម​ទទួលយក​ភាពជា​មេដឹកនាំ​ក្នុង​សម្ព័ន្ធ​នេះ​។ លើសពីនេះ ទៅទៀត​លោក ត្រាំ នឹង​ផ្ញើ​សារ​មួយ​ដល់​ប្រទេស​ចិន រួមទាំង ជប៉ុន កូរ៉េខាងត្បូង និង​បណ្ដា​ប្រទេស​ដ៏ទៃទៀត​ថា អាមេរិក​មានបំណង​បន្ត​រួមរស់​នៅក្នុង​តំបន់ អាស៊ី​តាំងពី​យូរណាស់​មកហើយ​»​។​

គួររំលឹកថា ការជាប់ឆ្នោត​របស់លោក ត្រាំ បានធ្វើឱ្យ​ជប៉ុន និង​កូរ៉េខាងត្បូង​មានការ​ព្រួយបារម្ភ​មិនតិច​នោះទេ ដោយ​ខ្លាចក្រែង​សហរដ្ឋអាមេរិក​ប្ដូរ​គោលនយោបាយ ជាក់ស្ដែង​នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​លោក ត្រាំ ធា្ល​ប់​បាន​និយាយថា ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​តូ​ក្យូ ត្រូវតែ​ចំណាយ​ប្រាក់​ពាក់កណ្ដាល​បើ​ចង់ឱ្យ កងទ័ព​អាមេរិក​ឈរជើង​នៅក្នុង​ប្រទេស​របស់​ពួកគេ ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង ពី​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​៕​Freshnews

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2