• Flexa

វិធី​អន្ទង​ព្រលឹង ឬ​វិញ្ញាណ​ខ្មោច​ដើម្បី​បាន​ជជែក​តទល់​ជាមួយ​ព្រលឹង​អ្នក​ដែល​បាន​ស្លាប់ទៅ​តាមបែប​វិទ្យាសាស្ត្រ​

4 ខែ កន្លងទៅ សូ រា

លោក​ដុក​ទ័​រ ប៉ៃ​លី​យ៍ ជីន​ស្បឺត ជា​អ្នកវិទ្យាសាស្ដ្រ និង​ជា​អ្នកជំនាញ​ផ្នែក​វិភាគ​ថាមពល​នៅ​សហរដ្ឋអាមេរិក ដើម្បី​ធ្វើជា​សាស្ដ្រាចារ្យ​ពិសេស​បង្រៀន​នៅក្នុង​មហាវិទ្យាល័យ​ល្បីឈ្មោះ​២​កន្លែង​។ បច្ចុប្បន្ននេះ​មាន​មនុស្ស​ជាច្រើន​នាក់​ពេញនិយម​គាំទ្រ​ក្នុង​វិធី​ទំនាក់ទំនង​ជាមួយ​វិញ្ញាណ​បុព្វបុរស​ដែល​ចែក​ឋាន​ទៅដោយ​មិន​ឆ្លងកាត់​អ្នក​ស្នង​រូប​។ វិធី​នេះ​អាចជួយ​សាច់ញាតិ​បាន​ជួប​ជជែក​តទល់​គ្នា​ជាមួយ​ព្រលឹង​អ្នក​ដែល​ស្លាប់ទៅ​។​

ការសាកល្បង​វិធី​ដែល​ទើបនឹង​ស្រាវជ្រាវ​រកឃើញ​ថ្មីៗ​នេះ គេ​បាន​ប្រើប្រាស់​អ្នកស្ម័គ្រចិត្ត​ចំនួន​១០​នាក់​ឲ្យ​សាកល្បង​ទំនាក់ទំនង​ជាមួយ​វិញ្ញាណ​ខ្មោច​ទទួលបាន​ជោគជ័យ​រហូតដល់​ទៅ​៧​នាក់​ឯណោះ​។ បើ​យោងតាម​ទិន្នន័យ​បានបង្ហាញ​ឲ្យ​ឃើញថា បុគ្គល​ធម្មតា​មិនចាំបាច់​ជា​មនុស្ស​ដែលមាន​ថាមពល​ចិត្ត​ខ្ពស់ ធ្លាប់មាន​បទពិសោធន៍​នៅក្នុង​រឿង​ស្នង​រូបនោះ​ក៏​អាច​ទំនាក់ទំនង​ជាមួយ​វិញ្ញាណ​បាន​ដោយ​ត្រង់ៗ​ដូចគ្នា​។ ដុក​ទ័​រ ប៉ៃ​លី​យ៍ ពោលថា "​គោលការណ៍​សំខាន់បំផុត​ត្រូវ​យល់​ពី​ពិភពលោក​នៃ​វិញ្ញាណ​ឲ្យ​បានច្បាស់លាស់​ដូចគ្នា​ទៅនឹង​យើង​ស្គា​ល់ពី​ដំណើរ​ទៅក្នុង​អនាគត​របស់​ខ្លួនឯង​។ ពិតមែន​ថា​កែវភ្នែក​របស់​មនុស្ស​យើង​មិនអាច​ចាប់បាន​ដួងវិញ្ញាណ​ឲ្យ​បានច្បាស់លាស់​ក្ដី តែ​ដួងវិញ្ញាណ​វា​ជា​សារធាតុ និង​ថាមពល​អរូប​មួយបែប​ដែល​ត្រូវ​ដំណើរ​ទៅតាម​ច្បាប់​របស់​ហ្វី​ស៊ិ​ក​។ មួយវិញទៀត អ្នក​ដែល​ចាប់អារម្មណ៍​រឿងនេះ​គួរតែ​ស្វែងយល់​ពី​ដួងវិញ្ញាណ​នីមួយៗ ក្នុងនោះ​មាន​ទាំង​ដួងវិញ្ញាណ​ល្អ​មាន​ទាំង​អាក្រក់ ដូចជា​ជីវិត​របស់​មនុស្ស​យើង​ដែរ​។ វិញ្ញាណ​ខ្លះ​មាន​គុណធម៌​ខ្ពស់ ចេះ​ជួយ​មនុស្ស​ដែល​ជួប​ទុក្ខលំបាក ទន្ទឹមគ្នា​នោះដែរ មាន​វិញ្ញាណ​កាច​សាហាវឃោរឃៅ​ផងដែរ​។​

នៅឯ​ប្រទេស​អាល្លឺម៉ង់ លោក​ដុក​ទ័​រ ប៉ៃ​លី​យ៍ មាន​តួនាទី​ជា​អ្នកជំនួយការ​វិទ្យាស្ថាន​ពិសោធន៍​ចម្លែក​លើសពី​ធម្មជាតិ​។ ក្រោយមក​លោក​បាន​បង្កើត​គ្រោងការ​ពិសេស​មួយ​ហៅថា​”​វិធី​ទំនាក់ទំនង​ជាមួយ​ដួងវិញ្ញាណ​”​។ បេះដូង​សំខាន់​នៃ​រូបមន្ដ​នេះ យើង​ដៅ​ឆ្ពោះ​ឲ្យ​អ្នកសិក្សា​បាន​យល់ដឹង​ចូលកាន់​តែ​កៀក​ជាមួយនឹង​ពិភពលោក​។ ពិសេស​ចូល​ឲ្យ​កៀក​ទ្វារ​នៃ​ពិភព​នៃ​ពេលវេលា​ដែលមាន​ឳ​កាស​បើ​បាន​គ្រប់ពេលវេលា​នោះ​។​អ្វីដែល​គួរ​ប្រុងប្រយ័ត្ន​ទុក​នោះ ដួងវិញ្ញាណ​ដែលមាន​គំនុំ​ចងអាឃាត​ភាគច្រើន​មាន​ថាមពល​ខ្ពស់​។ ប្រសិនបើ​ដួងវិញ្ញាណ​នេះ​របូត​ចេញពី​ទ្វារ​ពិភពលោក​នៃ​ពេលវេលា​(​ទ្វារ​នរក​) ហើយ​អ្នកប្រតិបត្តិ​យល់ដឹង​មិន​គ្រប់គ្រាន់​នោះ ដួងវិញ្ញាណ​អាក្រក់​នោះ​មិន​ត្រឹមតែ​បង្កបញ្ហា​ដល់​អ្នកដទៃ​នោះទេ សូម្បី​អ្នកប្រតិបត្តិ​វិធី​ក៏​ជួបនឹង​ភ័យ​វិបត្តិ​បាន​ដូចគ្នា​។​

ដូច្នេះ​មុននឹង​អន្ទង​វិញ្ញាណ​ណាមួយ​មកជួប​នោះ ត្រូវ​ដឹង​ពី​សកម្មភាព​មុនពេល​គេ​ស្លាប់​ថា មនុស្ស​នោះ​ល្អ ឬ​អាក្រក់​បែបណាខ្លះ ប្រសិនបើ​មាន​ចំណុច​ប្រឈម​ច្រើនពេក គួរ​ផ្អាក​វិធី​តែម្ដង​។ ដំណាក់កាល​ដំបូង​ក្នុង​ពិធី​កម្ម​អន្ទង​វិញ្ញាណ​មកជួប​នេះ គេ​ត្រូវ​ជ្រើសរើស​ទីកន្លែង​ដែល​សមរម្យ ដូចជា​បន្ទប់​ដែល​គ្មានអ្វី​មក​រំខាន ស្អាតបាត របស់របរ​រៀបចំ​ទុកដាក់​មាន​របៀប​បរិយាកាស​ចេញចូល​ល្អ និង​មាន​ពន្លឺ​ព្រាលៗ​មិន​ច្បាស់​ពេក​។ ប្រការ​ដែល​សំខាន់​អ្នកធ្វើ​ពិធី​ត្រូវ​ជឿជាក់​លើ​ខ្លួនឯង មិនមែនជា​មនុស្ស​ខ្លាច​ខ្មោច​។​

