• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

មើល​និស្ស័យ​មនុស្ស​ទៅតាម​ប្រភេទ​ឈាម តើ​អ្នកមាន​ឈាម​ប្រភេទ​អ្វី ?

3 ខែ កន្លងទៅ ដានីន

​ទោះបីជា​មិនមាន អំណះអំណាង​ពិតប្រាកដ​ដែល​បង្ហាញថា​ប្រភេទ​ឈាមមាន​ជាប់ទាក់ទង​ជាមួយ​អត្តចរិត​មនុស្ស ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​ដែល​ជឿជាក់​យ៉ាង​មុតមាំ​ថា​វា​ពិត​មាន​ជាប់ទាក់ទង​គ្នា​យ៉ាងខ្លាំង​។​អ្នកណាខ្លះ​ដែល​ធា្ល​ប់​ជឿថា ឈាម​ពិតជា​បង្ហាញ​ពី​បុគ្គលិកលក្ខណៈ​ពិត​របស់​មនុស្ស​នោះ​? ទំនងជា​បែបនេះហើយ ព្រោះតែ​មានការ​ស្រាវជ្រាវ និង​អះអាង​ជាច្រើន​ស្ដីពី​ឈាម ដែល​បង្ហាញ​ពី​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​នេះ ។ តាំងពី​ឆ្នាំ ១៩៣០ មក ក្រុម​អ្នកស្រាវជ្រាវ​ជប៉ុន បានចាប់ផ្ដើម​ព្យាយាម​ក្នុងការ​ស្វែងរក​ពី​ទំនាក់ទំនង​រវាង​បុគ្គលិក លក្ខណៈ​របស់​មនុស្ស និង​សមត្ថភាព​ដែល​អ្នក​មានមក​តាំងពី​កំណើត ទៅតាម​ប្រភេទ​នៃ​ឈាម​របស់​អ្នក ។ ការសិក្សា​ដ៏​ទូលំទូលាយ ពិតជា​បាន​ឆ្លើយតប​ទៅនឹង​វិស័យនេះ​ណាស់ ហើយ​ដែល​ការសិក្សា​នេះ បាន​បន្ត​ទៅមុខ ដែល​វា​កាន់តែ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង និង​ក្លាយជា​ចំណេះដឹង​ដ៏​មានតម្លៃ ។​

១. ឈាម​ប្រភេទ​A

​ស្ថានភាព​សុខភាព ៖ មូស​មិនសូវ​ខាំ​មនុស្ស​ប្រភេទ​ឈាម​នេះ​ទេ​។ ពួកគេ​មាន​ហានិភ័យ​ក្នុង​ការកើត​ជំងឺមហារីក​ក្រពះ ព្រមទាំង​ជំងឺ​បេះដូង​ច្រើនជាង​ប្រភេទ​ឈាម​ដទៃទៀត​។​

​អត្តចរិត ៖ ស្មោះត្រង់ មានគំនិត​ឆ្នៃប្រឌិត​ខ្ពស់ មាន​ហេតុផល ស្ងប់ស្ងាត់ អត់ធ្មត់ និង​មាន​ទំនួល​ខុសត្រូវ ប៉ុន្តែ​ពួកគេ​ក្បាលរឹង និង​ឆាប់​ភ័យព្រួយ​បារម្ភ​ច្រើន​។​

២. ឈាម​ប្រភេទ​B

​ស្ថានភាព​សុខភាព ៖ មាន​បាក់តេរី​ល្អៗ​ក្នុង​ខ្លួន​ច្រើន ប៉ុន្តែ​ពួកគេ​អាច​ប្រឈម​ជាមួយ​ជំងឺ​បេះដូង ជាង​ប្រភេទ​O​។ មនុស្ស​ស្រី​ប្រភេទ​ឈាម​B និង AB អាច​ប្រឈម​ជាមួយ​ជំងឺមហារីក​កន្សោមកូន​ផងដែរ​។​

​អត្តចរិត ៖ ងប់​ង​ល់ ស្វាហាប់ មានគំនិត​ឆ្នៃប្រឌិត​ខ្ពស់ និង​រឹងមាំ ប៉ុន្តែ​មួយផ្នែក​ទៀត​របស់​ពួកគេ​គឺ អាត្មានិយម មិនសូវមាន​ទំនួល​ខុសត្រូវ មិនចេះ​យោគយល់ ព្រមទាំង​ពិបាក​ស្មានចិត្ត​។​

៣. ឈាម​ប្រភេទ​O

​ស្ថានភាព​សុខភាព ៖ អ្នកផ្ដល់​ឈាម​ឈានមុខ ព្រោះ​ឈាម​ប្រភេទ​ណា​ក៏​ទទួលយកបាន ហានិភ័យ​តិច​ចំពោះ​ជំងឺមហារីក​លំពែង គ្រុនចាញ់​។ គុណវិបត្តិ​វិញ​គឺ​ពួកគេ​សំបូរ​ដំបៅ ប្រឈម​ជាមួយ​ការ​ដាច់​សរសៃពួរ​ជើង​ខ្ពស់ ព្រមទាំង​ជា​មុខសញ្ញា​ដែល​មូស​ចូលចិត្ត​ខាំ​ផងដែរ​។​

​អត្តចរិត ៖ មាន​ភាពជឿជាក់ ម្ចាស់ការ ការប្ដេជ្ញា​ខ្ពស់ ឆាប់​យល់​ស្ថានការណ៍ ចំណែកឯ​ចំណុច​អាក្រក់​វិញ​គឺ​ពួកគេ​ជាម​នុស្ស តម្រូវ​តែ​ចិត្ត​ខ្លួនឯង ប៉ាន់ស្មាន​មិនត្រូវ ងប់ងុល​បែប​ជ្រុលនិយម​ជាដើម​​ទាំង​ចំណុច​ល្អ​និង​អាក្រក់​របស់​ប្រភេទ​ឈាម​នីមួយៗ ពិតជា​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​អ្នក​ក្នុងការ​ស្វែងយល់​ពី​ខ្លួនឯង និង​អ្នក​នៅ​ជុំវិញខ្លួន​ដើម្បី​សម្រប​សម្រួលការ រស់នៅ ការងារ ព្រមទាំង​ការប្រាស្រ័យ​ទាក់ទង ក៏ដូចជា​ការថែរក្សា​សុខ​ភាព​ប្រកបដោយ​ជោគជ័យ​។​

​ឈាម​ប្រភេទ AB

​តាមរយៈ​លទ្ធផល​នៃ​ការសិក្សា​មួយ ដែល​បានចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី Neurology ក្រុមមនុស្ស​ដែលមាន គ្រុប​ឈាម​ប្រភេទ AB ជា​មនុស្ស​ដែលមាន​ហានិភ័យ​ខ្ពស់ ក្នុង​ការបាត់​ការចងចាំ​នៅពេលដែល​ពួកគេ​ចាស់​ទៅ ។ តាមរយៈ​ការសិក្សា បាន​បង្ហាញថា មនុស្ស​ចាស់​ដែលមាន​ប្រភេទ​ឈាម AB នៅពេលដែល​ឈានដល់ វ័យចាស់ ពួកគាត់​នឹង​កាន់តែ​ប្រឈមមុខ​ខ្លាំង​ទៅលើ​ការ​ភ្លេចភ្លាំង ចំពោះ​ចំណេះដឹង និង​ព័ត៌មាន​ទាំងឡាយ ដែល​គាត់​បានដឹង ។ ផ្ទុយទៅវិញ ក្រុមមនុស្ស​ដែលមាន​ប្រភេទ​ឈាម​បែបនេះ ជា​មនុស្ស​ដែលមាន​ចិត្ត​មេ​ត្ដា និង​ជាម​នុស្ស​ដែល​ចេះ​បត់បែន​តាម​កាលៈទេសៈ ដោយ​មិន​ប៉ះពាល់​ដល់​អារម្មណ៍ និង​ច​រឹត​របស់គេ​ឡើយ ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2