• Flexa

រឿងរ៉ាវ​ស្នេហា​កំសត់ ទាក់ទង​នឹងមាន់​ខ្នាយ​៩ នៅ​ប្រទេស​វៀតណាម

10 ខែ កន្លងទៅ ណូ​រ៉ា

​មាន់​យក្ស​ខ្នាយ​៩ គឺជា​រូបភាព​តំណាង​ភូមិឋាន​តូច ដា​រ៉ា​ហ៊ូ នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម ។ ភូមិ​ដា​រ៉ា​ហូ ស្ថិតនៅ​ជើងភ្នំ​វូ​យ ( ភ្នំ​ដំរី ) និង​ជាទី​សំចត​របស់​ភ្ញៀវទេសចរ​នៃ​ខេត្ត​ឡា​ម​ដុង ។ មាន់គក ដែល​ស្ថិត​លើ​ទូល​ប្រឡាយទឹក​មាន​កម្ពស់ ៣,២​ម៉ែត្រ និង​ទម្ងន់ ប្រមាណ​៨​តោន ។

​ដា​រ៉ា​ហ៊ូ គឺជា​ភូមិ​សហគម​ន៏​ចម្រុះ​រវាង​អ​ប្បូរ​ជនជាតិ​ពីរ ប្រភេទ​នៅ​វៀតណាម​រវាង​អម្បូរ​ជនជាតិ​ពីរ ប្រភេទ​នៅ​វៀតណាម គឺ​ឈី​ល និង​ខេ​ហូ ។ ដ្បិតតែ​អម្បូរ​ជនជាតិ​ទាំងពីរ​រួមរស់​ជាមួយគ្នា​ដោយ​សុខសាន្ត​យ៉ាងណាក៏ដោយ​ក៏​ពួកគេ​ធ្លាប់មាន​ប្រវត្តិ​ជូរចត់​នឹង​គ្នា ។​បើ​យោងតាម​ប្រពៃណី គឺ​អម្បូរ​ជនជាតិ​ទាំងពីរ​នេះ​មាន ដំណើររឿង​ស្នេហា​សោកសៅ​ស្រដៀង​នឹង​រ៉ូ​មេ​អូ​និង ជូ​លៀ ជុំវិញ​រឿងរ៉ាវ​ស្នេហា​ស្ត្រី​អម្បូរ​ឈឺ​ល និង​អ្នកប្រមាញ់​អម្បូរ​ខេ​ហូ ដ៏​ស្តុកស្តម្ភ​និង អំណាច​ធំ ។

​ពេល​គូ​ស្នេ​ហ៏​ទាំងពីរ​ជម្នះ​រៀបការ​ឪពុក​ខាង​ប្រុស ជំទាស់​នារី​ឈឺ​ល និង​បានដាក់​បន្ទុក​ការងារ​លំបាក​ត្រូវ​ស្វែងរក​មាន់​ខ្នាយ ៩ និង​ដំរី​ភ្លុក​៩ ។ ជា​មិត្ត​ប្រុស​ដ៏​ស្មោះ​នឹង​ស្នេហា ស្វាមី​អនាគត​បានចេញ​ដំណើរ​ចូល​ព្រៃ​ដើម្បី​តាម​ស្វះ​ស្វែងរក​សត្វព្រៃ​ដ៏​ចម្លែក​បែបនេះ ។ រយ​:​ពេល​ជាច្រើន​ថ្ងៃ​កន្លងផុត នាង​ប្រទះឃើញ​សង្សារ​ដេក​ស្តូកស្តឹង​ក្នុងព្រៃ និង​លើក​ត្រកង​ឳ​ប​មុននឹង​ផុតដង្ហើម​ស្លាប់ ។

​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ទឹកចិត្ត​នៃ​សេចក្តីស្រឡាញ់​ចំពោះ​រឿងព្រេង​ទិទាន​ដ៏​ក្រៀមក្រំ​នេះ​វិចិត្រករ​លូ ទ្រូ​ក​ផួ​ង បាន​កសាង​ចម្លាក់​មាន់គក​យក្ស​មួយ​ឡើង​ក្នុង​ឆ្នាំ ១៩៧៨ ។ ក្រៅពី​តំណាង​ឲ្យ​ក្តី​ស្រឡាញ់​ប្តូរផ្តាច់ និង​ភាពសុខសាន្ត មាន់គក​ក៏​ឈ​រប​ង្អូ​តរាង​លើ​ប្រឡាយ​បង្ហូរទឹក ដែលជា​ធនធាន​សម្រាប់​អ្នកភូមិ​ប្រើប្រាស់​ទាំងមូល ស្រោចស្រព​ដំណាំ និង​បម្រើ​ប្រ​យោ​ជ​ន៏​ទូទៅ​ទៀតផង ៕ (​ហាម​យក​ព័ត៌មាន​ទៅ​ចុះផ្សាយ​បន្ត​ដោយ​គ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​..!!)

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី