• Default ខាងលើក្រោមមេនុយ

បុណ្យ​គ្រី​ស្ត​ស្មា​ស់មាន​អត្ថន័យ​យ៉ាងណា ?

5 ខែ កន្លងទៅ ណូ​រ៉ា

​ជា​រៀងរាល់ឆ្នាំ​ប្រជាជន​ដែលជា​គ្រី​ស្ត​សាសនិក​នៅ​ទូទាំង​ពិភពលោក​តែងតែ​ប្រារព្ធ​ពិធីបុណ្យ​គ្រី​ស្ត​ស្មាស់ ឫ​បុណ្យ​ណូអែល​នេះ​ឡើង​នៅ​ថ្ងៃទី​២៥ ខែធ្នូ ដែលជា​ថ្ងៃ​ប្រសូត្រ​របស់​ព្រះ​យេស៊ូ​គ្រី​ស្ត ។ តាម​ទំនៀម​ទំលាប់​គ្រី​ស្ត​សាសនិក​ប្រារព្ធ​ពិធី​នេះ​មិនមែន​តែមួយ​ថ្ងៃ​នោះទេ ពោលគឺ​គេ​រៀបចំ​ពិធី​នេះ​ពេញ​មួយ​រដូវរំហើយ​តែម្តង ដោយមាន​ការរៀបចំ​ជាដើម​គ្រី​ស្ត​ស្មាស់​តុបតែង​ផ្ទះសម្បែង​របស់​ពួកគេ​ដើរ​សួរសុខទុក្ខ​បងប្អូន ឫ​មិត្តភក្តិ និង​ប្តូរ​កាដូ​គ្នា​ជាដើម ។ នៅក្នុង​ពិធី​នេះដែរ ក៏មាន​ការបាញ់​កាំជ្រួច​ការសម្តែង​ការ​រាំ​កម្សាន្ត ការប្រគុំ​តន្ត្រី និង​ការរៀបចំ​ពិធីជប់លៀង ។

មុនពេល​ដែល​ថ្ងៃ​គ្រី​ស្ត​ស្មាស់ ចូល​មកដល់​ប្រជាជន​នាំគ្នា​រៀបចំ​បោសសម្អាត​ផ្ទះសម្បែង និង​សួនច្បារ​ដោយមាន​តុបតែង​ភ្លែ​ង​ពណ៌​នៅលើ​ដើម​គ្រី​ស្ត​ស្មាស់ ។ នៅក្នុង​ឳ​កាស​នេះដែរ គ្រួសារ​តែងតែ​រៀបចំ​ភោ​ជនី​អាហារ​ដ៏​ពិសេស និង​ភេសជ្ជ​:​គ្រប់មុខ សម្រាប់​ញាតិ​ផៅ ឫ​បងប្អូន និង​មិត្តភក្តិ របស់​ពួកគេ​ជាងនេះទៅទៀត​ក្មេងៗ តែងតែ​ទទួល​នូវ​វត្ថុ​អនុស្សាវរីយ៍​យ៉ាងច្រើន​ពី​ឪពុកម្តាយ​របស់គេ និង​បងប្អូន​ព្រមទាំង​លោកតា​សាន់​តា​ក្លូ​ស​ផងដែរ ដែលជា​តួអង្គ​សំខាន់​នៅ​ថ្ងៃបុណ្យ​គ្រី​ស្ត​ស្មាស់ ។ ដោយសារ​កត្តា​ទាំងអស់​នេះហើយ​ទើបបានជា​គ្រី​ស្ត​សាសនិក នៅលើ​ពិភពលោក ពិសេស​គឺ​គ្រួសារ​នៅ​បណ្តា​ប្រទេស​លោកខាងលិច​បាន​ចំណាយធនធាន​របស់ខ្លួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​លើ​កាដូ និង​ចំណីអាហារ​នៅក្នុង​រដូវ​កាល​នៃ បុណ្យ​គ្រី​ស្ត​ស្មាស់​នេះ ។​

​ប្រវត្តិ​បុណ្យ​គ្រី​ស្ត​ស្មាស់

​ពាក្យ​ថា​គ្រី​ស្ត​ស្មាស់​មានន័យថា​ការរៀបចំ​ពិធី​ដ៏​ពិសេស​មួយ​នៅឯ​ព្រះវិហារ ដើម្បី​រំលឹក​ដល់​ថ្ងៃ​ប្រសូត របស់​ព្រះ​យេស៊ូ​គ្រី​ស្ត ។ ជុំវិញ​ការចាប់​កំណើត​ឡើង​របស់​ព្រះ​យេស៊ូ​គ្រី​ស្ត​គឺ​ដើរតួ​សំខាន់​នៅ​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​គ្រី​ស្ត​ស្មាស់ ហើយ​គ្រួសារ​មួយចំនួន​បានរៀបចំ​ពិធី​នេះ​ពេញ​មួយ​រដូវ​កាល​គ្រី​ស្ត​ស្មាស់ តែម្តង ។ ទោះបីជា​យ៉ាងណាក៏ដោយ ក៏​ព្រះគម្ពីរ​មិនបាន​បញ្ជក់​ច្បាស់លាស់​ពីថ្ងៃ​ប្រសូត​ពិតប្រាកដ របស់​ព្រះ​យេស៊ូ​នោះឡើយ ហើយ​គេ​ក៏​មិនដឹង​ច្បាស់​ដែរ​ពី​ពេលដែល​ថ្ងៃទី​២៥ ធ្នូ មានការ​ពាក់ព័ន្ធ​នឹង​ការ​ប្រសូត​ឡើង​របស់​ព្រះ​យេស៊ូ​គ្រី​ស្ត ! នៅ​ដើម​សតវត្សរ៍​ទី​១ នៃ​គ​.​ស ការរៀបចំ​ពិធី​រំលឹក​ខួប​ព្រះ​យេស៊ូ​គ្រី​ស្ត​មិនមាន​អ្វី​ធំដុំ​នោះទេ ហើយ​គំនិត​នាំ​ឲ្យ​មានការ​រៀបចំ​ពិធី​នេះ​កើតឡើង​មុនគេ​នៅ​អ៊ឺរ៉ុប​ក្នុង​ដើម​ដើ​មជ្ឈិមសម័យ ។ នៅ​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៨០០ ពិធីបុណ្យ​គ្រី​ស្ត​ស្មាស់​លែងមាន​ការរៀបចំ​ទៀតហើយ ដោយសារ​គេ​យល់ឃើញថា មាន​លក្ខណ​:​មិន​សមជា​ប្រពៃណី​របស់​គ្រី​ស្ត​សាសនិក ។ តែ​ចាប់តាំងពី​ឆ្នាំ​១៨៤០ មក​ពិធីបុណ្យ​នេះ​ក្លាយជា​បុណ្យ​សកល​ទូរ​ទាំង​ពិភពលោក ពិសេស​នៅ​សហរដ្ឋអាមេរិក ។ ខាងក្រោយ​នេះ​គឺជា​ជំនឿ​ផ្សេងៗ​ដែល​ទាក់ទង​និង​ពិធីបុណ្យ​នេះ​។​

​ប្រផ្នូល​សំណាងល្អ​

១. អ្នក​ដែល​បានឮ​មាន់រងាវ​មុនគេ​នៅ​ថ្ងៃបុណ្យ​គ្រី​ស្ត​ស្មាស់​និង​ជួប​សំណាងល្អ

២.​និយាយ​ពាក្យ​ថា Merry Crist Mas​ទៅកាន់​នរណាម្នាក់​មុនពេល​អ្នក​ពាក់​ស្រោមជើង​និង ស្បែកជើង

៣.​កណ្តាស់​

៤.​ញុំ​អាហារ​ពេលព្រឹក​ក្រោម​ពន្លឺ​ភ្លើងទៀន​

៥.​ស្តាប់ឮ​ចង្រិត​យំ

៦.​ថើប​មនុស្ស​ចាស់​បំផុត​ក្នុងផ្ទះ​

៧.​ឲ្យ​កាក់​ទៅ​អ្នកសុំទាន​

៨.​កូរ​បង្អែម​សង់ខ្យារ​សម្រាប់​ថ្ងៃបុណ្យ​គ្រី​ស្ត​ស្មាស់

៩. បើកទ្វារ​មុនគេ​នៅ​ថ្ងៃបុណ្យ​គ្រី​ស្ត​ស្មាស់​

១០.​ទៀន​ដែល​ដុត​នៅ​ថ្ងៃ​គ្រី​ស្ត​ស្មា​ស់ត្រូវ​ទុក​វា​ចោល​មិន​ឲ្យ​ប៉ះពាល់​រហូតដល់​វា​រល​ត់​ដោយ​ខ្លួនឯង ទើប​អ្នក​ជួប​សំណាងល្អ​

១១. ក្មេង​ដែល​កើតមក​ចំ​ថ្ងៃបុណ្យ​គ្រី​ស្ត​ស្មាស់​នឹងមាន​សំណាង​ខ្ពស់ជាង​ក្មេង​ដទៃ​

១២. ញុំ​ា​ផ្លែ​ប៉ោម​មួយ​ផ្លែ នៅ​ថ្ងៃបុណ្យ​គ្រី​ស្ត​ស្មាស់ ដើម្បី​មាន​សុខភាព​ល្អ​ពេញ​មួយឆ្នាំ

១៣. ទ្វារ​ទៅកាន់​ឋានសួគ៌​នឹង​ចាប់​បើក​នៅ​ថ្ងៃ Christmas Eve (​ថ្ងៃទី​២៤ មុន​ថ្ងៃ​គ្រី​ស្ត​ស្មាស់ ) ។ ដូចនេះ​អ្នក​ដែល​ស្លាប់​ក្នុងអំឡុង​ពេលនោះ​នឹង​ឡើងទៅ​កាន់​ឋានសួគ៌​តែម្តង ៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2