• Default ខាងលើក្រោមមេនុយ

តើ​អ្នកដឹង​ទេ​ហេតុអ្វី​បានជា​អ្នក​កាន់សាសនា​អ៊ីស្លាម មិន​បរិភោគ​សាច់​ឆ្កែ​និង សាច់ជ្រូក ?

2 ខែ កន្លងទៅ តាឥន្ទ្រី

មនុស្ស​យើង​នៅលើ​ពិភពលោក​នេះ ថ្វីត្បិតតែ​មានការ​ប្រកាន់​នូវ​ជំនឿ​សាសនា​ផ្សេងៗ​គ្នាច្រើន​ក៏ពិតមែន ប៉ុន្តែ​គ្រប់​សាសនា​ពុំដែល​ព្រានប្រដៅ​មនុស្ស​ឲ្យ​ប្រព្រឹត្តិ​អាក្រក់​ឫ ប្រព្រឹត្តិ​អំពើ​បាប​នោះទេ ។ ផ្ទុយទៅវិញ​មានតែ មនុស្ស​ឫ ក្រុម​អាចារ្យ​ដែល​ប្រកាន់​នូវ​កាយវិការ​ផ្សេងៗ ដែល​នាំ​មនុស្ស​ប្រព្រឹត្តិ​ខុសឆ្គង ហើយ​មានការ​បកស្រាយ​តាមចិត្ត​ឫ ទស្សន​:​ខ្លួនឯង​ដែល​នាំ​ឲ្យ​សង្គមមនុស្ស​វឹកវរ ។

​ដូចជា​កន្លងមក មានការ​ភ្ញាក់ផ្អើល​ពេញ​ពិភពលោក​ដោយ សារ​តែម​នុស្ស​មួយក្រុម​នៅ​ម​ជ្ឈិ​បូព៌ា ដែល​គេ​ហៅថា ISIS ស្អី​នោះ នាំគ្នា​គិតថា​សម្លាប់​មនុស្ស ណា​ដែល​ប្រឆាំង​ព្រះ​បាន​បុណ្យ​ឫ ធ្វើអត្តឃាត​ដើម្បី​គេ​យល់ថា​ដើម្បី​ព្រះ​គឺ​បាន​ឡើងឋានសួគ៌ ។

​ដោយឡែក​នៅ​ស្រុក​ខ្មែរ​យើង​ក៏​លេចឮ​ពាក្យ​ជាច្រើន​តៗ​គ្នា​យូរ​ឆ្នាំ​មកហើយ ដោយ​នាំគ្នា​និយាយថា សម្លាប់សត្វ​បាន​បុណ្យ ឫ​និយាយថា​អ្នក​កាន់សាសនា​អ៊ីស្លាម មិន​ហូប​សាច់​ឆ្កែ ឫ​សាច់ជ្រូក​ដោយសារ​ពួកគេ​បាន​ចោទប្រកាន់ថា​ឪ​ឆ្កែ​ម៉ែ​ជ្រូក​របស់​ពួកគេ​។​

​ដើម្បី​បំភ្លឺ​ប​ញ្ហ​នេះ លោក ហា​កឹម តា​ឡឹម សុស នៃ​ព្រះវិហារ​កូ​ឡា​ឡោម​ជ្រោយចង្វារ​ក្រៅ​បាន ពន្យល់ថា អ្នក​កាន់សាសនា​អ៊ីស្លាម មិន​បរិភោគ​សាច់ជ្រូក និង​សាច់​ឆ្កែ នោះ​គឺ​ដោយសារ​មានប​ញ្ញ​តិ របស់​ព្រះ​អាឡោះ ជា​ម្ចាស់​ថា​កុំ​ឲ្យ​កូនចៅ​របស់​ព្រះអង្គ​មិន​ឲ្យ​បរិភោគ​សាច់សត្វ​ទាំងនោះ​ឲ្យ​សោះ ព្រោះ​ជាស​ត្វ​ដែលមាន​លក្ខណ​:​ស្មោគគ្រោក​ជាង​បណ្តា​សត្វ​ដ៏ទៃទៀត​ដោយសារ​ពួកវា​ស៊ី លាមក​មនុស្ស​ជា​អាហារ គួរ​ផ្សំ​ចំណី​ស្មោគគ្រោក​ដទៃទៀត​ដែល​វា​អាច​ស៊ី​បាន ។ តាម​រឿង​ទិទាន​មាន​បី​លើក​ខុសៗ​គ្នា​ដែល​រឿងនិទាន​ទី​១ គឺ​ខណ​:​ពេល​មានទឹក​ជំនាន់​ធំ សត្វ​ទាំងឡាយ​បាន​ស្លាប់​អស់​ព្រោះ​ខ្វះ​ចំណី នៅសល់តែ​ឆ្កែ និង​ជ្រូករ​ស់បាន​ដោយសារ​វា​ស៊ី​លាមក​មនុស្ស​។ តែ​ពេល មនុស្ស​ខ្វះ​ចំណី ពួក​មនុស្ស​ភាគច្រើន​ក៏​ល្មើស​បណ្តាំ​ព្រះ​ក៏​បរិភោគ​សាច់ជ្រូក​និង ឆ្កែ លើកលែង​តែមួយ​គ្រួសារ​ឈ្មោះ​ណូ​អេ គោរព​បណ្តាំ​ព្រះ​មិន​ហូប​សត្វ​ទាំងពីរ​នេះ ។ លុះ​ពេល​អ្នក​ល្មើស​បណ្តាំ​ព្រះ មិន​ហូប​សត្វ​ទាំងពីរ​នេះ​ក៏​ឈឺ​ស្លាប់​ស្ទើរ​អស់​។ ចាប់ពី​មនុស្ស​មក​ពួកគេ​រាងចាល​គោរព​បណ្តាំ​ព្រះ ។

