• Flexa

ពិធីបុណ្យ​ចូលឆ្នាំ​ចិន នឹង​មកដល់​នាពេល​ឆាប់ៗ​ខាងមុខ​នេះហើយ តើ​ត្រូវ​រៀបចំ​សែន​ម្ហូបអាហារ និង​រៀបចំ​អ្វីខ្លះ​ដើម្បី​ឲ្យ​រកស៊ី​មានបាន ?

1 សប្ដាហ៍ កន្លងទៅ ដានីន

​បុណ្យចូលឆ្នាំ​ចិន ឬ ហៅ​ម្យ៉ាង​ទៀតថា បុណ្យ​នា​និ​ទាឃ​រដូវ គឺ​ថ្ងៃ​ឈប់សម្រាក​ដ៏ សំខាន់បំផុត សំរាប់​ជនជាតិ​ចិន​។ មាន​ប្រជាជន​មួយចំនួន ជាពិសេស​ជនជាតិ​ចិន នៅក្រៅ​ប្រទេស បាន​ហៅ​ពិធីបុណ្យ​នេះ​ថា បុណ្យចូលឆ្នាំ​ច័ន្ទ​គតិ​ថ្មី ។​

​ជា​ប្រពៃណី ពិធីបុណ្យ​នេះ​ចាប់ផ្ដើម នៅ​ថ្ងៃ​ទីមួយ​នៃ​ខែ​ទីមួយ​តាម​ច័ន្ទ​គតិ ក្នុង​ប្រតិទិន​ចិន ហើយ​បញ្ចប់​ទៅវិញ នៅ​ថ្ងៃទី​១៥ ដែល​គេ​ហៅ​ថ្ងៃនេះ​ថា ពិធីបុណ្យ​បង្ហោះគោម ។ ពេល​ល្ងាច នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ត្រូវគេ​ឲ្យ​ឈ្មោះថា ជូ​ស៊ី ពាក្យ​នេះ​មានន័យថា "​ពេល​ល្ងាច​ឆ្លង​ឆ្នាំ​”​។​

​ពិធីបុណ្យ​នេះ ត្រូវ​ប្រារព្ធ​ឡើង នៅ​តំបន់​ដែលមាន ចំនួន​ប្រជាជន ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដូចជា​ប្រទេស​កម្ពុជា​យើង​ជាដើម​។ ពិធីបុណ្យ​ចូលឆ្នាំ​ចិន ត្រូវបាន​ចាត់ទុកជា ថ្ងៃ​ដ៏​មាន​សារៈសំខាន់ សម្រាប់​ប្រជាជន​ចិន ហើយ​វា​ក៏មាន​ឥទ្ធិពល ទៅលើ​ពិធីបុណ្យ​ចូលឆ្នាំថ្មី របស់​ប្រទេសជិតខាង​ផងដែរ ជាពិសេស​ចំណង​វប្បធម៌ ជាមួយ​ប្រជាជន ដែល​ជនជាតិ​ចិន ធ្វើ​អន្ត​រកម្ម​ជាមួយ ។​

​ប្រទេស និង​កោះ​ទាំងនោះ រួមមាន​ប្រជាជន​ដើម​នៃ ជនជាតិ​តៃវ៉ាន់​, ជនជាតិ​កូរ៉េ​, ជនជាតិ​ម៉ុង​កូ​ល​, ជនជាតិ​នេ​ប៉ាល់​, ជនជាតិ​ប៊ូ​តង់​, ជនជាតិ​យួន​, និង​អតីត​ជនជាតិ​ជប៉ុន នៅមុន​ឆ្នាំ​១៨៧៣​។ ពិធីបុណ្យ​ចូលឆ្នាំ​ចិន ក៏បាន​ប្រារព្ធ​ធ្វើ​ផងដែរ នៅក្នុង​ប្រទេស​សិង្ហ​បុរី​, ឥណ្ឌូនេស៊ី​, ម៉ាឡេស៊ី​, ភី​លី​ពី​ន​, ថៃ​, កម្ពុជា ក៏ដូចជា​ប្រទេស​ដទៃទៀត ដែលមាន​ប្រជាជន​ចិន រស់នៅ​ដោយ​ស្របច្បាប់ ភាគច្រើន គឺ​ប្រទេស​ស្ថិតនៅ​ក្បែរ​សមុទ្រ​ចិន​។​

