• Flexa

ផ្អើល​នាំគ្នា​បន់ស្រន់ «​គល់ឈើ​មាន​សិល្ប៍​» ក្រោយ​ល្បី​មានគ្រួសារ​មួយ​គល់ឈើ​បញ្ចេញ​ឫទ្ធិ​ឲ្យ​ឈ្នះឆ្នោត​

1 ខែ កន្លងទៅ សម្បត្តិ

បន្ទាប់ពី​បានឃើញ នូវ​ម​ហិ​ទ្ធិ​រិ​ទ្ធ​ដែល «​គល់ឈើ​មាន​សិល្ប៍​»​នេះ​បាន​សម្ដែង​ជា​លើកទីមួយ ទៅអោយ​អ្នកភូមិ​ម្នាក់ បានឈ្នះ​ឆ្នោត​ឡូតូ (​ឬ​កន្ទុយលេខ​) មក បណ្ដាជន​ប្រមាណ​ជា ពី​៤ ០០០ ទៅ ៥ ០០០​នាក់ រួចមកហើយ បានធ្វើ​ដំណើរ​មក​ទីនេះ ដើម្បី​បន់ស្រន់ និង​សុំ​ម​ហិ​ទ្ធិ​រិ​ទ្ធ​ពី​«​គល់ឈើ​»​នេះ​។​

ប្រជាជន​ខ្មែរ រាប់សិប​នាក់ បាន​លើកគ្នា​ភ្លូកទឹកភ្លូកដី មក​ទទួល បារមី​ពី​«​គល់ឈើ​មាន​សិល្ប៍​» នៅក្នុង​ខេត្តពោធិសាត់ ដើម្បី​អាច​ព្យាបាល​ជំងឺ ឬ​បាន​កន្ទុយលេខ យកទៅ​លេង ឡូតូ​។ បណ្ដាជន​គ្រាន់តែ​យកដៃ​ទៅ​ត្រដុស​ទៅនឹង​គល់ឈើ ដែលមាន​ប្រវែង​ប្រមាណ​ជា ១៣​មែត្រ ដើម្បី​សុំអោយ​បារមី ដែល​អ្នក​ទាំងនោះ​ជឿថា មាននៅ​ជាមួយនឹង​គល់ឈើ ដើម្បីអោយ​ខ្លួន បានជា​សះស្បើយ​ពី​ជំងឺ​តម្កាត់​នានា និង​បានឈ្នះ​ឆ្នោត​ឡូតូ​។ អ្នកភូមិ​ម្នាក់​បានឈ្នះ​ឡូតូ រួចមកហើយ ដោយ​គ្រាន់តែ​គាត់​បាន​យកដៃ​ទៅ​ប៉ះ «​គល់ឈើ​មាន​សិល្ប៍​» នេះ តែ​បន្តិច​ប៉ុណ្ណោះ​។ តែ​ទោះជា​យ៉ាងណា ប្រធានភូមិ នៅ​ភូមិ​ព្រៃ​យាង​នោះ លោក​មិន​ជឿ​នឹង​ម​ហិ​ទ្ធិ​រិ​ទ្ធ​នេះ​ទេ​។​

«​គល់ឈើ​មាន​សិល្ប៍​» នេះ បាន​«​ផុសចេញ​ពី​ដី​»​មក មាន​សម្បុរ​សឹងតែ​ពណ៌​សក្បុស ត្រូវបាន​គ្រួសារ​មួយ​រកឃើញ នៅពេលដែល​ពួកគាត់​បាន​បាចទឹក​ចេញ ដើម្បី​ពង្រីង​ត្រពាំង​មួយ កាលពីដើម​ខែកក្កដា​នេះ​។ បន្ទាប់ពី​បានឃើញ នូវ ម​ហិ​ទ្ធិ​រិ​ទ្ធិ​ដែល «​គល់ឈើ​មាន​សិល្ប៍​»​នេះ​បាន​សម្ដែង​ជា​លើកទីមួយ ទៅអោយ​អ្នកភូមិ​ម្នាក់ បានឈ្នះ​ឆ្នោត​ឡូតូ (​ឬ​កន្ទុយ លេខ​) មក បណ្ដាជន​ផ្សេងទៀត គិត​មកទល់​ថ្ងៃនេះ​ប្រមាណ​ជា ពី​៤ ០០០ ទៅ​៥ ០០០​នាក់ បានធ្វើ​ដំណើរ​មក ភូមិ ព្រៃ​យាង ដើម្បី​បន់ស្រន់ និង​សុំ​ម​ហិ​ទ្ធិ​រិ​ទ្ធ​ពី​«​គល់ឈើ​»​នេះ​។ នេះ​ជាការ​និយាយប្រាប់ របស់លោក ហ៊ុន នៅ ជា​ប្រធានភូមិ នៅ​ទីនោះ​។ មាន​អ្នកខ្លះ​បាន​យក​តង្វាយ មក​សែនព្រេន​អោយ «​គល់ឈើ​»​នេះ មានដូចជា ក្បាលជ្រូក មាន់ស្ងោរ ជាដើម ដោយសារ​ពួកគាត់​គិតថា «​គល់ឈើ​» ប្រាកដ​ជាមាន​វេទមន្ដ ឲ្យ​ជួយ​អោយ​ពួកគាត់​បានសំរេច នូវ​អ្វីដែល​គាត់​បាន បន់ស្រន់​។​