ចំណុច​ដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺជា​បុគ្គល​មាន​ថាមពល​ចិត​រឹងមាំ ឬ​របៀប​ចូល​ជា​សម្មាធិ​ជាមុនសិន​ព្រោះថា ពេលធ្វើ​ពិធី​ត្រូវ​សង្រួមចិត្ត​ឲ្យ​បាន​។ ក្រោយពី​រៀបចំ​កន្លែង​រួចរាល់​ហើយ ត្រូវ​ប្រើ​ដី ស គូស​ជា​រង្វង់​មូល​ល្មម​អាច​ចូលទៅ​អង្គុយ​ក្នុង​នោះបាន​។ ប្រសិនបើ​ពុំមាន​ដី ស ទេនោះ អាច​ប្រើ​អំបិល​រោយ​ជំនួស​បាន​។ រួចហើយ​ដាក់​ដុំ​មូល​តូច​មួយ​នៅ​ចំ​កណ្ដាល​រង្វង់​មូល បន្ទាប់មក​ប្រើ​ខ្សែ ក​ដែលមាន​បន្ដោង​កាក់​មូល​រួម​ជាមួយគ្នា​។ ដំណាក់កាល​បន្ដទៀត​ចូលទៅ​អង្គុយ​សមាធិ​នៅ​ចំ​កណ្ដាល​រង្វង់​នោះ ដោយ​ធ្វើ​អារម្មណ៍​ឲ្យ​សប្បាយៗ​។ បំភ្លេចចោល​នូវ​អ្វីៗ​ដែលមាន​សេសសល់​ក្នុង​ខួរក្បាល ផ្ដោតអារម្មណ៍​មករក​ពិធី​តែ​ម្យ៉ាង​គត់​។​

បិទ​ភ្នែក​យឺតៗ​សន្សឹមៗ ក្នុង​សភាព​ចិត្ត​ទំនេរ​ស្អាត​ចាប់ផ្ដើម​រាប់​ថយ​ក្រោយពី​១០​ដល់​០ ធ្វើ​ឲ្យ​បាន​ច្រើនដង​។ ទន្ទឹម​នោះដែរ ព្យាយាម​បង្កើត​អារម្មណ៍​ហាក់ដូចជា​មានទឹក​ក្ដៅ​ឧ​ណ្ឌៗ ខ្យល់​ក្ដៅ​ឧណ្ហៗ​ហូរ​ចូលមកក្នុង​រាងកាយ​តាម​មេជើង​ទាំងសងខាង​។ ព្យាយាម​បណ្ដេញ​កម្ដៅ​នោះ​ឲ្យ​សព្វ​រាងកាយ​ចាប់​រក​ពី​ជើង​ទៅកាន់​ដើម​.​ក រួចហើយ​ត្រលប់មក​កាន់ជើង​ម្ដងទៀត​។ គួរ​បណ្ដោយ​ឲ្យ​ចរន្ដ​កម្ដៅ​នោះ​រត់​ដោយ​ស្វ័យប្រវត្តិ បន្ទាប់មក​នឹងមាន​វត្ថុ​មួយ​ចាប់ផ្ដើម​ត​ខ្លួន​ឡើង​យឺត​នៅ​ខាងក្នុង​។ វា​ជា​ចំណុច​ពណ៌​ផ្ទៃមេឃ​ជា​ដុំ​មូល​ស្ថិតនៅក្នុង​ពោះ​របស់​យើង​។ ភាសាបរទេស​គេ​ហៅថា ព្លូ​អ៊ី​ណឺ​រ៍​ជី​ដៅ​ដល់​ថាមពល​ពណ៌​ផ្ទៃមេឃ​។ ឈានដល់​ដំណាក់កាល​នេះ​អ្នកធ្វើ​ពិធី​អាច​កំណត់​ចិត្ត​អញ្ជើញ​ដួងវិញ្ញាណ​ឲ្យ​ប្រាកដ​ខ្លួន​ឡើង​បាន​។​