​មានរឿង​ទី​២ ទៀត​គឺ​សម័យ​សង្គ្រាម​ធំ​មួយ​កងទ័ព​អ៊ីស្លាម ឈ្នះ​សមរភូមិ​មួយ​ក៏​នាំគ្នា​ជប់លៀង​ហូប​សាច់​ឆ្កែ និង​ជ្រូក ក្រោយមក​កងទ័ព​ទាំងអស់​ខ្លះ ឈឺ​អាសន្នរោគ​ស្លាប់​គរ​ជើង​ហើយ​ចាញ់​សង្គ្រាម ស្តេច​ជំនាន់​នោះ​ក៏​ដាក់​បំរាម​កុំ​ឲ្យ​អ៊ីស្លាម​ទាំងអស់​បរិភោគ​សត្វ​នេះ​ព្រោះ​ស្មោគគ្រោក ។

​ហើយ​មានរឿង​ទិ​នា​នទី​៣ ទៀត​គឺ​កាលដើមឡើយ​មនុស្ស​២​នាក់ មិន​ដើរ​តាម​ព្រះ មិន​គោរព​ព្រះ​អាឡោះ​ទេ ហើយ​ប្រព្រឹត្តិ​អ្វីៗ​តាម​អំពើ​បាប ។ ពេល​អ្នក​ទាំងពីរ​ស្លាប់ទៅ​ម្នាក់​កើតជា​ជ្រូក និង​ម្នាក់ទៀត​កើត​ទៅជា​ឆ្កែ​។ ពេលនោះ​ព្រះ​អាឡោះ​ដឹងថា សត្វ​ទាំងពីរ​នេះ​មានកំណើត​ជាតិ​មុន​ជា​មនុស្ស​ព្រះ​ក៏​បំរាម​មិន​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា បរិភោគ​សាច់សត្វ​ទាំងពីរ​ប្រភេទ​នេះ​។​នេះ​ក៏​អាច​ជឿ​បានដែរ​ព្រោះ​សាសនាព្រះពុទ្ធ មនុស្ស​ដែល​ប្រព្រឹត្តិ​អំពើ​បាប​ក៏​កើតជា​សត្វ​ដែរ ។​

​ដូច្នោះ​ពាក្យ​និយាយ​តៗ​គ្នា​ថា អ៊ីស្លាម​បំរាម​មិន​ឲ្យ​បរិភោគ​សាច់​ឆ្កែ​និង ជ្រូក​ព្រោះ​ជា​ម៉ែឪ របស់គេ​នោះ​គឺជា​រឿង​មិន​ពិត​ទេ វា​គ្រាន់តែ​ជា​ពាក្យបន្តុះបង្អាប់​គ្នា​ប៉ុណ្ណោះ ។ ព្រោះ​បើតាម​សាសនាព្រះពុទ្ធ​គ្រប់​មនុស្ស​ទាំងអស់​មិន​ថា​សាសនា​ណា ឫ​សាសនា​ណា​ទេ កាលណា​ប្រព្រឹត្តិ​បាប​នោះ​ស្លាប់​ទៅនឹង​កើត​ក្នុង​អបាយភូមិ​កំណើត​ជា​នរក ប្រេត​ឫស​ត្វ​តិរច្ឆាន​ដូចៗ​គ្នា ៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2