• Default ខាងលើក្រោមមេនុយ

ជ្រលង​ឧទ្យាន​ប្រាសាទ ជាទី​វាល​បញ្ចុះសព ដែល​អាច​ឲ្យ​អ្នកទិញ​ចំណេញ​ប្រាក់ យ៉ាងច្រើន​ក្នុង​រយ​:​ពេល​ខ្លី​

5 ខែ កន្លងទៅ លី សម្បត្តិ

​ជម្រាល​ឧទ្យាន​បញ្ចុស​ព​លើ​កោះ​ជាប់ជើង​ភ្នំ​មួយ​នេះ​ស្ថិតនៅ​ប្រជុំភ្នំ​អូ​ឡូ​លើ​កោះ​អូ​អា​ហ៊ូ ក្រុង​ហ័​រ​នឺ​លូ​លូ ភាគ​ខាងជើង​រដ្ឋ​ហា​វ៉ៃ សហរដ្ឋអាមេរិក​បង្កើត​ដោយ​កំពូល​អ្នកជំនួញ​អចលនទ្រព្យ​ដ៏​ល្បីល្បាញ​ជនជាតិ​អាមេរិក លោក​ផោ​ល ទ្រូ​ស​ឌែ​ល កាលពី​ឆ្នាំ ១៩៦៣ ។ ក្រៅពី​គោលបំណង នៃ​ការបង្កើត​ឧទ្យាន​បញ្ចុះសព​ផង និង​យក​ជាទី​កម្សាន្ត សម្រាប់​លក់​សំបុត្រ​ឲ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា​ផង​នោះ​ដី ឫ​ទីតាំង​សម្រាប់​បញ្ចុះសព​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ចាប់ពី​ខ្ទង់​មឺ​ុ​ន​ដុល្លារ​ទៅ​ខ្ទង់សែន​ដុល្លារ ។

​សម្រាប់​អ្នកមាន​ប្រាក់​ក្រាស់ក្រែល​អាច​ឆ្លាក់​ស្លាក​ឈ្មោះ​មុខ​ផ្នូរ​បាន ក្នុង​ទំហំ​ធំ​គួរសម​មួយ​បាន ដោយ​តម្លៃ​ចាប់ពី​ខ្ទង់សែន​ដុល្លារ​ឡើងទៅ ។ ដោយឡែក​សម​ស្រាប់​ក្រុមគ្រួសារ​ដែល​ចង់​បញ្ចុះ​សមាជិក​របស់ខ្លួន​ដែល​បាន​ចែក​ឋាន​ក្នុង​បរិវេណ​ខាងលើ​តែ​ដុល្លារ​ស្តើង គឺ​បាន​ត្រឹម​បំពង់​ថូផ្កា​ជា​តំណាង តូចៗ​ប៉ុណ្ណោះ ។

​មិន​ខុសពី​ដី​ឡូ​ត្រង់​ទំហំ​ទីតាំង ឫ​តម្លៃ​នោះ​ជា​រឿង​មួយ​ដែល​មិន​ពិបាក​គិត​ប៉ុន្មាន​ទេ ប៉ុន្តែ​អ្វីដែល​អ្នករកស៊ី​មិនអាច​មើលរំលង​បាន​គឺ ឈ្មួញកណ្តាល ដែល​ទិញ​ទីតាំង​បង្កក ទុក​លក់​ចំណេញ​ពេល​ក្រោយ ។

​លោក​ដេវីដ​ថ្វីត្បិតតែ​ជា​ជនជាតិ​អាមេរិក​តែមាន​មិត្តភក្តិ​ជា​ជន​ជាតិចិន គឺជា​អ្នកមាន​ជំនឿ​យ៉ាង​មុតមាំ​លើ​ហុងស៊ុយ​មិន ចាញ់​ប្រជាជន​អាស៊ី ឫ​ចិន​ដែរ ។ ប៉ុន្មាន​ឆ្នាំមុន លោក​បាន​រំលឹកថា ខ្លួន​មានបំណង​ទិញ​ទី​បញ្ចុះសព​ខ្លួន និង​ភរិយា​ក្នុង "​ជ្រលង​ឧទ្យាន​ប្រាសាទ​បញ្ចុះសព ‘ និង​បន្ត​ពឹងពាក់​មិត្តភក្តិ​ជា​ជន​ជាតិចិន​ដែល​ចេះ​មើល​ទីតាំង​ភូមិសាស្ត្រ​ចេះ​ទស្ស​ន៏​ទាយ និង​ចេះ​មើល​ហុងស៊ុយ​ផង​នោះ​ឲ្យ​ជួយ​គន់គូរ​មើល​ពី​កន្លែង​ដែល​គេ​បម្រុង​នឹង​ទិញ​ថា​ល្អ ឫ​អាក្រក់​ដើម្បី​កុំ​ឲ្យ​ក្តៅក្រហាយ​ដល់​កូនចៅ​ជំនាន់​ក្រោយ ក្រោយពេល​បញ្ចុះ ។

មិត្តភក្តិ​ជា​ជនជាតិ​ចិន​រប​ស់បុរ​ស​អាមេរិកកាំង​ឆ្លើយ​មិន​បង្អង់​ថា "​ទីតាំងនៅ​ទី​ខ្ពស់​អែប​ជើងភ្នំ​ជាប់​សមុទ្រ​ជា​តំបន់​កន្ទុយ​នាគ ជើង​លេខ​ថា​ល្អ​ណាស់ "​។​បាន​ភ្លៀង​ខៀវ​ប៉ុណ្ណេះ លោក ដេវីដ មិន​បង្អង់​ទេ ក៏​ប្រញាប់​ទិញ​កន្លែង​ទុក​បញ្ចុះសព​ខ្លួន និង​ភរិយា​បាន​២​កន្លែង​ក្នុងតម្លៃ ៣០០០ ដុល្លារ ។ រហូតមកដល់​ពេលនេះ អត់​ទាន់​មាន​សមាជិក​ណា​ម្នាក់​បាត់បង់​ជីវិត​នៅឡើយ​ទេ ។

​លោក​ដេវីដ​បន្តថា " ឥឡូវ​គេ​សុំ ទិញ​វិញ​៣​មឺ​ុ​ន​ដុល្លារ តែ​លោក​មិន​លក់​នោះទេ ។

​មិន​ថា​អ្នក​ន​យោ​យ​អ្នក​អប់រំ​សាសនា​ល្បីៗ ឫ​អ្នកជំនាញ​គ្រាក់ៗ​ប្រចាំ​រដ្ឋ ហា​វ៉ៃ របស់​អាមេរិក សុទ្ធតែ​បញ្ចុះ​នៅទីនេះ ដោយ​បែងចែក សុទ្ធតែ​បញ្ចុះ​នៅ​ទីនោះ ដោយ​បែងចែក​តាម​ឋានានុក្រម និង​តម្លៃ​ដី ។

​ទីប​ញ្ចុ​សព​លើ​ដែនដី​កោះ​របស់​រដ្ឋ​ហា​វ៉ៃ មិនមែន​មានតែ ជ្រលង​ឧទ្យាន​ប្រាសាទ​បញ្ចុះសព មួយ​ប៉ុណ្ណោះ​ទេ ដែល​ដាក់លក់​ឫ​ឈ្មួញកណ្តាល​ប្រកប​របរ​ទិញ​លក់ ប៉ុន្តែ​កន្លែង បញ្ចុះសព​ផ្សេងៗ​ក៏ត្រូវ​បាន​គេ​កំពុង​ធ្វើ​ជំនួញ​យ៉ាង​គគ្រឹក​គ្រេង​ពេញ​អន​ឡាញ​ដោយសារ​ទេសភាព ទីតាំង​ព្រមទាំង​បោះ​ទុក​វិនិយោគ​លើ​ការរៀបចំ​ទី​បញ្ចុះសព​ទាំងនោះ ជា​តំបន់​កម្សាន្ត និង​លក់​សំបុត្រ​ជូន​ភ្ញៀវទេសចរ​គ្រប់​ច្រកល្ហក​ថែមទៀត​ផង ៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2