​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Sabay បាន​ឲ្យ​ដឹងថា តាម​ជំនឿ​របស់​ជនជាតិ​ចិន អ្វីដែល​សំខាន់​គឺ​ប្រសិនបើ​យើង​ចាប់ផ្តើម​សែន​អាហារ​ល្អៗ និង វត្ថុ​ដែលមាន​មង្គល នឹង​ជួយ​បង្កើន​ហេង ហេង ដល់​ជីវិត​ជា​រៀងរហូត​។ តាម​ប្រសាសន៍​លោកយាយ គីម ស៊ា​ង​ហេង កូនចៅ​ចិន​ត​ច្រើន​ជំនាន់​មកហើយ បាន​រៀបរាប់ថា​៖

1- មី មានន័យ​ដល់ ការ​មាន​អាយុ​យ៉ឺ​ន​យូរ​

2- ត្រី មានន័យ​ដល់ ភាព​ឧ​ត្ត​ម​សម្បូរ

3- ប៉ៅ​ហ៊ឺ មានន័យ​ដល់ ការ​មាន​ហូប​បរិបូណ៌ សម្បូរ​របស់របរ​ប្រើប្រាស់

4- ទំពាំង មានន័យ​ដល់ សេចក្តីសុខ​សប្បាយ រីករាយ​កងរំពង

5- បង្គារ មានន័យ​ដល់ យសស័ក្តិ តំណែង

6- ក្តាម មានន័យ​ដល់ ភាព​ថ្កុំថ្កើង

7- ផ្សិត មានន័យ​ដល់ កេរ្តិ៍ឈ្មោះ​ល្បី​សុសសាយ​

8- ទា មានន័យ​ដល់ ការបំពេញ​ការងារ មាន​សមត្ថភាព និង​មានលទ្ធភាព​

​បន្ថែម​ពីនេះ​ទៀត ចូរ​ប្រើ​គ្រឿង​អាហារ ភេសជ្ជៈ​ដែលមាន​ពណ៌​លឿង ក្រហម និង ពណ៌​មាស នឹង​បង្កើន​ភាព «​ហេង​» ទ្វេដង​ថែមទៀត ។​

​ពិធី​រៀបចំ​ផ្ទៈ​សម្បែង​ដើម្បី​ទទួល​ឆ្នាំ​ថ្មី​

​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ក្នុងអំឡុងពេល​១៥​ថ្ងៃ​ដំបូង នៃ​ប្រតិទិន​ចន្ទគតិ​របស់​ចិន ដែល​នៅលើ​ប្រតិទិន​លោកខាងលិច​មាន​ពេល​ចំណែក​របៀប​នៃ​ការត្រៀមខ្លួន​ស្វាគមន៍​ឆ្នាំ​ថ្មី​របស់​ប្រជាជន​ចិន​ក៏មាន​មិនតិច​ដែរ ដូចជា ការតុបតែង​ផ្ទះ​, ក្បួនព្យុហយាត្រា​, និង​ពិធីជប់លៀង​ដ៏​អស្ចារ្យ​មួយ​ជាដើម ។​

​ដូចនេះ​សូម​ណែនាំ​ពី​របៀប​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​ដូចតទៅ ៖

​ក​/​ការត្រៀមខ្លួន​ស្វាគមន៍​ឆ្នាំ​ថ្មី​

១-​សម្អាតផ្ទះ​សម្បែង​របស់​អ្នក​ឱ្យ​ស្អាត ។ ទំនៀមទម្លាប់​នេះ ត្រូវបាន​គេ​ស្រាវជ្រាវ​ឃើញ និង​ជឿជាក់ថា ការ​សម្អាតផ្ទះ​របស់​អ្នក​ពេលនេះ នឹង​ជម្រះ​ចេញ​នូវ​ឧ​ប​ទ្រុព​ចង្រៃ​ចាក​ឆ្ងាយ​អស់ ដែល​កើតមានឡើង​កាលពី​ឆ្នាំ​ចាស់ ។ ម្យ៉ាងទៀត​ការសម្អាត​ក៏​ធ្វើឱ្យ​លំនៅឋាន​របស់​ត្រៀម​រួចជាស្រេច​ការទទួល​ពរ​ជ័យ​ឆ្នាំ​ថ្មី​ដែល​នឹង​ឈានចូល​មកដល់ ។ ប៉ុន្តែ​សូម​ចងចាំ​ថា កុំ​ព្យាយាម​សម្អាតផ្ទះ​អ្នក​ក្រោយ​ចូលឆ្នាំ​រួច​ឱ្យសោះ ។​

២-​រៀបចំ​តុបតែង​ផ្ទះ​ជា​ពណ៌​ក្រហម ។ ពណ៌​ក្រហម​ជា​និមិត្តរូប​នៃ​លាភ​សំណាង​ក្នុង​វប្បធម៌​ជនជាតិ​ចិន ហើយ​ជានិច្ចកាល​វា​ក៏ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុងការ​តែង​លំអរ​ឆ្នាំ​ថ្មី​ដែរ​។ លេខ​៨ ក៏​ជា​និមិត្តរូប​នៃ​លាភ​សំណាង និង​ទ្រព្យសម្បត្តិ​ផងដែរ ជាមួយនឹង​សុភាសិត​ចិន​ដែលមាន​៨​ចុងចួន ។​

៣-​រៀបចំ​ការតុបតែង​បន្ថែម​ដូចជា​អាហារ​មួយ​ចាន ផ្កា​ភ្ញី និង​កិច្ចការ​ដទៃទៀត ។​

-​ដាក់​ផ្កា​ភ្ញី​តាម​ផ្ទះ​ដូចជា​ផ្កាឈូក​ជាដើម ព្រោះ​វា​ជា​និមិត្តរូប​នៃ​ការចាប់បដិសន្ធិ​ជាថ្មី ។​

-​ដាក់​ក្រូចឃ្វិច​ក្នុង​ចាន​ជា​ដរាប ហើយ​ក្រូច​ដែល​នៅ​ទាំងមូល គឺជា​ផ្លែឈើ​ដែល​នាំ​សុភមង្គល​សម្រាប់​ឆ្នាំ​ថ្មី ។ ប្រើ​លេខ​គូ ហើយ​ញ៉ាំ​ជា​គូរ​ដូចជា​ចង្កឹះ ទើប​នាំ​លាភ​សំណាង ។​

-​ដាក់​ស្ករ​តាំង​ម៉ែ​៨​គ្រាប់​ក្នុង​ថាស ឬ​ស្ពក ដែល​រៀបចំ​ដាក់​សែនព្រេន​នេះ ។ ៨​គឺជា​លេខ​សំណាង ។ ស្ករ​គ្រាប់ ឬ​ស្ករ​តាំង​ម៉ែ​ប្រពៃណី​ចិន​ធ្វើឡើង​ពី​គ្រាប់​ផ្កាឈូក​, គ្រាប់​មាន​, សណ្តែក​, ដូង​, គ្រាប់​ឪឡឹក​ក្រហម ឬ​ស្ករ​ត្រសក់ស្រូវ​ជាដើម ។​

៤-​សម្រួល​នូវ​រាន​ទទួល​ទេវតា​ឱ្យបាន​ស្អាត និង​រៀបរយ ។ រក្សា​ឥរិយាបទ​របស់​អ្នក​ឱ្យ​ល្អ​បំផុត ហើយ​ថ្វាយ​នូវ​ផ្លែឈើ ស្ករ​គ្រាប់ ទឹក និង​អាហារ​ដទៃទៀត ។ មាន​មនុស្ស​មួយចំនួន​បាន​ដុត​ក្រដាសសែន​ក៏មាន ។​

សុខភាព/បុរស/ស្ត្រី