• Default ខាងលើក្រោមមេនុយ

ពិតជា​មិនធម្មតា​មែន ! ប្រពន្ធ​១ ប្តី​៥ បណ្តាក់​វេន​គ្នា​ដូច​ខ្យង រស់នៅក្នុង​ផ្ទះ​តែមួយ​

3 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​សង្គម​គ្រួសារ​បច្ចុប្បន្ន​គេ​ធ្លាប់តែ​ដឹងថា ប្តី​យកប្រពន្ធ ៥​ទៅ ៦ នាក់​រួមរស់​ជាមួយគ្នា​ឫ​រស់នៅ​ផ្ទះ​បែក​ពីគ្នា ប៉ុន្តែ​ពេលនេះ​រឿងរ៉ាវ​ដែល​មិនអាច​នឹកស្មាន​ដល់​មួយ​បាន​កើតឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​ស្ត្រី​ម្នាក់​ទើបតែ​មាន​អាយុ ២១​ឆ្នាំ​នោះ ស្រាប់តែ​យកប្តី​រហូតដល់​ទៅ ៥​នាក់​ហើយ​ដាក់​វេន​គ្នា​រួមភេទ ។

​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នាង​រ៉ា​ជូ វើ​ណា ដែល​រស់នៅក្នុង​ភូមិតូច​មួយ​នៃ​ស្រុក​ឌេ​រ៉ា​ដុន ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា​បាន​រៀបការ​បែប​សាសនា​ហិណ្ឌូ និង​រស់នៅ​ជាមួយ​ប្តី​៥​នាក់ ដែល​សុទ្ធសឹង​ជា​បងប្អូន​សាច់ញាតិ​នឹង​គ្នា រួមទាំង​កូនប្រុស​តូច​ម្នាក់​អាយុ​១៨​ខែ ដោយ​មិនទាន់​ដឹង​ច្បាស់​ថា មួយណា​ជា​ឪពុក​របស់គេ​នោះទេ ។ ប្រភព​នោះបាន​បន្តទៀតថា ទោះបីជា​ស្ថិតនៅក្នុង​ស្ថានភាព​ក្រីក្រ​តោ​យ៉ាក យ៉ាងណាក្តី​ក៏​ពួកគេ​រស់នៅ​ដោយមាន​សុភមង្គល​ដែរ ។​ទាក់ទង​នឹង​រឿងរ៉ាវ​នេះ​នាង​រ៉ា​ជូ ជា​ប្រពន្ធ​បាន​និយាយថា នៅពេល​យប់​ខ្ញុំ និង​ប្តី​ទាំង​៥​នាក់​ដេក​រួមគ្នា​នៅលើ​ភួ​ក្រាល​លើ​ឥដ្ឋ​ក្នុង​បន្ទប់​ដោយសារ​គ្មាន​គ្រែ​ដេក ។

​ដំបូង​ខ្ញុំ​មាន​អារ​ម្ម​ណ៏​ដូចជា​ឆ្គង​បន្តិច លុះ​ពេល​ក្រោយៗ​មក​ទើប​មាន​អារ​ម្ម​ណ៏​ធម្មតា​វិញ ។ ខ្ញុំ​មិនដែល​លំអៀង​ទៅខាង​ប្តី​ណា​ម្នាក់​ឡើយ ប៉ុន្តែ​ខ្ញុំ​ដាក់​វេន​រួមភេទ​ជាមួយ​ពួកគេ ហើយ​ខ្ញុំ​ទទួលបាន​ការយកចិត្ត​ទុកដាក់​និង​ការស្រឡាញ់​ច្រើន​ពី​ពួកគេ ។ នាង​បាន​បន្តទៀតថា តាមពិត​នេះ​គឺជា​ទំនៀម​ទំលាប់​ត​មកពី​ដូនតា​ហើយ​សូម្បីតែ​ម្តាយ​របស់ខ្ញុំ​ក៏មាន​ប្តី​៣​នាក់​ដែរ ។ បើតាម​ជំនឿ​របស់​សាសនិក​ហិណ្ឌូ​ការយក​ប្តី​ច្រើន​ត្រូវបាន​គោរព​ធ្វើតាម​នៅក្នុង​ប្រទេស​ឥណ្ឌា​តាំងពី​យូរលង់​ណាស់​មកហើយ ប៉ុន្តែ​នៅពេល​បច្ចុប្បន្ន​មិនសូវមាន​អ្នកធ្វើ​បែបនេះ​តទៅទៀត​នោះទេ ពោលគឺ​មាន​ជនជាតិភាគតិច​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ​រស់នៅ​តំបន់​ប៉ែក​ខាងជើង​ប្រទេស​ឥណ្ឌា​គេ​នៅ​ប្រកាន់​ទំនៀម​ទំលាប់​បែបនេះ ។

​ប្រពៃណី​មួយ​នេះដែរ​គឺ​តម្រូវ​ឲ្យ​ស្ត្រី​យកប្តី​ចាប់ពី​២​នាក់ ឡើងទៅ ប្តី​ក្រោយ​គឺជា​បងប្អូន​ជាមួយ​ប្តី​មុន​របស់​នាង ។ ពួកគេ​មាន​ជំនឿ​ដែរ​ថា ការយក​ប្តី​ច្រើន​គឺ​មិន​ចង់​ឲ្យ​បែក​ទ្រព្យ ម្យ៉ាងវិញទៀត​នៅ​តំបន់​ព្រៃភ្នំ​ជ្រៅៗ​នេះ គឺ​ជាប់​នឹង​ដែន​សីមា តំបន់​ទី​បេ​របស់​ចិន គឺជា​តំបន់​ខ្វះ​មនុស្ស​ស្រី​ជាហេតុ​នាំ​ឲ្យ​មនុស្ស​ប្រុស​ពិបាក​ក្នុង​ការដើរ​រកប្រពន្ធ​ទើប​ប្រពៃណី​យកប្តី​ច្រើន​នេះ​ដក់​ជាប់​ក្នុង​ក្រអៅបេះដូង​របស់​ពួកគេ​រហូតមក ៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2