យើង​ប្រើពាក្យ​ធម្មតា​ថា​អញ្ជើញ​ចូល​(come on) ពោល​ដោយ​យឺតៗ ទន់ភ្លន់​ជាច្រើន​ដង ព្រមទាំង​បណ្ដោយ​អារម្មណ៍​ចាប់យក​អ្វីដែល​កំពុងតែ​កើតមាន​នៅ​ជុំវិញ​កាយ​។ ការ​ប្រាកដ​ខ្លួន​របស់​ដួងវិញ្ញាណ​ផ្ដើមឡើង​ដោយ​ព្រាលៗ​ជាមុន ដូចជា​ស្រមោល​ងងឹត ឬក៏​សីតុណ្ហភាព​ក្នុង​បន្ទប់​ផ្ដើម​ត្រជាក់​ស្រេ​ប​មួយ​រំពេច​។ ឬក៏​អាច​ដុំ​មូល​នៅក្នុង​រង្វង់ ផ្ដើម​មាន​សភាព​កម្រើក ។ ក្រោយពេល​មាន​អារម្មណ៍​ថា ដួងវិញ្ញាណ​ចូលមកក្នុង​រង្វង់​ហើយ​នោះ ត្រូវបង្កើត​សំណួរ​ទៅវិញ​ឲ្យ​ឆ្លើយថា​មែន ឬ​មិនមែន តាមរយៈ​ឲ្យ​បង្ហាញថា បើ​មែន​ឲ្យ​ដុំ​មូល​នោះ​រមៀល​ទៅ​ស្ដាំ តែបើ​មិនមែន​ឲ្យ​រមៀល​ទៅ​ឆ្វេង​។​

ក្រោយពី​អស់​សំណួរ​ហើយ ត្រូវ​ឈានចូល​ពិធី​អញ្ជើញ​ត្រលប់​ទៅវិញ ដោយ​អ្នកធ្វើ​ពិធី​កំណត់​ចិត្ត​ទៅកាន់​ថាមពល​ពណ៌​ផ្ទៃមេឃ​ដែល​ស្ថិតនៅក្នុង​ពោះ​។ ដកដង្ហើម​ឲ្យ​វែង​២-៣​ដង រួចហើយ​ក្រោក​ដើរ​ជុំវិញ​ផ្នែក​ខាងក្នុង​រង្វង់​មូល ព្រមទាំង​តាំងចិត្ត​ថា "​សុំ​អញ្ជើញ​លោកអ្នក​ត្រលប់​ទៅវិញ នាពេលខាងមុខ​យើង​នឹងធ្វើ​បុណ្យ​បញ្ជូន​កុសល​ទៅ​ឲ្យ​”​។ នេះ​ជា​ដំណាក់កាល​សំខាន់បំផុត អ្នកធ្វើ​ពិធី​ត្រូវ​ប្រើ​អារម្មណ៍​ចាប់​ឲ្យ​ប្រាកដ​នៅក្នុង​ចិត្ត​ហៅ​មើល បើ​ឃើញថា​នៅ ត្រូវ​ក្រោក​ដើរ​ជុំវិញ​រង្វង់​មូល​សារជាថ្មី​ម្ដងទៀត​។ រយៈពេល​នោះ ហាម​ដើរចេញ​ក្រៅ​រង្វង់​ជាដាច់ខាត រង់ចាំ​រហូតដល់​វិញ្ញាណ​ចេញទៅ​បាត់ តែ​ប្រសិនបើ​ចេញមក​មុន​វិញ្ញាណ នោះ​អ្នកធ្វើ​ពិធី​នឹងត្រូវ​វិញ្ញាណ​ស្ថិត​ចូល​ភ្លាមៗ ឬ​អាច​កើតហេតុ​ការ​អាក្រក់​ណាមួយ​កើតឡើង​។ ដុក​ទ័​រ ប៉ៃ​លី​យ៍ ពោល​ក្រើនរំលឹក​បន្ថែមទៀតថា​”​អ្នក​ដែល​ឃើញ និង​ចេះ​ធ្វើ​ពិធី​លើកដំបូង​គួរ​មាន​អ្នកជំនាញ​ឬ​អ្នក​ធ្លាប់​ធ្វើបាន​ជោគជ័យ​មក​ចាំ​ផ្ដល់​ការណែនាំ ទើប​មាន​សុវត្ថិភាព​បំផុត​៕​សម្បត្តិ​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី