• Default ខាងលើក្រោមមេនុយ

ល្បី​ថា​ព្រះ​គណេស បានចាប់កំណើត​ថ្មី នៅ​ប្រទេស​នេ​ប៉ាល់ ធ្វើ​ឲ្យ​ផ្អើល​មនុស្ស​រាប់ពាន់នាក់

1 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​នេះ​គឺជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែល​បាន​កើតឡើង​នៅក្នុង​តំបន់​រ៉ា​មេ​ហាប​នៃ​ប្រទេស​នេ​ប៉ាល់ គឺមាន​ទារក​មួយ​តូច​ម្នាក់​កើតមក​មា​នល​ក្ខ​ណ​:​រូបរាង​ខុសប្លែក​ពី​ធម្មតា​ដែល​វា​មានខ្លួន​ពីរ​ក្បាល​មួយ ហើយ​ត្រូវបាន​គេ​ហៅថា កុមារ​ក្បាលមនុស្ស​ខ្លួន​ដំរី​។​

​តាម​សារព័ត៌មាន BBC បាន​ផ្សាយ​ឲ្យ​ដឹងថា ក្មេងប្រុស​រី​សាប ដាវ​ហ្គី​មៀ មាន​អាយុ​៧​ខែ​នេះ ជា​កូនប្រុស​របស់​អ្នកស្រី ចា​នុ​ក​ហ្គី​មៀ ដែល​ទារក​នោះ​កើត​មកជា​លក្ខណ​:​កូនភ្លោះ តែ​ទារក​ម្នាក់ទៀត​កើតមក​ពុំមាន​ក្បាល​ទេ ប៉ុន្តែ​មាន​ដងខ្លួន​ជាប់​ជាមួយនឹង​ក្បាលពោះ​របស់​កុម​រា រី​សាប​ដាវ ដែល​វា​ជាហេតុ​ធ្វើ​ឲ្យ​ក្មេង​នោះ ក្លាយជា​មនុស្ស​មាន​លក្ខ​ណ​:​ចម្លែក​បំផុត​នៅលើ​លោក​ដែល​ល​គេ​កម្រ​បាន​ជូ​ប ។ ភាព​ចម្លែក​របស់​ក្មេងប្រុស​ម្នាក់នេះ​បានធ្វើ​ឲ្យ​មាន​ហ្វូងមនុស្ស​រាប់ពាន់នាក់​នៅ​ក្នុងប្រទេស​ធ្វើដំណើរ​ទៅកាន់​ភូមិ​ដ៏​តូច​របស់គេ អ្នកខ្លះ​ដែល​ឃើញ​ហើយ​គេ​បាន​ចាត់ទុកជា​ព្រះ​ដ៏​ស័ក្តិសិទ្ធិ​មួយអង្គ ។ ហើយ​អ្នក​ខ្លះទៀត​គេ​មានជំនឿថា រី​សាប​ដាវ គឺជា​ព្រះ​គណេស​ដែលមាន​ក្បាលដំរី​ខ្លួន​ជា​មនុស្ស​បែប​សាសនា​ហិណ្ឌូ ព្រោះថា ព្រះ​គណេស​មាន​ដៃ​ច្រើន ចំណែក​កុមារ រី​សាប​ដាវ គឺ​កើតមាន​ដៃ​បួន​ជើង​បួន ។

​ចំពោះ​ករណី​ចម្លែក​របស់​កុមារ​នេះ វា​មិនមែនជា​រឿង​ត្រេកអរ​សម្រាប់​ក្រុមគ្រួសារ​គេ​នោះទេ ជាពិសេស​ម្តាយ​របស់គេ​ដែលមាន​ជីវភាព​ក្រីក្រ​នេះ បានបង្ហាញ​នូវ​អាការ​ព្រួយបារម្ភ​ថា ខ្លាចក្រែង​គេ​គិតថា រី​សាប​ដាវ មិន​នាំនូវ​ក្តី​រីកចម្រើន​រុងរឿង តែ​បែរជា​នាំនូវ​រឿង​ចង្រៃ​ទៅវិញ មូលហេតុ​ព្រោះ​គាត់​សង្កេតឃើញថា មាន​លក្ខណ​:​ខុស​ប្រក្រតី​ខុសពី​ក្មេង​ដទៃ ។ ម្តាយ​របស់ រី​សាប​ដាវ បាន​ឲ្យ​ដឹងថា កំណើត​របស់​កូន​មួយ​នេះ​បានធ្វើ​ឲ្យ​គាត់​លំបាក ហើយ​មានការ​ឈឺចាប់​យ៉ាងខ្លាំង​ទៀតផង ពេល​សម្រាល​នោះ ។ គាត់​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថាបើ​គ្មាន​ប្តី​របស់គាត់​នៅ​ជិត​ទេ ម្ល៉េះ​សម​អ្នកជិតខាង​សម្លាប់​គាត់​មិន​ខាន​ដោយ​គិតថា គាត់​ជា​ស្រី​ធ្មប់​បង្កើតកូន​បែបនេះ ៕​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2