• Default ខាងលើក្រោមមេនុយ

នៅ​ថ្ងៃទី​១៤ ខែធ្នូ យប់​នេះ​មាន​បាតុភូត​ព្រះ​ចន្ទ​អស្ចារ្យ​មួយ ដែល​កម្រ​នឹងឃើញ​

3 ខែ កន្លងទៅ នុម៉ា

​បាតុភូត​ព្រះ​ចន្ទ​ពេញ​បូរ​ណ៌​មី​បង្ហាញខ្លួន​នៅ​កៀក​នឹង​ភពផែនដី ដែល​ធ្វើ​ឲ្យ​មាន​រូបរាង​ធំ​ចម្លែក នឹង​កើតមាន​ម្តងទៀត នៅ​យប់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ ២០១៦​នេះ បន្ទាប់ពី​បា​តុ​ភូ​បែបនេះ​កើតមាន​រួច​ម្តង​ហើយ កាលពី​ខែ​មុន ។

​តាម​ប្រភពពី​អង្គការ​ណា​សា ព្រះ​ចន្ទ​ទំហំ​យក្ស​បានបង្ហាញ​ខ្លួន​រួច​ម្តង​ហើយ កាលពី​អំឡុង​ពាក់កណ្តាល​ខែវិច្ឆិការ កន្លងទៅ ប៉ុន្តែ​មុននឹង​ដំណាច់ឆ្នាំ ២០១៦​នេះ បាតុភូត​ព្រះ​ចន្ទ​ពេញ​បូរ​ណ៌​មី ដែលមាន​រូបរាង​ចម្លែក​ធំ​ប្លែក នឹង​លេចឡើង​ម្តងទៀត នៅវេលា​ម៉ោង ៧ និង ០៥​នាទី​យប់​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ​២០១៦​នេះ ហើយ​ប្រជាពលរដ្ឋ​នៅលើ​ពិភពលោក អាច​ទស្សនា​តាមរយ​:​កម្មវិធី Virtual Telescope Project ដែល​នឹង​ផ្សាយ​ផ្ទាល់​ពី​សម្រស់​ព្រះ​ចន្ទ​ធំ ចុងក្រោយបង្អស់​ប្រចាំឆ្នាំ ២០១៦ ។

​គួររំលឹកថា កាលពី​រាត្រី​ថ្ងៃទី​១៤ ខែវិច្ឆិការ ឆ្នាំ​២០១៦ ស្រប​នឹង​ព្រះ​រាជពិធី​បុណ្យសំពះព្រះខែ​អកអំបុក បាតុភូត ព្រះ​ចន្ទ​ពេញវង់ ដ៏​ធំ​បានបង្ហាញ​ខ្លួន​នៅ​កៀក​នឹង​ភពផែនដី ខណ​:​ដែល​បាតុភូត​បែបនេះ គឺ​រាប់សិប​ឆ្នាំ​ទើប​កើតមានឡើង​ម្តង ។

​តាម​ការបញ្ជាក់​ពី​អង្គការ​ណា​សា បាតុភូត​មួយ​នេះ​ធ្លាប់​កើតមាន​លើក​មុន​ម្តង​រួចមកហើយ កាលពី​ខែមករា​ឆ្នាំ​១៩៤៨ ហើយ​លើក​ទី​២ នៅ​ថ្ងៃទី​១៤ វិច្ឆិការ ឆ្នាំ​២០១៦ ហើយ​ប្រសិនបើ​ខកខាន​មិនបាន​ទស្សនា​ទេ គឺ​ត្រូវ​រង់ចាំ​រហូតដល់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០៣៤ ឯណោះ ៕​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2