លោក​ហ៊ុន នៅ បានបញ្ជាក់​បន្ថែមថា យ៉ាងហោចណាស់ មនុស្ស​ចំនួន​១០០​នាក់​ក្នុង​មួយថ្ងៃ បានមក​បន់ស្រន់ ហើយ អ្នកខ្លះ​បាន យក​ថ្ម​គុជ មក​ត្រដុស​លើ​ឈើ​នេះ ក្នុង​ក្ដី​សង្ឃឹមថា នឹង​ឈ្នះឆ្នោត​ឡូតូ និង​ជាសះស្បើយ​ពី​ជំងឺ​តម្កាត់​នានា​។ លោក ប្រធានភូមិ បាន​និយាយ​ក្នុងនាម​លោក ជា​អាជ្ញាធរ​ដែនដី​ថា លោក​មិនអាច​ហាមឃាត់ មនុស្ស​ទាំងនោះ​បានទេ ដោយ ទំនង​មើលទៅ វា​អាច​ប៉ះពាល់​ទៅដល់ សិទ្ធិសេរីភាព​របស់​ប្រជាជន ក្នុង​ជំនឿ​សាសនា​។​

លោក ពួក សាវុធ ប្រធាន​មន្ទីរ​សាសនា ប្រចាំខេត្ត​ពោធិសាត់​ធ្លាប់បាន​និយាយប្រាប់​កាសែត​ក្នុងស្រុក​មួយ​កន្លងមក​ថា «​ខ្ញុំ​បាន​សាកល្បង និយាយ​ទៅកាន់​ពួកគេ ថា​វា​គ្មាន​ម​ហិ​ទ្ធិ​រិ​ទ្ធ​អ្វី​ទេ តែ​ពួកគេ​នៅតែ​មិន​ជឿ​ខ្ញុំ​។ ពួកគេ​នៅតែ​ជឿ លើ​គល់ឈើ​នោះ ហើយ​ខ្ញុំ​មិនដឹងថា​ធ្វើ​ម៉េច​ទេ​។​»

កន្លងមក មានរឿង​ចំលែក​ផ្សេងទៀត​ជាច្រើន ដែល​បាន​បង្អើល​អោយ បណ្ដាជន​ខ្មែរ ផ្អើល​ភ្លូកទឹកភ្លូកដី ធ្វើដំណើរ​មក បែ​បន់​សុំ​សេចក្ដីសុខ មានដូចជា ក្បាលទូក​ផុស អណ្ដើក​ទេព ពស់​វេទមន្ត ព្រះ​គោ​ចាប់ជាតិ ...​។​ល​។​

នៅ​ប្រទេស​កម្ពុជា ជាពិសេស​នៅតាម​តំបន់​ស្រុក​ស្រែចំការ ប្រជាពលរដ្ឋ​ខ្មែរ​នៅមាន​ជំនឿ ស៊ុប​នៅឡើយ ទៅលើ​កំលាំង អ​រូ​បិ ដោយសារតែ​ប្រទេស​នេះ នៅមាន​ប្រជាជន​ជាច្រើន រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ និង​ប្រទេស​កម្ពុជា ធ្លាប់មាន ប្រវត្តិ​កាន់សាសនា​ព្រា​ហ្ម ដែលមាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​។ សាសនា​នេះ មាន​លំនាំ​ប្រហាក់ប្រហែល នឹង​សាសនា ដើម ដែល​ខ្មែរ​ម្ចាស់​ស្រុក​នៅ​បុរេប្រវត្តិ ធ្លាប់មាន និង​គោរព​រួចជាស្រេច​មកហើយ​ដែល​ជឿ​លើ​ព្រលឹង ឬ​លើ​ធម្មជាតិ​ដូច ថ្ម ព្រៃភ្នំ បឹង ព្រះ​ច័ន្ទ ព្រះអាទិត្យ ជាដើម​។​

តែ​មកដល់​សតវត្ស​ទី​២១​នេះ ការ​មាន​ជំនឿ​ស៊ប់​ខ្លាំងពេក ទៅលើ​កំលាំង​អ​រូ​បិ​បែបនេះ នឹង​អាចអោយ​អ្នក​ទាំងនោះ ក្លាយ ជា​មនុស្ស​ខ្វះ​ការពិចារណា ខ្វះ​ការតស៊ូ រស់នៅ​រងចាំ​ព្រេងវាសនា ហើយ​នៅ​បន្ត​មិន​យល់ និង​មិន​ព្រម​យល់​ពីអ្វី ដែល វិទ្យាសាស្ត្រ​នៃ​ជីវិត​ពិត ថា​នឹង​អាច​ផ្ដល់​គុណប្រយោជន៍ ដល់​ជីវិត​ខ្លួន​។ បញ្ហា​នេះ អ្នកទទួលខុសត្រូវ​ក្នុងការ​ផ្លាស់ប្ដូរ មិនមាន​នរណា​ផ្សេង ក្រៅពី​អ្នកដឹកនាំ​នោះឡើយ ព្រោះថា​សង្គមជាតិ​មួយ ដែលមាន​ប្រជាជន​រស់នៅ ខ្វះ​ការ ពិចារណា និង​ការតស៊ូ នឹង​អាចអោយ​សង្គមជាតិ​នោះ ខ្វះ​មូល​ដ្នា​ន​គ្រឹះ និង​ភាព​រឹងប៉ឹង ក្នុងការ​អភិវឌ្ឍន៍ ក៏ដូចជា នៅក្នុង​រាល់ ការប្រឈមមុខ​ផ្សេងៗ​ទៀត​៕monoroom​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី